ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ស្រី​អតីត​​ប្រធានា​ធិបតី​​ទុយ​នី​ស៊ីត្រូវ​កាត់​​ទោស​ដាក់​​គុក​2ឆ្នាំ​

13 ឆ្នាំ មុន

ចាប់​តាំង​ពី​របប​របស់​ប្រធានា​ធិបតី​ទុយ​នី​ស៊ីលោក​ហ្ស៊ីន បេន​អាលី​ ត្រូវ​ផ្តួល​រំលំ​មក​បណ្តា​សមាជិក​គ្រួសារ​របស់​លោក​ត្រូវ​បាន​គេ​កាត់​ទោសបន្ត​បន្ទាប់​គ្នា ។ នាង​ណឺស្រ៊ីន បេន​អាលី កូន​ស្រី​របស់​អតីត​ប្រធានាធិបតី​រូប​នេះ​ត្រូវ​បាន​តុលាការ​ សាលា​ដំបូង​ក្រុង​ទុយ​នីស​កាត់​ទោស​កំបាំង​មុខ​កាល​ពី​ថ្ងៃ​ទី​១ តុលា កន្លង​មក​នេះ​ដាក់​គុក​២​ឆ្នាំ និង​បង់​ប្រាក់​ពិន័យ​២០០០​ឌីណា​(ប្រមាណ​១.០០០​អឺរ៉ូ)។

យោង​តាម​កាសែត MEDIATERRA-NEEថា នាង​ណឺ​ស្រ៊ីន បេន​អាលី អាយុ​២៥​ឆ្នាំ ជា​ភរិយា​របស់​ពាណិជ្ជ​ករ​ម្នាក់​លោក​សា​ឃ័រ អែល​ម៉ា​តឺរី ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​មាន​គ្រឿង​ញៀន​ និង​សេពគ្រឿង​ញៀន​។ នាង​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស​កាល​ពី​ថ្ងៃទី១៤ មករា ជាមួយ​ស្វាមី​ ព្រម​ទាំង​ក្រុម​សាច់​ញាតិ​បេន​អាលី។ ប្តី​ប្រពន្ធ​នេះ​ក៏​ទទួល​ការ​ចោទ​ប្រកាន់​ផង​ដែរ​ពីរឿង​ពុក​រលួយ​រត់​ពន្ធ​វត្ថុ​បុរាណ​ និង​ពង្វាង​យក​ប្រាក់​មូល​និធិ​នានា​។

កាល​ពី​សប្តាហ៍​មុន​តុលាការ​ក្រុង​ទុយ​នីស​​បាន​កាត់​ទោស​ដោយ​​​កំបាំង​មុខ​ដែរ​ប្រឆាំង​ប្អូន​ថ្លៃ​លោក​បេន​អាលី លោក​បែល​ហា សេន​ត្រា​បែល​ស៊ី​ ដាក់​គុក​១៥​ឆ្នាំ​ ពី​បទ​ពុក​រលួយ​។ នាង​ណឺ​ស្រ៊ីន​ បេន​អាលី ត្រូវ​បាន​កាត់​ទោស​កំបាំង​មុខ​ម្តង​រួច​មក​ហើយ ដាក់គុក​៨​ឆ្នាំ​​ ហើយ​បង់​ប្រាក់​ពិន័យ​៥០​លាន​ឌី​ណា​(ប្រមាណ​២៦​លាន​អឺរ៉ូ) ពី​បទ​ដណ្តើម​យក​ដី​ដោយ​ខុស​ច្បាប់​៕