ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែកស្បៀង​​​និងសម្ភារ​ជូនប្រជាពលរដ្ឋ​ខ្វះ​ខាត​ក្នុងជីវភាព2.035គ្រួសារ

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ រយៈ​ពេល​២​ថ្ងៃបន្ត​បន្ទាប់​​​គ្នា ​មន្ទីរ​​សង្គម​កិច្ច អតីត​​យុទ្ធជន​ និង​យុវនីតិ​​សម្ប​ទា​ខេត្ត​​​បាន​ចែកអំណោយ​​ដល់ប្រជាពលរដ្ឋ​​ខ្វះ​ខាត​ ក្នុងជីវភាព​​ និងជួបគ្រោះ​​​ធម្មជាតិ​២.០៣៥​គ្រួសារ នៅ​​​ស្រុក​ចំនួន៣​គឺស្រុក​ទ្រាំង ​កោះ​​អណ្តែត និង​ស្រុក​បុរី​ជល​សា​នៅថ្ងៃទី​១៤ ​​និង​១៥ កញ្ញា ។

ខេត្តតាកែវ ៖ រយៈ​ពេល​២​ថ្ងៃបន្ត​បន្ទាប់​​​គ្នា ​មន្ទីរ​​សង្គម​កិច្ច អតីត​​យុទ្ធជន​ និង​យុវនីតិ​​សម្ប​ទា​ខេត្ត​​​បាន​ចែកអំណោយ​​ដល់ប្រជាពលរដ្ឋ​​ខ្វះ​ខាត​ក្នុងជីវភាព​​ និងជួបគ្រោះ​​​ធម្មជាតិ​២.០៣៥​គ្រួសារ នៅ​​​ស្រុក​ចំនួន៣​គឺស្រុក​ទ្រាំង ​កោះ​​អណ្តែត និង​ស្រុក​បុរី​ជល​សា​នៅថ្ងៃទី​១៤ ​​និង​១៥ កញ្ញា ។

លោក​​សោម ​អ៊ុំមុនីរ៉ា ​ប្រធាន​មន្ទីរ​​​សង្គម​​កិច្ច អតីតយុទ្ធជន​ និងយុវ​នីតិសម្បទា​ខេត្ត​​ប្រាប់​​កោះសន្តិភាព​​ឱ្យ​ដឹងថា តាមរយៈ​លោកអភិ​បាល ​ខេត្ត លោក​រដ្ឋមន្ត្រី​​ក្រសួង​សង្គមកិច្ច ​រាជ​រដ្ឋាភិ​បាល​​កម្ពុជា​បានឧបត្ថម្ភ​ថវិកា​​សម្រាប់​ទិញ​ស្បៀង និង​សម្ភារ​​ចែកជូន​​ប្រជាពលរដ្ឋ​ក្នុង​ក្រុម​គ្រួសារ​​​ជួប​ប្រទះ​​ជីវភាព​ខ្វះ​ខាត​​ និង​ក្រុម​គ្រួសារ​ដែលជួបគ្រោះ​ធម្មជាតិ ។ ​ជំហាន​​​ដំបូង​រយៈ​ពេល​​២​ថ្ងៃនេះ​​​ចែកជូន​ប្រជាពលរដ្ឋ​ដែល​​ជួប​គ្រោះ​​ធម្មជាតិ​មានខ្យល់ ព្យុះ ទឹកជំនន់ ​​និង​គ្រោះរាំងស្ងួតចំនួន​២.០៣៥​ គ្រួសារ​​ដោយ​កាល​ពី​ថ្ងៃទី​១១ កញ្ញា ​​ចែក​ជូន​ប្រជាពលរដ្ឋ​​ស្រុក​ទ្រាំង​​ចំនួន១.០០​​០គ្រួសារ ​នៅ​ក្នុង​វត្តភ្នំ​ខ្លែង​ ឃុំព្រៃស្លឹក ក្រោម​អធិបតីភាព​​​លោកអុិត ​សុខ អភិបាល​​រង​ខេត្ត ​និង​នៅ​ថ្ងៃ​ទី១៥ កញ្ញា ចែក​ជូនប្រជាពលរដ្ឋ​​​ចំនួន២ស្រុក ស្មើ ១.០៣៥​គ្រួសារ ​មាន​ស្រុក​កោះ​​អណ្តែត​​​៥០០គ្រួសារ និង  ប្រជាពលរដ្ឋ​​ស្រុក​បុរី ​ជលសា​៥៣៥​គ្រួសារ ​។ ការ​រៀប​ចំ​ចែកជូន​ប្រជាពលរដ្ឋ​​នៅក្នុង​វត្តព្រៃ​ធំ ឃុំពេជ​សារ ស្រុក​កោះអណ្តែត ក្រោមអធិបតី​ភាព​​លោកអ៊ិត ​សុខ ​អភិបាល​រង​ខេត្ត ​តំណាង​​ឱ្យ​​លោកស្រី​ បេន អភិបាល​​ខេត្ត ។

