ទីភ្នាក់ងារ AP កាលពីថ្ងៃទី១ តុលា កន្លងមកផ្សាយឱ្យដឹងថា លោកចន ហេនរី ម្ចាស់ក្លឹបបាល់ទាត់ហង្សក្រហម Liverpool នៅក្នុងក្របខណ្ឌប្រឺមីញេលីកអង់គ្លេស បានចេញពីមន្ទីរពេទ្យហើយបន្ទាប់ពីចូលសម្រាកព្យាបាលរបួស.កដោយសារឧប្បត្តិហេតុនៅលើនាវាកម្សាន្តផ្ទាល់ខ្លួន។
របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី៣០ កញ្ញាកន្លងមក លោកចន ហេនរី បានចាកចេញពីនាវាកម្សាន្តផ្ទាល់ខ្លួនដែលមានតម្លៃ៣២លានដុល្លារ ដោយមានពាក់ឧបករណ៍ម្យ៉ាងផ្អោបនៅត្រង់.កក្រោយពីមានឧប្បត្តិហេតុតិចតួចនៅលើនាវាខាងលើ ។ មហាសេដ្ឋីអាយុ៥២ឆ្នាំរូបនេះ បានទទួលការព្យាបាលពីក្រុមជួយសង្គ្រោះនៅមុនពេលបញ្ជូនទៅមន្ទីរពេទ្យ «ម៉ាសាឈូសេតជេណេរ៉ល ហូស្ពីថល» ។
មន្ទីរពេទ្យម៉ាសាឈូសេត បញ្ជាក់ថា លោកចន ហេនរី បានចូលព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់យ៉ាងពិតប្រាកដ ប៉ុន្តែបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅឋានវិញហើយ ។ គួរបញ្ជាក់ថា លោកចន ហេនរី បានទិញក្លឹប Liverpool កាលពីខែតុលាឆ្នាំមុនក្នុងទឹកប្រាក់៣០០លានផោន រួមទាំងទាក់ទាញលោកកេននី ដលគ្លីស មកកាន់តំណែងជាគ្រូបង្វឹករបស់ក្លឹបទៀតផង ៕
ចែករំលែកព័តមាននេះ