ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពទឹកជំនន់ទន្លេមេគង្គនិងជំនន់ទឹកភ្លៀង

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាយកដ្ឋាន​​​ជល​សាស្ត្រ ​​និងការងារ​​​​ទន្លេ​នៃ​ក្រសួង​ធនធានទឹក​​​ និងឧតុ​និយម​​បានធ្វើ​​ការ​ព្យាករណ៍​​កម្ពស់​​​ទឹកជំនន់​​​នៅថ្ងៃ​​ទី២៣ ​កញ្ញា តាមបណ្តា​ស្ថានីយ​​ជល​សាស្ត្រ​​​បានប្រកាស​​​ឱ្យ​ដឹង​ជា​ផ្លូវការ​​ថា ​កម្ពស់​​​ទឹកទន្លេ​​​មេគង្គ​​នៅ​ខេត្ត​ស្ទឹង​ត្រែង​​សម្រាប់​ថ្ងៃ​នេះ ​(២៤ កញ្ញា)​ មានការ​ហក់​ឡើង​ ១១,៣០ម៉ែត្រ ​ហើយ​នៅ​ថ្ងៃទី២៥ កញ្ញា ​ស្រកបន្តិចវិញ​ត្រឹម​​១១,២៧​ម៉ែត្រ និង​នៅ​ថ្ងៃទី២៦ កញ្ញា ស្រក​មក​ត្រឹម​​

រាជធានីភ្នំពេញ ៖ នាយកដ្ឋាន​​​ជល​សាស្ត្រ ​​និងការងារ​​​​ទន្លេ​នៃ​ក្រសួង​ធនធានទឹក​​​  និងឧតុ​និយម​​បានធ្វើ​​ការ​ព្យាករណ៍​​កម្ពស់​​​ទឹកជំនន់​​​នៅថ្ងៃ​​ទី២៣ ​កញ្ញា តាមបណ្តា​ស្ថានីយ​​ជល​សាស្ត្រ​​​បានប្រកាស​​​ឱ្យ​ដឹង​ជា​ផ្លូវការ​​ថា ​កម្ពស់​​​ទឹកទន្លេ​​​មេគង្គ​​នៅ​ខេត្ត​ស្ទឹង​ត្រែង​​សម្រាប់​ថ្ងៃ​នេះ ​(២៤ កញ្ញា)​ មានការ​ហក់​ឡើង​ ១១,៣០ម៉ែត្រ ​ហើយ​នៅ​ថ្ងៃទី២៥ កញ្ញា ​ស្រកបន្តិចវិញ​ត្រឹម​​១១,២៧​ម៉ែត្រ និង​នៅ​ថ្ងៃទី២៦ កញ្ញា ស្រក​មក​ត្រឹម​​១១,២០ម៉ែត្រ ។ ចំពោះ​​ខេត្ត​ក្រចេះ​​ថ្ងៃ​នេះ ​(២៤ កញ្ញា) ​​ទឹកទន្លេ​មេគង្គ​​ម​ានកម្ពស់​២២,៧៨​ម៉ែត្រ ​ហើយ​នៅ​ថ្ងៃទី២៥ កញ្ញា កម្ពស់​ទឹក និង​ហក់​ឡើង​​២២,៨៥មែ៉ត្រ ​និង​នៅ​ថ្ងៃ​២៦ កញ្ញា និង​ស្រក​​​វិញ​នៅត្រឹម​២២,៨២ម៉ែត្រ ។ ខេត្ត​កំពង់​ចាមថ្ងៃ​ទី២៤ កញ្ញា កម្ពស់​​​ទឹក១៥,៧៧​ម៉ែត្រ និង​ថ្ងៃទី២៥ កញ្ញា ទឹកហក់​ឡើង​កម្ពស់​១៥,៨៣ម៉ែត្រ ហើយ​ថ្ងៃទី២៦ កញ្ញា​ទឹកក៏​នៅ​​តែ​ហក់​ឡើង​ដល់១៥,៨៧ម៉ែត្រ ។ ដោយឡែក ​កម្ពស់ទឹក​នៅចតុមុខ​ និងទន្លេ​បាសាក់​​និងហក់​ឡើង​​នៅថ្ងៃនេះ (២៤​កញ្ញា)​​១០,៥២ម៉ែត្រ ​ហើយ​ថ្ងៃ​ស្អែក​ (២៥កញ្ញា)​១០,៥៩ម៉ែត្រ និង​​ថ្ងៃ​ទី២៦ កញ្ញា ​១០,៦៥​ម៉ែត្រ ។ ​​នៅ​​ទន្លេ​អ្នក​លឿងទឹកនឹង​មានកម្ពស់​​ហក់ឡើង​​ចាប់ពី​៧,៧២​ ទៅ​៧,៨៣ម៉ែត្រ ត្រឹម​​​​ថ្ងៃទី២៦ កញ្ញា ។ សម្រាប់​ទន្លេ​បាសាក់​​ កោះ​ខែលនឹង​មាន​​កម្ពស់​ចាប់ពី​ថ្ងៃទី២៤ កញ្ញា ​ទៅ​២៦​ កញ្ញា មាន​៧,៧៦ម៉ែត្រ ​ទៅ​៧,៨២​ម៉ែត្រ ។ ចំណែកទន្លេ​សាប ព្រែក​ក្តាម ​ទឹក​នឹងមាន​កម្ពស់​៩,៦៣​ម៉ែត្រ ​ដល់៩,៧៥ម៉ែត្រ គិតចាប់​ពី​ថ្ងៃនេះ ​(២៤ កញ្ញា ដល់​២៦ កញ្ញា) ។