លោក​សោម អ៊ុំមុនីរ៉ា ​ប្រធាន​​មន្ទីរ​​សង្គម​​កិច្ច ​​ខេត្ត​បន្ត​ទៀតថា ​ ប្រជាពលរដ្ឋ​រង​គ្រោះ ​ទាំង​​២០៣៥ ​គ្រួសារ ក្នុងមួយគ្រួសារ​ទទួលបាន​អង្ករ​៥០គីឡូក្រាម ​មុង១ ​ភួយ១ ​កន្ទេល១ ​និងសារុង១ ។

លោក​អ៊ិត សុខ អភិបាល​រង​ខេត្តបាន​មាន​ប្រសាសន៍​​​​ពី​​ការ​វិវឌ្ឍ​រីកចម្រើន​​​របស់ប្រទេស​ជាតិ​​​ក្រោម​ការ​ដឹកនាំ​​របស់គណបក្ស​ប្រជាជន​កម្ពុជា​​ ពិសេស​​​សម្តេច​​តេជោ ហ៊ុន សែន ប្រមុខ​នៃ​​​រដ្ឋាភិបាល​កម្ពុជា​ខិត​ខំ​ប្រឹងប្រែង​​​កសាង​​​ប្រទេស​​មានការអភិឌ្ឍ​​​​គ្រប់ទីកន្លែង​ ​​អគារ​ពា​ណិជ្ជកម្ម​ធំៗ អ្នក​ជំនួញ​​ បណ្តា​ប្រទេស​​​នានា​មក​រក​ស៊ី​​ប្រទេស​យើង​​​ ។ ​ការ​ធ្វើឱ្យ​​អ្នកជំនួញ​​មក​ដាក់​​ទុន​រកស៊ី​ស្រុក​យើង​​បាននោះ​​អាស្រ័យ​​ដោយ​​មានការ​ដឹកនាំ​​ប្រទេស​​យ៉ាង​ត្រឹម​ត្រូវពី​សម្តេច​តេជោ ហ៊ុន សែន ​ដោយការពារ​បានសុខ​សន្តិ​ភាព ​គ្មានអំពើប្លន់ ​គ្មាន​ឃាតកម្ម ​មានស្ថិរ​ភាព​ល្អក្នុងការ​រស់នៅ​​ រកស៊ី​​វិនិយោគ​​​នៅស្រុកយើង​ ។

លោកអភិបាលរង​ខេត្ត​​បញ្ជាក់ថា សម្តេច​តេជោ​និងលោក​ជំទាវ​​កតិ្តព្រឹទ្ធ​បណ្ឌិត​​ប្រធាន​​កាកបាទក្រហម​បាន​យកចិត្ត​ទុកដាក់​​​​​​ជា​​ចម្បង​ទៅលើ​សុខ​​ទ​ុក្ខ​របស់ប្រជាពលរដ្ឋ​​​ ។ ទីណា​​មាន​ប្រជាពល​រដ្ឋ​រង​ទុក្ខ ​រងគ្រោះ​​ដោយធម្ម​ជាតិ  ​​អត់​ឃ្លាន ទីនោះ​មានមុខ​កាកបាទក្រហម​​​និង​​មន្ត្រី​​គណបក្ស​​​ប្រជាជន​កម្ពុជា​ចុះ​​ជួយជានិច្ច៕