ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំ​ខាន់​ៗ​​កើត​​ឡើង​ក្នុង​​ថ្ងៃទី​១​ខែ​តុលា​

12 ឆ្នាំ មុន

*ឆ្នាំ​១៧៩៥-ប្រទេស​បែល​ហ្ស៊ិក​ត្រូវ​បាន​វាយ​បង្ក្រាប​ដោយ​​ប្រទេស​បារាំង​។​ *ឆ្នាំ​១៨០០-​ប្រទេស​អេស្ប៉ាញ​ព្រម​ប្រគល់​ស្រុក​Louisianaទៅ​ឲ្យ​ប្រទេស​បារាំង​ក្រោម​សន្ធិ​សញ្ញា​ Third Treaty of San Ildefonso។ *ឆ្នាំ​១៨១១-នា​វា​ដើរ​ដោយ​ចំ​ហាយ​ទឹក​ជា​លើក​ដំបូង​បាន​ធ្វើ​ដំណើ​រ​ឆ្លង​កាត់​ទន្លេ​ Mississippi River​ទៅ​ដល់​ក្រុង​ញូវ​អ័រលែន រដ្ឋ​ល្វីស​ស៊ី​ណា​សហរដ្ឋ​អាមេរិក​។

*ឆ្នាំ​១៧៩៥
-ប្រទេស​បែល​ហ្ស៊ិក​ត្រូវ​បាន​វាយ​បង្ក្រាប​ដោយ​​ប្រទេស​បារាំង​។​
*ឆ្នាំ​១៨០០
-​ប្រទេស​អេស្ប៉ាញ​ព្រម​ប្រគល់​ស្រុក​Louisianaទៅ​ឲ្យ​ប្រទេស​បារាំង​ក្រោម​សន្ធិ​សញ្ញា​ Third Treaty of San Ildefonso។
*ឆ្នាំ​១៨១១
*នា​វា​ដើរ​ដោយ​ចំ​ហាយ​ទឹក​ជា​លើក​ដំបូង​បាន​ធ្វើ​ដំណើ​រ​ឆ្លង​កាត់​ទន្លេ​ Mississippi River​ទៅ​ដល់​ក្រុង​ញូវ​អ័រលែន រដ្ឋ​ល្វីស​ស៊ី​ណា​សហរដ្ឋ​អាមេរិក​។
*ឆ្នាំ​១៨២៧
-កងទ័ព​រុស្ស៊ី​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​សេនា​ប្រមុខ​Ivan Fyodorovich Paskevichបាន​សម្រុក​ចូល​រដ្ឋ​ធានី​ Yerevan​បញ្ចប់​នូវ​ការ​គ្របសង្កត់​ដោយ​មូស្ល៊ឹម​រយៈ​ពេល​១សហស្សវត្ស​នៅ​ប្រទេស​អាមេនី​។
*ឆ្នាំ​១៨៤៣
-កា​សែត​ News of the Worldចាប់​ផ្តើម​បោះ​ពុម្ព​ផ្សាយ​នៅ​ទី​ក្រុង​ឡុង។
*ឆ្នាំ​១៨៤៧
-អ្នក​ច្នៃ​ប្រឌិត​ជន​ជាតិ​អាល្លឺម៉ង់​ឈ្មោះ​Werner von Siemensបាន​បង្កើត​ក្រុម​ហ៊ុន​វិស្វកម្ម​ឈ្មោះ​ Siemens AG។
*ឆ្នាំ​១៨៨០
-រោង​ចក្រ​ផលិត​អំពូល​ភ្លើង​លើកដំបូង​ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ដោយអ្នក​ប្រាជ្ញ​ជន​ជាតិ​អា​មេរិក​ឈ្មោះ​ Thomas Edison។
*ឆ្នាំ​១៨៨៧
-តំបន់​ភ្នំ​ Balochistanស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ង់​ត្រូវ​បាន​អង់​គ្លេស​ច្បាំង​ដណ្តើម​យក​។
