ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​បដិ​សេធ​​មិន​គាំ ​ទ្រ​ដំណោះ​​ស្រាយ​​អ.ស.ប​​ស្តី​ពី​ស៊ីរី​

13 ឆ្នាំ មុន

ប្រទេស​រុស្ស៊ី​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៤ តុលា ថា​ខ្លួន​នឹង​មិន​គាំ​ទ្រ​ដល់​ដំណោះ​ស្រាយ​អ.ស.ប​ដែល​ស្នើ​ឡើង​ដោយ​ពួក​លោក​ខាង​លិច​ស្តី​ពី​ស៊ីរី​ឡើយ​ ពី​ព្រោះ​ដំណោះ​ស្រាយ​នេះ​និយាយ​ពី​ទណ្ឌ​កម្ម​នានា​ និង​អន្តរា​គមន៍​ជា​យថា​ហេតុ​មួយ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់ប្រទេស​អាស៊ី​មួយ​។

ដក​ស្រង់​សំដី​ដោយទី​ភ្នាក់​ងារ​ព័ត៌​មាន INTERFAX អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​លោក​ហេ្សន​ ណា​ឌី ហ្គា​ទី​ឡូវ គូស​បញ្ជាក់​ថា​យើង​ពុំ​អាច​គាំ​ទ្រ​ដំណោះ​ស្រាយ​មួយ​បែប​នេះ​ឡើយ​។ លោក​បន្ត​ថា មិន​អាច​ទទួល​យក​បា​ន​ឡើយ​ ពី​ព្រោះ​ដំណោះ​ស្រាយ​​នោះ​ចែង​ពី​លទ្ធ​ភាព​​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​ស៊ីរី​។ វា​ពុំ​មាន​ចែង​ពី​ការ​មិន​ជ្រៀត​​ជ្រែក​ចូ​​ល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​មួយ​ឡើយ។ គេ​​ចាំ​បាច់​ត្រូវ​តាក់​តែង​ឯក​សារ​មួយ​ដែល​អាច​សម្រួល​ដល់​ការ​បើក​​ដំណើរ​ការ​នយោ​បាយ​ ព្រម​ទាំង​​ការ​ចរចា​នយោ​បាយ​រវាង​អាជ្ញា​ធរ​ស៊ីរី​ និង​ពួក​ប្រឆាំង ៕