ព្រឹត្តិការណ៍​​សំ​ខាន់​ៗ​​ពិភពលោក​​កើត​ឡើង​​នៅ​ថ្ងៃ​​២៤​កញ្ញា​​


*ឆ្នាំ​១៦៦៤
-សាធារណរដ្ឋ​ហូឡង់​ព្រម​ចុះ​ចាញ់ប្រគល់​ទី​ក្រុង​Amsterdamទៅ​ឲ្យ​ប្រទេស​អង់​គ្លេស​។​
*ឆ្នាំ​១៨៤១
-ស្តេច​ស៊ុល​តង់​របស់​ប្រទេស​ព្រុយ​ណេ​ប្រគល់​រដ្ឋ​ឈ្មោះ​ Sarawakទៅ​ចក្រភព​អង់​គ្លេស​។
*ឆ្នាំ​១៨៥២
-យន្ត​ហោះ​ដើរ​ដោយ​ម៉ាស៊ីន​ប្រើ​ចំ​ហាយ​ទឹក​លើ​ក​ដំ​បូង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិស្វករ​ជន​ជាតិ​បា​រាំង​ឈ្មោះ​ហង់​រី ហ្ស៊ី​ហ្វា (​Henri Giffard)។​ យន្តហោះ​នេះ​អាច​ហោះ​ហើរ​បាន​ចម្ងាយ​២៧​គីឡូ​ម៉ែត្រ​។​
*ឆ្នាំ​១៨៧៧
-នៅ​ក្នុង​សង្គ្រាម​ឈ្មោះ ​Battle of Shiroyama កងទ័ព​អធិរាជ​ជប៉ុន​បាន​យក​ឈ្នះ​លើ​ចល​នា​បះ​បោរ​ឈ្មោះ​​Satsuma Rebellion។ ​​Satsuma Rebellionគឺ​ជា​ចល​នា​បះ​បោរ​មួយ​បង្កើត​ឡើង​ដោយ​​​អតី​ត​ពួក​សាមូ​រ៉ៃ​សាត​ស៊ូ​ម៉ា​។
*ឆ្នាំ​១៩៤៦​
-ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ឈ្មោះ​Cathay Pacific Airwaysត្រូវ​បាន​បង្កើត​ឡើង​នៅ​ទី​ក្រុង​ហុង​កុង​។
*ឆ្នាំ​១៩៤៨
-ក្រុម​ហ៊ុន​ផលិត​រថយន្ត​និង​ទោ​ចក្រ​យាន​យន្ត​ហុង​ដា​ត្រូវ​បាន​បង្កើត​ឡើង​។
*ឆ្នាំ​១៩៦៨​
-ប្រទេស​ស្វា​ហ្ស៊ី​ឡង់​ចូល​ជា​សមា​ជិក​របស់​អង្គ​កា​រ​សហ​ប្រជា​ជាតិ​។
*ឆ្នាំ​១៩៧៣
-​ប្រទេស​ហ្គី​នី ប៊ីសសាវ​ប្រកាស​ឯក​រាជ្យ​ភាព​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ព័រទុយ​ហ្គាល់​។
*ឆ្នាំ​១៩៨៨
-សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិប​តេយ្យដែល​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​​អំ​ណាច​ផ្តាច់​ការ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ស្រី​អ៊ួង សាន​ស៊ូ​ជី​និង​មនុស្ស​ដទៃ​ទៀត​។
*ឆ្នាំ​១៩៩០
-​ចំណុច​មូល​ពង​ក្រពើ​ពណ៌​សដ៏​ធំដែល​ព័ន្ធ​ជុំ​វិញ​ភព​ផ្កាយ​ព្រះ​សៅរ៍​ត្រូវ​បាន​អង្កេត​។
*ឆ្នាំ​១៩៩៦
-ប្រធានា​ធិប​តី​អាមេរិក​ប៊ីល គ្លីន​តុន​បាន​ចុះ​ហត្ថ​លេ​ខា​លើ​សន្ធិ​សញ្ញា​ហាម​ឃា​ត់​ការ​សាក​ល្បង​អា​វុធ​នុយ​ក្លេ​អ៊ែរ​គ្រប់​ប្រភេទ​Comprehensive Nuclear-Test-Ban Treaty (CTBT)​នៅ​អង្គការ​សហ​ប្រជាជាតិ​។
*ឆ្នាំ​២០០៥
-ព្យុះ​ហារី​ឃេន​ឈ្មោះ​Ritaបាន​ធ្វើ​ឲ្យ​មាន​ការ​បាក់​ដី​នៅ​សហ​រដ្ឋ​អាមេរិក​ បំ​ផ្លាញ​ទី​ក្រុង​បូ​ម៉ន់​នៃ​រដ្ឋ​តិច​សាស​និង​ផ្នែក​ជាច្រើន​ស្ថិត​នៅ​ភាគ​និរតី​នៃ​រដ្ឋ​ល្វ៊ី​ស៊ី​ណា ។
*ឆ្នាំ​២០០៧​
-ក្រុម​កីឡាគ្រីក​ឃីត​របស់​ឥណ្ឌា​បាន​ក្លាយ​ជា​អ្នក​លើក​ពាន​ជើង​ឯក ​Twenty20 World Cupបន្ទាប់​ពី​បាន​បំ​បាក់​ក្រុម​ប៉ា​គី​ស្ថាន​នៅ​វគ្គ ផ្តាច់​ព្រ័ត្រ​។ ​
*ឆ្នាំ​២០០៨​
-​យ៉ាង​តិច​មាន​ជន​ស៊ី​វិល​១៧​នាក់​ត្រូវ​បាន​សម្លាប់​អំឡុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ជីវពល​អ៊ីស្លាម​និង​កងរក្សា​សន្តិ​ភាព​សហ​ភាព​អា​ហ្វ្រិក​នៅ​ក្នុង​ទី​ក្រុង​ម៉ូ​ហ្គា​ឌី​ស៊ូ​ប្រទេស​សូ​ម៉ាលី​។
*ឆ្នាំ​២០០៩​
-ជន​ជាតិ​កូ​រ៉េ​ខាង​ជើង​ចំនួន​៩នាក់​បាន​ចូល​ទៅ​ស្ថាន​ទូ​ត​ប្រទេស​ដា​ណឺម៉ាក​ប្រ​ចាំ​នៅ​ទី​ក្រុង​ហាណូយ​ប្រទេសវៀត​ណាម​ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោ​បាល។
*ឆ្នាំ​២០១០
-អ្ន​កកាទូត​ជាន់​ខ្ពស់​មួយរូប​របស់​ប្រទេស​នី​ការ៉ា​ហ្គ័រ​ប្រ​ចាំ​នៅ​ទី​ក្រុង​ញូវ​យ៉ក​ត្រូវបាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ផ្ទះ​ល្វែង​មួយ​នៅ​ទី​ក្រុង​នេះ​។ លោក​Cesar Mercadoត្រូវ​គេ​ឃើញ​មាន​ស្នាម​ចាក់​នៅ​លើ​ពោះ​ចំនួន​១២​កាំ​បិ​ត​។ តាម​ការ​ស្រាវ​ជ្រាវ​របស់​ប៉ូ​លិស​​​​ពុំ​បាន​រក​ឃើញ​អ្វី​ក្រៅ​ពី​សន្និ​ដ្ឋាន​ថា​​ជា​អំពើ​អត្ត​ឃាតនោះ​ទេ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្ដិការ​ណ៏ពិភពលោក​សំខាន់​ៗ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