ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​ដល់សិស្សា​នុសិស្ស​​ក្រីក្រ​នៅ​សាល​ា2ក្នុងស្រុក​​ត្រាំកក់

12 ឆ្នាំ មុន

ខេត្តតាកែវ ៖សិស្សានុសិស្ស​​ក្រី​ក្រ​ចំនួន​​៤២០​នាក់ ​នៅសាលា​បឋម​​សិក្សា​​ចំនួន២​ក្នុង​​ស្រុក​ត្រាំកក់ត្រូវបានលោកជំទាវ​​​ ឧកញ៉ាភាព ហៀក ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ជីប ម៉ុង ​​ខនគ្រីតគ្រុប ឧបត្ថម្ភ​​សៀវភៅ​ចំនួន៥០០​ក្បាល ​​និងប៊ិច​ចំនួន៥០០​ដើម តាមរយៈ​​លោក​អាំ ថាំ ​តំណាង​​​សារព័ត៌​មាន​​​កោះ​សន្តិភាព​កាលពី​ថ្ងៃទី​២០ ​កញ្ញា ឆ្នាំ២០១១ ។ ​សាលាបឋម​សិក្សា​​ទាំង​២​នេះ គឺ​សាលា​បឋម​សិក្សាវត្ត​កាក​នារាម និង​

ខេត្តតាកែវ ៖សិស្សានុសិស្ស​​ក្រី​ក្រ​ចំនួន​​៤២០​នាក់ ​នៅសាលា​បឋម​​សិក្សា​​ចំនួន២​ក្នុង​​ស្រុក​ត្រាំកក់ត្រូវបានលោកជំទាវ​​​ឧកញ៉ាភាព ហៀក ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ជីប ម៉ុង ​​ខនគ្រីតគ្រុប ឧបត្ថម្ភ​​សៀវភៅ​ចំនួន៥០០​ក្បាល ​​និងប៊ិច​ចំនួន៥០០​ដើម តាមរយៈ​​លោក​អាំ ថាំ ​តំណាង​​​សារព័ត៌​មាន​​​កោះ​សន្តិភាព​កាលពី​ថ្ងៃទី​២០ ​កញ្ញា ឆ្នាំ២០១១ ។ ​សាលាបឋម​សិក្សា​​ទាំង​២​នេះ គឺ​សាលា​បឋម​សិក្សាវត្ត​កាក​នារាម និង​សាលាបឋមសិក្សា​​​វត្ត​អង្គ​​ពណ្ណ​រាយ ដែលស្ថិតនៅ​ក្នុង​ឃុំ​​ត្រាំកក់ ​និង​ឃុំគុស ។

លោកអាំ ថាំ ​តំណាង​សារព័ត៌មាន​​កោះ​សន្តិ​ភាព បានមាន​ប្រសាសន៍​​ទៅ​កាន់​សិស្សា​នុសិស្ស ​​​ដោយពាំ​នាំនូវបណ្តាំ​​​ផ្ញើ​​​សាកសួរ​​សុខទុក្ខ​ពី​សំណាក់​​​លោក​ជំទាវ​ឧកញ៉ា​ភាព ហៀក ​​ប្រធាន​​ក្រុមប្រឹក្សា​​​ភិបាល​ក្រុមហ៊ុន ជីប ម៉ុង ​​ខនគ្រីត​គ្រុប ព្រម​ទាំង​​លោកឧកញ៉ា​​លាង ឃុន ​ជំនួយ​​ការ​លោកបណ្ឌិត​​សភា​ចារ្យ​​​សុខ អាន ​ឧប​នាយក​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​ទទួលបន្ទុក​​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ និងលោកជំទាវ​ ​សាកសួរ​​សុខទុក្ខ​​​​លោកគ្រូ អ្នកគ្រូ ​​និង​ក្មួយៗ​ជា​សិស្សានុ​សិស្សទាំង​អស់ ​​ដែលបាន​មក​ជួបជុំគ្នា នាថ្ងៃ​​​​នេះ។ ​​លោកជំទាវ​​ឧកញ៉ា​​ភាព​ ហៀក ​​បានផ្តាំ​​​​ផ្ញើ​ដល់​ក្មួយៗ​​​ជា​សិស្សា​នុសិស្ស​​ទាំង​អស់ ត្រូវ​ខិតខំ​​សិក្សា​រៀន​សូត្រ​​​ ឆ្លៀត​ពេល​​​ទំនេរ​ជួយធ្វើការ​​ឪពុក​ម្តាយ ហើយ​ចៀស​វាង​នូវអំពើអបាយមុខគ្រប់​​ប្រភេទ​​​ ក្រុម​បងតូច​​បង​ធំ ការ​សេពគ្រឿង ញៀន ដែល​ជា​អំពើ​មិនល្អ​ដល់​​​សង្គម​​ជាតិ​យើង។

លោក​ប៊ូ សុផុន នាយកសាលា​បឋម​សិក្សា​វត្ត​​​កាក​នារាម និង​លោកមុំ សារិន ​នាយកសាលា​​បឋម​សិក្សា​វត្ត​អង្គ​ពណ្ណ​រាយ ​បានថ្លែង​​​អំណរ​គុណ​​​លោក​​​ជំទាវ​ឧកញ៉ា​​ភាព ហៀក ​ និង​លោក​ឧកញ៉ា ​លាង​ ឃុន ​​​ដែល​តែង​តែ​​ផ្តល់​សៀវ​ភៅ​​​ ប៊ិច ​​ដល់​​សិស្សា​នុសិស្ស​​​​ក្រីក្រ​​​ស្ទើរគ្រប់​​ទី​កន្លែង​​ក្នុងខេត្ត​​​តាកែវ ។ ក្នុងនាម​​​តំណាង​ឱ្យសិស្សា​នុសិស្ស​​ទាំង​អស់ លោកសូមជូន​ពរបវរ​មហា​ប្រសើរ​​ដល់​លោកជំទាវ​ប្រធាន​​ក្រុម​ប្រឹក្សា​ភិ​​បាល​ និង​​លោក​អគ្គ​នាយក ​​ព្រមទាំង​​​បុត្រា​ បុត្រី ​​សូមជួប​ប្រទះ​​តែ​សេចក្តី​សុខ​ ចម្រើន​​ និង​សុំ​ឱ្យ​ក្រុមហ៊ុនជីប ម៉ុង​ ចេះ​តែ​ទទួល​នូវ​ការ​វិវឌ្ឍ​ទៅ​មុខ​ជា​លំដាប់ ៕