*ឆ្នាំ១៦៣៥
-ស្តេចហ្វែរឌីណង់ទី២របស់ប្រទេសអូទ្រីសប្រកាសសង្គ្រាមជាមួយប្រទេសបារាំង។
*ឆ្នាំ១៧៣៩
-សន្ធិសញ្ញាសន្តិភាព Treaty of Belgrade ត្រូវបានចុះហត្ថលេខាដោយអាណាចក្រអូតូម៉ង់និងរាជាណាចក្រ Habsburg។ សន្ធិសញ្ញានេះរាជាណាចក្រ Habsburgត្រូវប្រគល់ក្រុងបែលហ្គ្រាដឲ្យទៅអាណាចក្រអូតូម៉ង់។
*ឆ្នាំ១៧៥៩
-អង់គ្លេសវាយកាន់កាប់ក្រុងកេបិចស៊ីធី។
*ឆ្នាំ១៨១២
-ភ្លើងឆាបឆេះទីក្រុងមូស្គូបានរលត់ទៅវិញបន្ទាប់ពីបានបំផ្លាញទីក្រុងនេះអស់ជាង៣/៤។ ភ្លើងបានឆាបឆេះខណៈកងទ័ពរុស្ស៊ីនិងអ្នកក្រុងទាំងអស់បោះបង់ទីក្រុងចោលបន្ទាប់ពីមានការចូលឈ្លានពានពីទ័ពស្តេចណាប៉ូឡេអុង។
*ឆ្នាំ១៨៥១
-ការចេញផ្សាយជាលើកដំបូងរបស់កាសែតអាមេរិកThe New York Daily Timesដែលក្រោយមកបានប្តូរឈ្មោះទៅជា The New York Times ដល់បច្ចុប្បន្ន។
*ឆ្នាំ១៨៩៨
-នាវារបស់លោកសេនាប្រមុខកងទ័ពអង់គ្លេស Horatio Herbert Kitchenerបានធ្វើដំណើរទៅដល់ទីក្រុង Kodokប្រទេសស៊ូដង់។
*ឆ្នាំ១៩០៦
ខ្យល់ព្យុះទីហ្វុងនិងរលកយក្សស៊ូណាមីបានសម្លាប់ជនជាតិចិនហុងកុងអស់ប្រមាណ១០.០០០នាក់។
*ឆ្នាំ១៩១១
-នាយករដ្ឋមន្ត្រីរុស្ស៊ីលោកភីធ័រ ស្តូលីពីន(Peter Stolypin)ត្រូវបានគេបាញ់សម្លាប់នៅឯរោងល្ខោនអូប៉េរ៉ា Kiev Operaនៅប្រទេសអ៊ុយក្រែន។
*ឆ្នាំ១៩១៩
-ប្រទេសហូឡង់បានផ្តល់សិទ្ធិឲ្យស្រ្តីអាចទៅចូលរួមបោះឆ្នោតបានដូចជាបុរស។
*ឆ្នាំ១៩២២
-ប្រទេសហុងគ្រីត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយអង្គការ League of Nations (LON)។ LON គឺជាអង្គការអន្តររដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងបន្ទាប់ពីសន្និសីទសន្តិភាពក្រុងប៉ារីសដើម្បីបញ្ចប់សង្គ្រាមលោកលើកទី១។
*ឆ្នាំ១៩២៧
-បណ្តាញទូរទស្សន៍ខ្សែកាបអាមេរិកឈ្មោះCBS Broadcasting Inc. (CBS)ចាប់បើកដំណើរការផ្សាយរបស់ខ្លួន។
*ឆ្នាំ១៩៣៤
-សហភាពសូវៀតត្រូវបានអនុញ្ញាតឲ្យចូលរួមជាមួយអង្គការ League of Nations (LON)។
*ឆ្នាំ១៩៣៩
-អំឡុងសង្គ្រាមលោកលើកទី២ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ignacy Mościckiនៃប្រទេសប៉ូឡូញបានរត់គេចខ្លួនទៅកាន់ប្រទេសរ៉ូម៉ានី។
*ឆ្នាំ១៩៤៣
-ជនជាតិជ្វីហ្វនៅក្នុងរដ្ឋធានី Minskប្រទេសបេឡារសរងការសម្លាប់រង្គាលនៅក្នុងជំរំណាហ្ស៊ីអាល្លឺម៉ង់នៅជាយក្រុង Sobibor។
-អាដុល អ៊ីទ្លែរបញ្ជាឱ្យនិរទេសជនជាតិជ្វីហ្វដែលនៅដាណឺម៉ាក។
*ឆ្នាំ១៩៤៧
-កងទ័ពអាកាសសហរដ្ឋអាមេរិកក្លាយជាអង្គភាពឯករាជ្យរបស់កងកម្លាំងសហរដ្ឋអាមេរិក។
