ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​អធិ​ការ​វត្ត​ប្រ​ជុំ​សា​គរ​​រួម​ជា​មួយ​អនុ​សាខា​​កាក​បាទ​ក្រ​ហម​​ចែក​​អំណោយ​ជូន​ជន​រង​គ្រោះ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​ចៅ​អធិ​ការ​វត្ត​ប្រ​ជុំ​សាគរ​​ហៅ​វត្ត​ថ្មី រួម​ជា​មួយ​​អនុ​សាខា​កា​កបាទ​ក្រហម​ខណ្ឌឫស្សី​កែវ និង​​សាលា​សង្កាត់​ជ្រោយ​ចង្វា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៣០​គ្រួ​សារ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ នៅ​ក្នុង​ភូមិ​​​ដើម​គ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវ​។ ពិ​ធី​នេះ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ប្រ​ជុំ​សា​គរ​ហៅ​វត្ត​ថ្មី ​ក្រោម​អធិបតី​ភាព លោក​នុត​ ពុធ​ដារ៉ា ប្រ​ធាន​

រាជធានីភ្នំពេញ​​ ៖ ​ចៅ​អធិ​ការ​វត្ត​ប្រ​ជុំ​សាគរ​​ហៅ​វត្ត​ថ្មី រួម​ជា​មួយ​​អនុ​សាខា​កា​កបាទ​ក្រហម​ខណ្ឌឫស្សី​កែវ និង​​សាលា​សង្កាត់​ជ្រោយ​ចង្វា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ​បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៣០​គ្រួ​សារ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ នៅ​ក្នុង​ភូមិ​​​ដើម​គ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ឫស្សី​កែវ​។ ពិ​ធី​នេះ​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ប្រ​ជុំ​សា​គរ​ហៅ​វត្ត​ថ្មី​ក្រោម​អធិបតី​ភាព លោក​នុត​ ពុធ​ដារ៉ា ប្រ​ធាន​គណៈ​កម្មា​ធិការ អនុសាខា​កាក​បាទ​ក្រហម​​កម្ពុជា ខណ្ឌ​ឫស្សី​កែវ​។

អំណោយ​ដែល​នាំ​យកទៅ​ចែក​ជូន​ដល់​គ្រួ​សារ​រង​គ្រោះ​នា​ឱ​កាស​នោះ​ក្នុង​១​គ្រួ​សារ អង្ករ​ចំនួន​១០​គីឡូ​ក្រាម ស្ករ​ស​៥​​គី​ឡូ​ក្រាម មី​ចំនួន​១៥​កញ្ចប់ ​តែ​៥​កញ្ចប់ ​ទឹក​ដោះ​គោ ១កំប៉ុង ​​ទឹក​ត្រី​១​ដប ទឹក​ស៊ី​អីុវ​​១​ដប ទឹក​ក្រូច​១កំប៉ុង ​ត្រី​ខ​២​​កំប៉ុង​ និង​ថវិកា​ចំនួន​៤២.០០០​រៀល​។

លោក​នុត ពុ​ធ​ដារ៉ា បាន​ឱ្យ​ដឹង​ថា ​ការ​​ចុះ​ជួយ​ជន​រង​គ្រោះ ដែល​ជួប​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​​ថ្នាក់​ផ្សេងៗ គឺ​​ជា​​​ទិសដៅ​របស់​កាក​បាទ​ក្រហម​​កម្ពុជា ក្រោមការ​ដឹក​នាំ​របស់​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ា​នី ហ៊ុន សែន។ លោក​នុត​ ពុធ​ដារ៉ា បាន​ពាំ​នាំ​នូវ​ប្រសាសន៍​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​លោក​ជំ​ទាវ​ចំពោះ​ប្រ​ជា​ពលរដ្ឋ​ ដែល​ជា​និច្ច​កាល​តែ​ង​តែ​​គិត​គូ​រ និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ហើយ​តែង​តែ​ណែ​នាំ​ដល់​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ចុះ​ជួយ​ដល់ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​គ្មាន​ទី​ពឹង​ ចាស់​ជរា គ្រួ​សារ​ផ្ទុក​មេ​រោគ​ និង​ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក​់​ធម្មជាតិ​ផ្សេង​ៗ​ដល់​មូល​ដ្ឋាន​។

លោក​នុត ពុធ​ដារ៉ា ​​ក៏​បាន​ណែ​នាំ​ដល់​ប្រ​ជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ឱ្យមាន​ការ​ប្រុង​ប្រ​យ័ត្ន​កុំ​ឱ្យ​កូន​ចៅចុះ​លេង​ទឹក​ ចៀសវាង​​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត។​ លោក​នុត ពុធ​ដារ៉ា ក្នុង​នាម​​លោក​​ឃ្លាំង​ ហួត​​ អភិបាល​ខណ្ឌ​ឫស្សី​កែវ និង​ក្នុង​នាម​កាក​បាទ​ក្រ​ហម​ខណ្ឌ​ឫស្សី​កែវ បាន​ថ្លែង​អំណរ​គុណ​​ចំពោះ​ព្រះ​តេ​​ជ​គុណ​ជា​សុខ ស៊ីណាត ព្រះ​ចៅ​អធិការ​​វត្ត​ប្រ​ជុំ​សា​គរ ហៅ​វត្ត​ថ្មី និង​ព្រះ​សង្ឃ​ ពុទ្ធ​បរ​ិ​ស័ទ សប្បុរ​ស​ជន​​ទាំង​អស់​​តែង​តែ​ផ្តល់​អំណោយ​តាម​រយៈ​អនុ​សាខា​​កាកា​បាទ​ក្រ​ហម​ ខណ្ឌឫស្សី​កែវ ឬ​ចុះ​​ចែក​ដោយ​ផ្ទាល់ដល់​ជន​រង​គ្រោះ​​ជា​ការ​ចូល​រួម​ជួយ​សម្រួល​​​ការ​លំ​បាក និង​​ជា​មនុស្ស​ធម៌​បំផុត៕