ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​​មិន​មែន​រដ្ឋាភិបាល​បង្ហាញ​នូវ​អភិបាល​​កិច្ច​ល្អនិងការប្រតិបត្តិ​ប្រកប​​ដោយវិជ្ជាជីវៈ​​របស់ខ្លួន

13 ឆ្នាំ មុន

នៅថ្ងៃទី​២៣ កញ្ញា ​ឆ្នាំ​២០១១ ​វេទិកា​​អ្នក​ពាក់ព័ន្ធ​​​ពហុ​ភាគី​​ប្រចាំឆ្នាំ​ និងពិធី​ផ្តល់វិញ្ញា​បនបត្រ​​នឹងត្រូវ​​រៀបចំ​ឡើង​ដោយអភិបាល​កិច្ច និងការ​ប្រតិបត្តិការ​​ប្រ​កប​ដោយ​​វិជ្ជាជីវៈ​នៃ​​អង្គ​ការ​​មិន​មែន​ រដ្ឋាភិបាលនៃ​​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​​​ដើម្បី​កម្ពុជា (CCC) ​នៅ​​​អង្គ​​​ការ​សមា​គម​​កូរ៉េ​សម្រាប់​បម្រើ​ការ​នៅអាស៊ី​​ផ្ទះ​​លេខ​ ១៩-២១ ផ្លូវ​៣៣០ សង្កាត់​បឹងកេង​កង​ទី៣ ខណ្ឌចំការ​មន ​​រាជធានីភ្នំពេញ

នៅថ្ងៃទី​២៣ កញ្ញា ​ឆ្នាំ​២០១១ ​វេទិកា​​អ្នក​ពាក់ព័ន្ធ​​​ពហុ​ភាគី​​ប្រចាំឆ្នាំ​ និងពិធី​ផ្តល់វិញ្ញា​បនបត្រ​​នឹងត្រូវ​​រៀបចំ​ឡើង​ដោយអភិបាល​កិច្ច និងការ​ប្រតិបត្តិការ​​ប្រ​កប​ដោយ​​វិជ្ជាជីវៈ​នៃ​​អង្គ​ការ​​មិន​មែន​រដ្ឋាភិបាលនៃ​​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​​​ដើម្បី​កម្ពុជា (CCC) ​នៅ​​​អង្គ​​​ការ​សមា​គម​​កូរ៉េ​សម្រាប់​បម្រើ​ការ​នៅអាស៊ី​​ផ្ទះ​​លេខ​១៩-២១ ផ្លូវ​៣៣០ សង្កាត់​បឹងកេង​កង​ទី៣ ខណ្ឌចំការ​មន ​​រាជធានីភ្នំពេញ ​(នៅ​ជិត​​សារ​មន្ទីរ​​ប្រល័យពូជសាសន៍​​ទួលស្លែង​)​ចាប់​​ពី​ម៉ោង​៨ព្រឹក​រហូត​ដល់​ម៉ោង​៥​ល្ងាច ។

គោល​បំណង​​​នៃវេទិកា​​នេះ​គឺ​​ផ្សព្វផ្សាយ​​ដល់​​​អ្នកចូលរួម​​ និងពិភាក្សា​​គ្នា​រវាង​អ្នក​ពាក់ព័ន្ធ​នានា​រួម​មាន​តំណាង​រដ្ឋាភិបាល ​​អង្គ​ការ​មិនមែនរ​ដ្ឋា​ភិបាល​ និងដៃ​គូ​​អភិវឌ្ឍន៍​​នានា​ស្តីអំពីគោល​ការណ៍​​គណនេយ្យ​​ភាព និងអភិបាលកិច្ច​ល្អ ដើម្បី​​បង្កើនការយល់​ដឹងដល់​​អង្គការ​ជាតិ ​អង្គ​ការ​អន្តរជាតិ​​ក្នុងថ្នាក់​តំបន់ ​និងអន្តរ​ជាតិ​​អំពី​អភិបាល​កិច្ច និងការប្រតិបត្តិ​ការ​ប្រកប​ដោយ ​វិជ្ជាជីវៈ​​ និងប្រព័ន្ធ​វិញ្ញាបនបត្រ​ដែល​មាន​
ល​ក្ខណ​ៈ​​​ស្ម័គ្រចិត្ត​​​សម្រាប់​អង្គ​ការ​មិន​មែន​រដ្ឋាភ​ិ​បាល និងរួម​បញ្ចូល​ទាំង​ការផ្តល់ជូននូវ​វិញ្ញាបន​បត្រ​​​ទៅ​ដល់អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួនដែលបាន​កំណត់​​ដោយប្រព័ន្ធ​​វិញ្ញាបន​បត្រ ​ដែលមាន​លក្ខណៈ​​ស្ម័គ្រ​ចិត្ត ។