-ក្រុមប្រឹក្សាសន្តិសុខជាតិនិងភ្នាក់ងារស៊ើបអង្កេតថ្នាក់កណ្តាល(CIA)ត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកដើម្បីធានាសន្តិសុខជាតិ។
*ឆ្នាំ១៩៥៩
-ផ្កាយរណបវិទ្យាសាស្ត្ររបស់អាមេរិកឈ្មោះ Vanguard 3ត្រូវបានបាញ់បង្ហោះចូលតារាវិថីដោយរ៉ុក្កែត Vanguard។
*ឆ្នាំ១៩៦១
-អគ្គលេខាធិការអង្គការសហប្រជាជាតិដំបូងលោក Dag Hjalmar Agne Carl Hammarskjöld បានស្លាប់បាត់បង់ជីវិតនៅក្នុងការធ្លាក់យន្តហោះមួយក្នុងបេសកកម្មរៀបចំឲ្យមានការចរចាសន្តិភាពបញ្ចប់សង្គ្រាមហែកហួរក្នុងតំបន់Katangaរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
លោកCarl Ham-marskjöldសញ្ជាតិស៊ុយអែតបានចូលកាន់តំណែងនេះនៅឆ្នាំ១៩៥៣។
*ឆ្នាំ១៩៦២
-ប្រទេសប៊ូរ៉ាន់ឌី ហ្សាម៉ាអ៊ីក រ្វាន់ដា និងប្រទេសទ្រីនីដាតនិងតូបាហ្គោចូលជាសមាជិកអង្គការសហប្រជាជាតិ។
*ឆ្នាំ១៩៦៤
-កងទ័ពវៀតណាមខាងជើងចាប់ផ្តើមជ្រៀតចូលវៀតណាមខាងត្បូង។
*ឆ្នាំ១៩៧៣
-ប្រទេសបាហាម៉ា អាល្លឺម៉ង់ខាងកើតនិងអាល្លឺម៉ង់ខាងលិចចូលជាសមាជិកអង្គការសហប្រជាជាតិ។
*ឆ្នាំ១៩៧៤
-ព្យុះហារីខេនឈ្មោះFifiដែលមានល្បឿន១១០ម៉ៃល៍ក្នុង១ម៉ោងបានបក់បោកលើប្រទេសហុងឌូរ៉ាសសម្លាប់អស់មនុស្សប្រមាណ៥០០០នាក់។
*ឆ្នាំ១៩៧៧
-យានអវកាសរបស់អង្គការណាសាVoyager 1ថតបានរូបភាពភពផែនដីនិងព្រះចន្ទជាលើកដំបូង។
*ឆ្នាំ១៩៨២
-កងជីវពលគ្រីស្ទៀននៅប្រទេសលីបង់បានសម្លាប់ជនជាតិប៉ាឡេស្ទីនអស់៦រយនាក់។
*ឆ្នាំ១៩៨៤
-អតីតអ្នកបើកបរយន្តហោះចំបាំងអាមេរិកលោក Joseph William Kittinger II ក្លាយជាជនដំបូងគេដែលបានទទួលជោគជ័យជិះបាឡុងហោះឆ្លងកាត់មហាសមុទ្រអាត្លង់ទិច។
*ឆ្នាំ១៩៩០
-ប្រទេសលិចតិនស្តាញក្លាយជាសមាជិករបស់អង្គការសហប្រជាជាតិ។
*ឆ្នាំ២០០៤
-ការវាយប្រហារអត្តឃាតដោយគ្រាប់បែកលើទីបញ្ជាការយោធារបស់អុីរ៉ាក់នៅក្រុងKirkukបានសម្លាប់អស់មនុស្ស២៣នាក់។
*ឆ្នាំ២០០៥
-រុស្ស៊ីយកឈ្នះពានជើងឯកតឺន្នីសFed Cupជាលើកទី២បន្ទាប់ពីបានបំបាក់ក្រុមបារាំងក្នុងលទ្ធផល៣-២នៅវគ្គផ្តាច់ព្រ័ត្រ។
*ឆ្នាំ២០០៧
-ព្រះសង្ឃពុទ្ធសាសនាជាង១.០០០អង្គបានចេញមកដើរក្បួនព្យុះហយាត្រាសន្តិភាពនៅប្រទេសមីយ៉ាន់ម៉ា។ ការដង្ហែរក្បួននោះត្រូវបានបំបែកដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក។
*ឆ្នាំ២០០៩
-ប្រទេសកុំមុយនីស្តភូមាបានដោះលែងអ្នកទោស៧១១៤នាក់ជាផ្នែកមួយនៃការលើកលែងទោសរបស់រដ្ឋាភិបាល។
*ឆ្នាំ២០១០
-មនុស្សយ៉ាងតិច៣០នាក់បានស្លាប់និង៨០នាក់ទៀតរងរបួសនៅក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកអ្នកដំណើរនៅតំបន់ Zagyuri ភាគខាងជើងប្រទេសហ្គាណា ៕
ចែករំលែកព័តមាននេះ