ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរស​ជន​10​មឺុន​រៀល​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​យាយ

12 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អំណោយ​​ជា​ថវិកា​ចំនួន​១០​មឺុន​រៀល​​ដែល​បាន​មក​ពី​សប្បុរស​ជន​នៅ​ឯ​រាជ​ ធានី​ភ្នំពេញ ​តាម​រយៈ​កោះ​សន្តិ​ភាព​​ ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​លោក​យាយ​អាយុ​​១០៨​ឆ្នាំ ​រួម​ជា​មួយ​កូន​ចៅ ចៅទូត​របស់​លោក​យាយ​រួច​ហើយ កាលពី​រសៀល​​ថ្ងៃទី​២០ កញ្ញា ​ដែល​គ្រួសារ​​លោក​យាយ​​​វ័យ​ចំណាស់​​រូប​នេះ រស់នៅ​ក្នុង​ភូម​ិតា​ង៉ែន ​ឃុំ​តា​​ត្រាម ស្រុក​បាណន់ ។

ខេត្តបាត់ដំបង ៖ អំណោយ​​ជា​ថវិកា​ចំនួន​១០​មឺុន​រៀល​​ដែល​បាន​មក​ពី​សប្បុរស​ជន​នៅ​ឯ​រាជ​ធានី​ភ្នំពេញ ​តាម​រយៈ​កោះ​សន្តិ​ភាព​​ ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​លោក​យាយ​អាយុ​​១០៨​ឆ្នាំ ​រួម​ជា​មួយ​កូន​ចៅ ចៅទូត​របស់​លោក​យាយ​រួច​ហើយ កាលពី​រសៀល​​ថ្ងៃទី​២០ កញ្ញា ​ដែល​គ្រួសារ​​លោក​យាយ​​​វ័យ​ចំណាស់​​រូប​នេះ រស់នៅ​ក្នុង​ភូម​ិតា​ង៉ែន ​ឃុំ​តា​​ត្រាម ស្រុក​បាណន់ ។

លោក​យាយ​យ៉ុន ​ហឿន ​អាយុ​១០៨​ឆ្នាំ ​និង​កូន​ស្រីរបស់​គាត់​ឈ្មោះ​​និន មាន​  អាយុ​​៧០​ឆ្នាំ បច្ចុ​ប្បន្ន​​ទទួល​មើល​ការ​ខុស​ត្រូវ​ចៅ​ប្រុស​ស្រី​សរុប​៥​នាក់​ទៀត​នៅ​ក្នុង​បន្ទុក​ ដែល​ពួក​គេ​​បាន​កំព្រា​ឪពុក​ម្តាយ​តាំងពី​តូច​ៗ ។ ប៉ុន្តែ​ចៅៗ​​ពេញ​វ័យ​ទទួល​បន្ទុក​ថែទាំ​លោក​យាយ និង​ប្អូន​​តូចៗ​វិញ ​ពឹង​​ផ្អែក​​លើ​មុខ​​របរ​សីុ​ឈ្នួល​ដក​ស្ទូង​​ឱ្យ​អ្នក​ភូមិ ។

លោក​យាយ​យ៉ុន ហឿន ​ធ្វើ​ដំណើរ​​ដោយ​ពឹង​លើ​ឈើ​ច្រត់​​មួយ​កំណាត់ ប៉ុន្តែមិន​ទ្រុឌ​ទ្រោម​​ពេក​ទេ ។ ​ត្រចៀក​លោក​​យាយ​អាច​ស្តាប់​​ឮ​នៅ​​ចង​ចាំ​បាន រីឯ​​​​ភ្នែក​​របស់​គាត់​នៅ​មើល​​អ្វីៗ​ឃើញ​ច្បាស់​ ខណៈ​កូន​ស្រី​វ័យ​៧០​ឆ្នាំ​របស់​គាត់​នៅ​រឹង​មាំជាង​គាត់​បន្តិ​ច​ដែល​ជា​ជំហរ​ក្នុង​ការមើល​ថែទាំ​ម្តាយ​វ័យ​១០៨​ឆ្នាំ និង​មើល​ការ​ខុស​ត្រូវ​ចៅ​ប្រុស​-ស្រីចំនួន​៥​នាក់​។ លោក​យាយ​​យ៉ុន ​​ហឿន ​បាន​ប្រាប់​​ឈ្មោះ​​ចៅ ​ ចៅ​ទូត​របស់​គាត់​ថា ១-ឈ្មោះ​លី ព្រែក ភេទ​ប្រុស អាយុ​២១​ឆ្នាំ ២-ឈ្មោះ​​លី​ ទូច ភេទស្រី អាយុ​២០​ឆ្នាំ ​៣-ឈ្មោះ​លី វីន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៤-ឈ្មោះ​​លី រ៉ាវុធ​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​៥-ឈ្មោះ​លី សុខ​លាង ភេទ​ស្រី អាយុ​១​១​ឆ្នាំ ។ ​លោក​យាយ​បញ្ជាក់ថា ​លោក​យាយ​គ្មាន​ដី​ភូមិ ឬ​ដី​​ស្រែ​ទេ ហើយ​ការ​រស់​នៅគឺពឹង​ផ្អែក​​លើ​ចៅធំៗ​​ដែល​សីុ​ឈ្នួល​​ដក​ស្ទូង​ឱ្យ​អ្នក​ភូមិ​​តែមួយ​មុខ​ប៉ុណ្ណោះ ធ្វើ​ឱ្យ​ជីវភាព​ជួប​ប្រទះ​​ការ​ខ្វះ​ខាត​បាន​​ព្រឹក​ខ្វះ​ល្ងាច។
ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ដែល​​បាន​ប្រគល់​ជូន​លោក​យាយ​អាយុ​១០៨​ឆ្នាំ​ខាង​លើ​នេះ គឺ​ជា​អំណោយ​​សប្បុរស​ធម៌​របស់​​លោក​ស្រី យូ សីុ​នីម ​ដែល​ជូន​លោក​យាយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ។

លោក​យាយ​យ៉ុន ​ហឿន និង​កូន​ស្រី​វ័យ​៧០​ឆ្នាំ រួម​ជា​មួយ​ចៅ​​ប្រុស-ស្រី បាន​ថ្លែង​អំណរ​គុណ​ដ៏ជ្រាល​ជ្រៅ​ចំពោះ​ម្ចាស់​អំណោយ​​ខាង​លើ​នេះ បើ​ទោះ​បី​ជាតិច​តួច​ស្តួច​ស្តើង​​​​​យា៉ងណា​ក្តី ​ប៉ុន្តែ​លោក​យាយ​បាន​​មាន​ប្រសាសន៍​​ថា ​អំណោយ​​នេះ​​​​អាច​ជួយ​ឱ្យ​លោក​យាយ​ទិញ​​អង្ករ​ទិញ​ចេក​ ដើម្បី​វេច​នំ​អន្សម​​សម្រាប់​យក​ទៅ​វត្ត​ក្នុង​ឱកាស​បុណ្យ​​ភ្ជុំ​បិណ្ឌ និង​ទុក​សម្រាប់​ឱ្យ​ចៅៗ​​របស់​លោក​យាយ​បាន​​ហូបនឹង​គេ​ខ្លះ​ដែរ ៕