ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ៖ ​ផ្ទះ​ក្នុងអណ្តូង​​​រ៉ែ​ធ្យូង​​ថ្ម​​​​មួយ​​ស្លា.ប់​​យ៉ាង​​​​​តិច​​16នាក់​

13 ឆ្នាំ មុន

អាជ្ញាធរ​មូល​​ដ្ឋាន​​រាយការណ៍​ថា ​ពួកអ្នក​​​ជួយ​​សង្គ្រោះ​​​បាន​​តាម​រក​ឃើញ​​​សាកសព​មនុស្ស​​​៣​នាក់​ទៀត ​​​ក្រោយ​ការ​ផ្ទុះកាលពីព្រឹកថ្ងៃទី​​​​​៤ តុលា ក្នុង​​អណ្តូង​​​​រ៉ែធ្យូងថ្ម​​​​​មួយ​នៅ​ខេត្ត​ហ្គីហ្សូ (ភាគ​និរតី​ចិន​) ដែលធ្វើ​​​ឱ្យ​ចំនួន​​អ្នក​​ស្លា.ប់​ឡើង​ដល់​​​​១៦​នាក់ ហើយ​មនុស្ស​២នាក់​​​ទៀត​នៅ​​បាត់​ខ្លួន​។​

អាជ្ញាធរ​មូល​​ដ្ឋាន​​រាយការណ៍​ថា ​ពួកអ្នក​​​ជួយ​​សង្គ្រោះ​​​បាន​​តាម​រក​ឃើញ​​​សាកសព​មនុស្ស​​​៣​នាក់​ទៀត ​​​ក្រោយ​ការ​ផ្ទុះកាលពីព្រឹកថ្ងៃទី​​​​​៤ តុលា ក្នុង​​អណ្តូង​​​​រ៉ែធ្យូងថ្ម​​​​​មួយ​នៅ​ខេត្ត​ហ្គីហ្សូ (ភាគ​និរតី​ចិន​) ដែលធ្វើ​​​ឱ្យ​ចំនួន​​អ្នក​​ស្លាប់​ឡើង​ដល់​​​​១៦​នាក់ ហើយ​មនុស្ស​២នាក់​​​ទៀត​នៅ​​បាត់​ខ្លួន​។​

អ្នក​​​នាំពាក្យ​ម្នាក់​របស់​ផ្នែក​​​ត្រួតពិនិត្យ​​​​​សន្តិ​សុខ​​ខេត្ត​​គូសបញ្ជាក់​​​​ថា សាកសពមនុស្ស​​ទាំង​​​៣​នាក់​នេះត្រូវ​បាន​​រកឃើញ​​វេលាម៉ោង​​​១៩ ម៉ោង​ក្នុងស្រុក​ ហើយ​កម្មករ​​​រ៉ែ​​២នាក់ទៀត​នៅតែ​បាត់​ខ្លួន​។​​ គ្រោះថ្នាក់​នេះ​​​​កើត​មាន​នាថ្ងៃទី​​​​​​៤ តុលា ​​វេលា​ម៉ោង​​​​​៧​និង​​​៥៣​នាទីព្រឹក​​ក្នុងអណ្តូង​រ៉ែ​​ធ្យូង​​ថ្ម អាននីញ ក្នុងសង្កាត់​លីហួ ស្រុក​​លីបូ ។ ​កម្ម​​ករ​រ៉ែ​​​​​២៨​នាក់​កំពុងធ្វើការ​ក្នុង​អណ្តូង​​រ៉ែ​ពេល​មាន​គ្រោះថ្នាក់​​​​។ កម្មករ​​​១៣នាក់​អាច​គេច​​​រួច​ខ្លួន​តែ​​៣នាក់​​​ ត្រូវ​​របួស​បញ្ជូន​​មក​មន្ទីរពេទ្យ​​។ ការស៊ើប​អង្កេត​​​​មួយ​កំពុង​ធ្វើ​ដើម្បី​រកមូលហេតុ​នៃការ​ផ្ទុះ​​នេះ ៕​