*ឆ្នាំ​១៨៩១
-សាកល​វិទ្យា​ល័យ​ស្ទែន​ហ្វត​នៅ​រដ្ឋ​កាលី​ហ្វ័រនី​ញ៉ា​សហរដ្ឋ​អាមេរិក​បើក​ទ្វារ​ទទួល​និស្សិត​ជា​លើក​ដំបូង​។
*ឆ្នាំ​១៨៩៨
-សាកល​វិទ្យា​ល័យ​សេដ្ឋកិច្ច​និង​រដ្ឋបាល​ជំនួញ​Vienna University of Economics and Businessត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ឈ្មោះ​k.u.k. Exportakademie។
*ឆ្នាំ​១៩០៨
-ក្រុម​ហ៊ុន​ផលិត​រថយន្ត​អាមេរិក​Ford Motor Companyបាន​ដាក់​លក់​រថយន្ត​ម៉ាក ​Ford Model Tក្នុង​តម្លៃ​៨២៥​ដុល្លារ​អាមេរិក​។
*ឆ្នាំ​១៩១០
-អគារ​របស់​កាសែត ​Los Angeles Times​នៅ​រដ្ឋ​កាលី​ហ្វ័រនី​ញ៉ា​សហរដ្ឋ​អាមេរិក​រ​ង​​ការ​បំ​ផ្លាញ​ដោយ​គ្រាប់​បែក​ធំ​មួយ​គ្រាប់​សម្លាប់​មនុស្ស​អស់​២១នាក់​។
*ឆ្នាំ​១៩២៨
-សហភាព​សូ​វៀត​បាន​បង្ហាញ​ផែន​ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​ឈ្មោះ ​The First Five-Year Plan។
*ឆ្នាំ​១៩៣១
-ស្ពាន​ឈ្មោះ​ចច វ៉ា​ស៊ីន​តោន​ដែល​ភ្ជាប់​រដ្ឋ​ញូវ​ជើ​ស៊ី​ទៅ​រដ្ឋ​ញូវ​យ៉ក​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​។
*ឆ្នាំ​១៩៣៧
-ទី​ក្រុង​ជប៉ុន​ឈ្មោះ​ហាន់​ដា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខេត្ត​អៃឈិ (Aichi)។
*ឆ្នាំ​១៩៣៨
-អាល្លឺម៉ង់​បាន​ដាក់​បញ្ចូល​តំបន់​Sudetenland របស់​ឆេកូ​ស្លូ​វ៉ា​កី​ក្នុង​​ឧបសម្ព័ន្ធ​របស់​ខ្លួន​។
*ឆ្នាំ១៩៤២
-យន្ត​ហោះ​ចម្បាំង​អាមេរិក​ឈ្មោះ​ Bell P-59 Airacometត្រូវ​បាន​ដាក់​ឲ្យ​ហោះ​ហើរ​ជា​លើក​ដំបូង​។
*ឆ្នាំ​១៩៤៦​
-បណ្តា​មេដឹក​នាំ​ណា​ហ្ស៊ី​ត្រូវ​បាន​គេ​កាត់​ទោស​ប្រហារ​ជី​វិត​នៅ​តុលាការ​ដែល​រៀប​ចំ​ដោយ​ទ័ព​សម្ព័ន្ធ​មិត្ត​ Nuremberg Trials។
*ឆ្នាំ​១៩៤៧
-យន្ត​ហោះ​ចម្បាំង​មាន​ល្បឿន​លឿន ​F-86 Sabreរបស់​អាមេរិក​ត្រូវ​បាន​ដាក់​ឲ្យ​ហោះ​ហើរ​ជា​លើក​ដំបូង​។​
*ឆ្នាំ​១៩៤៩
-របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ត្រូវ​បាន​បង្កើត​ឡើង​និង​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​លោក​សេនា​ប្រ​មុខ​ម៉ៅសេទុង​។