ប្រព័ន្ធ​​វិញ្ញាបន​បត្រ​​ដែល​មាន​លក្ខណៈ​​​ស្ម័គ្រ​ចិត្ត​នេះ គឺផ្អែក​​ទៅ​លើ​ក្រម​នៃ​គោលការណ៍​​ជា​សីលធម៌​​ និងបទដ្ឋាន​អ​ប្បបរមា​សម្រាប់អង្គ​​​ការ​​​​​មិន​មែន​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា និង​​ការ​ផ្សព្វផ្សាយ​​នូវគោល​​​ការណ៍​​គណនេយ្យ​ភាព និង​អភិបាលកិច្ច​ល្អសម្រាប់​​​​អង្គ​ការ​សង្គម​​ស៊ីវិល។ ​តាមរយៈ​​ប្រព័ន្ធ​​នៃការ​កំណត់​នូវគោលការណ៍​​សម្រាប់ខ្លួន​ឯងនេះ អង្គ​ការ​មិនមែនរដ្ឋាភិ​បាល​​​​​មាន​ឧប​ករណ៍​​មួយ​ដែលអាច​ធ្វើឱ្យ​ពួកគេ​​ដើ​រ​ទៅ​រក​​គណនេយ្យ​ភាព បង្ហាញ​​ពីវិជ្ជាជីវៈ​​ និង​ការ​អនុវ​ត្ត​​​ប្រកប​ដោយ​បទដ្ឋាន​ខ្ពស់ និង​កសាង​នូវ​​សេចក្តី​ទុក​ចិត្ត​ពី​អ្នក​ទទួល​ផល​ ម្ចាស់ជំនួយ​ រដ្ឋា​ភិ​បាល និង​សា​ធារណជន ក​៏​ដូច​ជា​បានទទួល​នូវ​​ជ័យ​លាភ​ីគំរូ​ក្នុង​​អភិបាល​​កិច្ច​ល្អ​នៅក្នុង​​ប្រទេស​​កម្ពុជា ។ អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ចំនួន៨រួម​មាន អង្គ​ការ​នារីខ្មែរ​​ អង្គ​ការ​​ជនពិការ​កម្ពុជា (CDPO) ក្រុម​អភិវឌ្ឍន៍ភូមិ (KWAP) ក្រុម​​អភិវឌ្ឍ​ន៍ជន​បទ​កម្ពុជា (CRDT) អង្គ​ការ​យេន​ឌ័រ ​ និងអភិវឌ្ឍន៍​​​ដើម្បី​កម្ពុជា  (GADC) សមា​គម​អភិវឌ្ឍន៍កុមារ (CDA) ​អង្គ​ការ​អភិវឌ្ឍន៍​​ភូម​ិយើង  (ODOV) និងភ្នាក់​ងារ​អភិវឌ្ឍន៍​​​សេដ្ឋ​កិច្ច និងកសិកម្ម​​ជន​បទ​ (READA) ត្រូវបាន​ផ្តល់​ជូន​នូវវិញ្ញាបន​បត្រ​​​​ ហើយ​មាន​អង្គ​ការ​​​ចំនួន៣​​​​ទៀត​បាន​ផ្តល់​នូវ​​វិញ្ញាបន​បត្រ​​ជាថ្មី​ឡើង​វិញ​​គឺ​វិទ្យា​ស្ថាន​បម្រើ​អ្នក​​​ សម្រប​សម្រួល​ការងារ​អភិវឌ្ឍន៍​​ (VBNK) អង្គ​ការ​មិត្ត​សំឡាញ់ និង​មជ្ឈមណ្ឌល​​សហ​សង្គ្រោះ​កម្ពុជា (SCC) ។ អង្គ​ការ​ទាំងនេះ​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវគោល​​ជំហ​ររបស់​​ពួក គេ​ចំពោះ​អភិបាល​កិច្ច​​ល្អ​ និង​​ការ​ប្រតិបត្តិ​ការ​​ប្រកប​ដោយ​​វិជ្ជាជីវៈ ។

អភិបាល​កិច្ច ​និង​ការប្រតិបត្តិការ​​ប្រកប​ដោយ​​វិជ្ជាជីវៈ​​ស្ថិត​ក្រោម​ការ​សម្រប​សម្រួល​​​របស់គណៈ​កម្មាធិការ​​សហប្រតិបត្តិ​ការ​ ដើម្បី​​កម្ពុជា (CCC) ដែល​រហូតមកដល់ពេលនេះ ​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​​ចំនួន​១០២​បាន​ដាក់​ពាក្យ​ស្នើ​សុំ​វិញ្ញាបន​បត្រ​​​ដែលមាន​​តែអង្គ​ការ​ចំនួន៣១ ត្រូវបាន​ផ្តល់​ជូន​នូវវិញ្ញាបនបត្រ​​​នេះ។

វេទិកា​​អ្នក​ពាក់ព័ន្ធ​​ពហុ​​ភាគី​ប្រចាំឆ្នាំ និងពិធី​ផ្តល់វិញ្ញា​បន​បត្រ​​នឹងត្រូវ​រៀបចំ​ក្រោមអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​​​របស់លោក​ងី ច័ន្ទ្រផល ​រដ្ឋ​េលខា​ធិការ​​​ក្រសួង​​​មហា​ផ្ទៃ ជាប្រធាន​សម្រប​សម្រួល​​គម្រោង​អភិ​បាល​កិច្ច​ល្អ​មូលដ្ឋាន​ក្រសួង​មហា​ផ្ទៃ ​​និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​​ស្តារអភិវឌ្ឍន៍​​​វិស័យ​​កសិកម្ម​ជនបទ​ និង​មានការចូលរួម​ជា​វាគ្មិន​កិត្តិយស​ផងដែរ​ពីសំណាក់​លោកស្រី Felicidad I. Soledad ​​ជាអតីត​នាយិកា​ប្រតិបត្តិ​ការ​របស់​ក្រុមប្រឹក្សា​​វិញ្ញាបន​បត្រ​​សម្រាប់​​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រទេស​ហ្វ៊ី​លីពីន និងមានការចូលរួម​​ពី​អ្នក​ឯក​​ទេស​ផ្នែក​​វិញ្ញាបន​បត្រ​​ជាច្រើន​ទៀត ៕