ស្ថានភាពទឹក​ទន្លេ​​មេគង្គ​ទន្លេ​បាសាក់ ​និង​ទន្លេសាប​ត្រូវបាន​ប្រកាស​​ថា នៅគ្រប់ស្ថានីយ​​​ជល​សាស្ត្រ​​តាមដងទន្លេ​​េមគង្គ​​ បាសាក់ និងទន្លេ​សាប​កម្ពស់​ទឹកកើនឡើង​ ។ នៅភ្នំពេញ​​ ចតុមុខ ​និង​ទន្លេបាសាក់ទឹក​នឹងបន្តឡើង​​រហូតដល់​ថ្ងៃទី​២៧ ឬ២៨ កញ្ញាខាងមុខ ។ ​ជាមួយ​នឹង​បញ្ហា​​ទឹក​ជំនន់​ទន្លេ​​មេគង្គ​​​ ជំនន់ទឹក​ភ្លៀង​ក៏បានបន្ថែម​​ឱ្យ​​ តំបន់​មួយចំនួន​​ដែលមិនស្ថិត​នៅ​​​​តាមដងទន្លេ​​ជន​់​លិច​ផង​ដែរ ​​ពិសេស​នៅ​តំបន់​ខ្ពង់រាប​។ យោង​តាម​​កា​រប្រកាស​​របស់ក្រសួង​ធនធា​ន​ទឹក និង​ឧតុ​និយម​ គឺ​​ចាប់ពី​​ថ្ងៃទី២៣​ កញ្ញា ដល់​​​ថ្ងៃទី​២៦ កញ្ញា ​ដោយ​សារ​មានប្រព័ន្ធ​​សម្ពាធ​ទាប និង​ជ្រលង​សម្ពាធ​ទាប​បង្កឱ្យ​មាន​ឥទ្ធិពលនៃបាតុ​​ភូត​ធម្ម​ជាតិ​ មានភ្លៀង​ធ្លាក់រាយ​ប៉ាយ​​ច្រើន​នៅ​ទូ​ទាំង​ប្រទេស និង​បានបង្កជាតំបន់ទឹក​ភ្លៀង​នៅ​តំបន់​វាលទំនាប​ជាប់នឹង​​តំបន់ភ្នំ​ តំបន់ជួរ​ភ្នំ តំបន់​​ខ្ពង់​រាប​ និងតំបន់​មាត់​សមុទ្រ ។ ​ខាង​ក្រោម​នេះ​គឺជា​សេចក្តី​រាយការណ៍​​ពីស្ថាន​ភាពទឹកក​ជំនន់​តាម​ខេត្ត​មួយ​ចំនួន​ដែលកំពុង​​ប្រឈម​នឹង​ទឹកជំនន់​​ទន្លេ​មេគង្គ​ និងជំនន់ទឹកភ្លៀង៕