*ឆ្នាំ​១៩៥៨
-ទី​ភ្នាក់​ងារ​អវកាស​អាមេរិក​ណាសា​ត្រូវ​បាន​បង្កើត​ឡើង​ជំ​នួស​គណៈ​កម្មា​ធិការ​ជាតិ​ផ្នែក​អា​កាស​យាន​(NACA)។
*ឆ្នាំ​១៩៦០
-ប្រទេស​នី​ហ្សេរី​យ៉ា​ទទួល​បាន​ឯក​រាជ្យ​ពី​ចក្រ​ភព​អង់​គ្លេស​។
*ឆ្នាំ​១៩៦៤
-រថភ្លើង​ផ្តាច់​ព្រលឹង​របស់​ជប៉ុន​ឈ្មោះ​Shinkansen​ត្រូវ​បាន​ដាក់​ឲ្យ​បម្រើ​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​ទី​ក្រុង​តូ​ក្យូ​ទៅ​អូ​សាកា​។
*ឆ្នាំ​១៩៧១
-ការ​ប្រើ​កាំ​រស្មី​អ៊ិច​ស្គែន​មើល​ខួ​រ​ក្បាល​(CT or CAT scan)ត្រូវបាន​យក​មក​ប្រើ​ប្រាស់​ជា​លើក​ដំបូង​នៅ​មន្ទីរ​ពេទ្យ​ Atkinson Morley Hospital (AMH)ក្រុង ​Wimbledonប្រទេស​អង់​គ្លេស​។
*ឆ្នាំ​១៩៧៨
-​ប្រទេស​ដែន​កោះ​មហាសមុទ្រ​ប៉ា​ស៊ី​ភិច​ទូ​វ៉ា​លូ​ទទួល​បាន​ឯក​រាជ្យ​ភាព​ពី​ចក្រភព​អង់​គ្លេស​។
*ឆ្នាំ​១៩៨២
-ក្រុម​ហ៊ុន​ Sonyបាន​ដាក់​លក់​ស៊ី​ឌី​ Compact Discជា​លើក​ដំបូង​។
*ឆ្នាំ​១៩៨៥
-​កងទ័ព​អា​កាស​ប្រទេស​អ៊ី​ស្រាអែល​បាន​ទម្លាក់​គ្រាប់​បែក​លើ​ទី​បញ្ជា​ការ​ធំ​អង្គការ​សេរី​ភាព​ប៉ា​ឡេស្ទីន​(PLO)នៅ​ទី​ក្រុង​ទូ​នីស​របស់​ប្រទេស​ទុយ​នេស៊ី។
*ឆ្នាំ​១៩៩៨
-លោក​វ្ល៉ាឌីមៀ ពូទីន​ក្លាយ​ជា​សមាជិ​ក​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​សហព័ន្ធ​រុស្ស៊ី។
*ឆ្នាំ​២០០៨
-ការ​ផ្ទុះ​៤លើក​ជាប់​ៗគ្នា​បាន​ធ្វើ​ឲ្យ​ឆេះ​ទី​ក្រុង​Agartalaស្ថិត​ក្នុង​រដ្ឋ​ទ្រី​ពូ​រ៉ា​របស់​ឥណ្ឌា​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​៤នាក់​និង​របួស​១០០នាក់​។
*ឆ្នាំ​២០១០
-ការ​បំ​ផ្ទុះគ្រា​ប់​បែក​ក្នុង​រថយន្ត​ចំនួន​២​នៅ​ទី​ក្រុង​Abujaអំឡុង​ថ្ងៃបុណ្យ​ខួប​ឯក​រាជ្យ​ជាតិ​លើក​ទី​៥០​របស់​ប្រទេស​នី​ហ្សេរី​យ៉ា​ពី​អង់​គ្លេស​បាន​សម្លាប់​អស់​ជី​វិត​មនុស្ស​១២នាក់​និង​របួស​១៧​នាក់​។ ការ​បំ​ផ្ទុះ​នោះ​ត្រូវ​បាន​ក្រុម​ឧទ្ទាម​MENDប្រកាស​ទទួល​ខុស​ត្រូវ​ ៕​