ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទស្សន៍​ទាយ​ចរិត​និស្ស័យ​មនុស្ស​តាម​រយៈ​ការ​និយម​ប្រើ​កាបូប

14 ឆ្នាំ មុន

ការ​ប្រើប្រាស់​កាបូប​អាច​បញ្ជាក់​ពី​ចរិត លក្ខណៈ​របស់​មនុស្ស​បាន ។ ជា​ទូទៅ​មនុស្សជ្រើសរើស​កាបូប​ដែល​ខ្លួន​ពេញចិត្ដ និង​មានលក្ខណៈ​សមរម្យ​ដល់​រាង​កាយ​របស់​ខ្លួន ។

ការ​ប្រើប្រាស់​កាបូប​អាច​បញ្ជាក់​ពី​ចរិត លក្ខណៈ​របស់​មនុស្ស​បាន ។ ជា​ទូទៅ​មនុស្សជ្រើសរើស​កាបូប​ដែល​ខ្លួន​ពេញចិត្ដ និង​មានលក្ខណៈ​សមរម្យ​ដល់​រាង​កាយ​របស់​ខ្លួន ។

– ​អ្នក​ចូល​ចិត្ដ​កាបូប​ម៉ូ​ដ​ថ្មី ៖ ជា​មនុស្សមានចិត្ដ​អន្ទះសា ឆាប់​នឿយណាយ ចូល​ចិត្ដភាព​លេចធ្លោ​ក្នុង​ក្រុម​មិត្ដភក្ដិ ។
– ​អ្នក​ចូល​ចិត្ដ​កាបូបស្ពាយ ៖ ជា​មនុស្សមាន​អារម្មណ៍​ទន់ភ្លន់ មានចិត្ដ​មានះ មិន​ចូ​លចិត្ដ​ពឹង​អ្នក​ដទៃ និង​ពេញចិត្ដ​រស់នៅ​តាមបែប​ប្រក្រតី ។
– អ្នក​ចូល​ចិត្ដ​កាបូប​ជ្រុង ៖  ជា​ប្រភេទមនុស្ស​មាន​របៀបរបប​ល្អ ពេញចិត្ដ​លើ​ការគង់វង្ស និង​ជា​មនុស្ស​មាន​ចរិតលក្ខណៈ​ពឹងផ្អែក​លើ​ខ្លួនឯង​ខ្ពស់ មិន​ព្រម​ស្ដាប់​អ្នក​ផ្សេងដោយ​ងាយស្រួល​ឡើយ ។
– ​មនុស្ស​ចូល​ចិត្ដ​កាបូប​ដូច​ថង់យាម ៖ ជា​មនុស្ស​ពេញ​ចិត្ដការ​សប្បាយ​រីករាយជាមួយ​អ្នក​ផ្សេង អាច​ចុះសម្រុង​ជាមួយមនុស្ស​បាន​ងាយស្រួល និង​ពេញចិត្ដ​ស្វែ​ករកការ​ប្រកួតប្រជែង​នៅ​ក្នុង​ជីវិត ។
– ​អ្នក​ពេញចិត្ដ​កាបូបយួ​រ ៖ ជា​មនុស្សស្ថិត​ក្នុង​លក្ខណៈ​ប្រពៃ ។ ជា​អ្នកមាន​របៀបរៀបរយ​ល្អ មិន​ចូល​ចិត្ដការ​ពិបាក  និង​មិនពេញចិត្ដ​ធ្វើ​ជា​អ្នកដឹកនាំ ។
– ​អ្នក​ពេញចិត្ដ​កាបូប​ធំ៖ ជា​ប្រភេទមនុស្ស​រៀបចំ​ការ​ផ្ចុងផ្ដើម​គំនិត​មិនល្អ ប៉ុន្ដែ​ជា​មនុស្ស​មាន​ប្រាជ្ញា​វាងវៃ ៕