ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងថ្លែងកាលពីថ្ងៃទី៤ តុលា ថា កូរ៉េខាងត្បូងបានបោះបង់ចោលគម្រោងផ្តល់ជំនួយមួយដល់បណ្តាអ្នករងគ្រោះដោយទឹកជំនន់ នៅកូរ៉េខាងជើងដោយសារពុំមានការឆ្លើយតបរបស់ប្រទេសជិតខាងខ្លួននោះ។
ក្រុងព្យុងយ៉ាងធ្លាប់បានស្នើស្បៀង ស៊ីម៉ង់ត៍ និងសម្ភារសំណង់ ដើម្បីប៉ះប៉ូវដល់ការខូចខាតទាំងឡាយបណ្តាលមកពីទឹកជំនន់ ក៏ប៉ុន្តែក្រុងសេអ៊ូលថ្លែងកាលពីខែមុនថា ខ្លួននឹងបញ្ជូនតែស្បៀងសម្រាប់កុមារ និងមីដែលមានតម្លៃ៤,៩លានដុល្លារ តែប៉ុណ្ណោះ ។
ក្រសួងបង្រួបបង្រួមដែលត្រួតពិនិត្យកិច្ចការអន្តរកូរ៉េប្រកាសថា ដោយក្រុងព្យុងយ៉ាងពុំមានប្រតិកម្មតបចំពោះអំណោយរបស់ក្រុងសេអ៊ូលស្ទើរជិត១ខែមកហើយ ទើបរដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចបោះបង់ចោលផែនការជំនួយនេះវិញ ។
កូរ៉េខាងត្បូងបានលុបចោលស្ទើរទាំងស្រុងរាល់ការផ្លាស់ប្តូររបស់ខ្លួនជាមួយកូរ៉េខាងជើងជិតខាង ក្រោយឧប្បត្តិហេតុបង្ហូរឈាម២លើកកើតមានកាលពីឆ្នាំទៅមិញ នៅក្បែរព្រំដែនសមុទ្រដែលមានភាពចម្រូងចម្រាស់ ហើយបច្ចុប្បន្ននេះក្រុងសេអ៊ូលផ្តល់តែជំនួយមនុស្សធម៌ តិចតួចដល់ក្រុងព្យុងយ៉ាង ៕
ចែករំលែកព័តមាននេះ