ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​​​អំណោយ​​លើក​ទឹកចិត្ត​​​ដល់កម្មករ​​​ស្ថាបនា​​បុរី​វិមាន​ភ្នំពេញ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅព្រឹក​​ថ្ងៃទី១៥ ​កញ្ញា ឆ្នាំ ២០១១ ​កម្មករ​ចំនួន​៣៥០​នាក់ ដែល​​​ធ្វើ​ការ​​នៅ​​ការដ្ឋាន​​ស្ថាបនា​​​បុរី​វិមានភ្នំពេញ​​​ត្រូវ​​លោក​ ឧកញ៉ា​​លី ហួរ ជា​ម្ចាស់​នៃបុរីនេះ​រៀបចំ​​ធ្វើពិធី​សំណេះ​សំណាល​​ និងចែកអំណោយលើក​ទឹក​ចិត្ត​​​​នារដូវបុណ្យ​ភ្ជុំបិណ្ឌ ។ ពិធី​​​នោះ​ធ្វើឡើង​​នៅ​ក្នុង​បុរី​​វិមាន​ភ្នំពេញ​​​ស្ថិ​តក្នុង​​សង្កាត់​ ច្រាំង​ចំរេះទី២ ​ខណ្ឌ​ប្ញស្សី​កែវ ស្ថិត​ក្រោមអធិបតីភាព​លោក​កែប ជុតិមា

រាជធានីភ្នំពេញ ៖ នៅព្រឹក​​ថ្ងៃទី១៥ ​កញ្ញា ឆ្នាំ ២០១១ ​កម្មករ​ចំនួន​៣៥០​នាក់ ដែល​​​ធ្វើ​ការ​​នៅ​​ការដ្ឋាន​​ស្ថាបនា​​​បុរី​វិមានភ្នំពេញ​​​ត្រូវ​​លោក​ឧកញ៉ា​​លី ហួរ ជា​ម្ចាស់​នៃបុរីនេះ​រៀបចំ​​ធ្វើពិធី​សំណេះ​សំណាល​​ និងចែកអំណោយលើក​ទឹក​ចិត្ត​​​​នារដូវបុណ្យ​ភ្ជុំបិណ្ឌ  ។ ពិធី​​​នោះ​ធ្វើឡើង​​នៅ​ក្នុង​បុរី​​វិមាន​ភ្នំពេញ​​​ស្ថិ​តក្នុង​​សង្កាត់​ច្រាំង​ចំរេះទី២ ​ខណ្ឌ​ប្ញស្សី​កែវ ស្ថិត​ក្រោមអធិបតីភាព​លោក​កែប ជុតិមា ​អភិបាល​រាជធានីភ្នំពេញ ។

លោកឧកញ៉ា​​​លី ហួរ ​ថ្លែង​ថា ​បុរី​វិមាន​ភ្នំពេញ​មានកិត្តិ​យស​​យ៉ាង​​ថ្លៃថ្លា​ និងថ្លែង​អំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ​​ច​ំពោះ​ការអញ្ជើញ​ចូលរួម​របស់​លោកកែប ជុតិមា ​​អភិបាល​​រាជធានី​ភ្នំពេញ​​ ដើម្បី​ចែកអំណោយ​​​ដល់កម្មករ​ចំនួន​៣៥០​នាក់ ដែលកំពុង​សាងសង់​​សំណង់​​នានា​នៅ​ក្នុង​បុរី​វិមាន​​ភ្នំពេញ​ ។ អំណោយ​​ដែលចែក​​ជូនកម្ម​ករ​​​​រួមមានមី​៣៥០កេស​ ទឹកស៊ីអ៊ីវ
៣៥​០យួរ ទឹក​បរិសុទ្ធ​៣៥០យួរ ​អង្ករ​៥០​បាវ ​និង​អាវ​ដៃវែង​​​ចំនួន​៣៥០ ។ ​តាមរយៈ​អំណោយ​​នេះ​បញ្ជាក់​ឱ្យ​ឃើញ​​អំពីការ​យកចិត្ត​ទុកដាក់​ចំពោះ​​ប្រជាជន​​ក្រីក្រ ហើយ​ក៏​ជាការ​លើ​ក​ទឹកចិត្ត​​​​ប្រកប​ដោយ​​​ភាព​​កកក់​ក្តៅ​​ដល់កម្ម​ករ​​ឱ្យ​​ខិតខំ​បំពេញ​ការងារ​ឱ្យបាន​ជោគជ័យ​​ និង​សុវត្ថិ​ភាព។

លោកឧកញ៉ា​លី ហួរ ​​ថ្លែងថា ​គម្រោង​បុរី​វិមាន​​ភ្នំពេញ​​បង្កើត​​ឡើង​ស្របតាម​​​ផែនការ​យុទ្ធ​សាស្ត្រ​​​ពង្រីក​ទីក្រុង ​​របស់​​សាលា​​រាជធានីភ្នំពេញ​​ហើយ​នឹង​ក្លាយ​ជាតំបន់​លំនៅឋាន​​ថ្មីមួយ​ទៀត​ស្ថិត​ក្នុង​តំបន់​​ទីក្រុងរណប​​ដែលមានរុក្ខ​ជាតិ​ស្ថិត​នៅ​​ផ្នែក​ឧត្តរ​​នៃ​រាជធានីភ្នំពេញ​​​ ជា​តំបន់​​​មាន​ប្រជាជន​រស់នៅ​​អ៊ូអ​រ និង​ប្រកប​ដោយ​​សន្តិ​សុខ ។

នៅក្នុងឱកាស​នោះ​លោកកែប ជុតិមា អភិ​បាល​រាជធានីភ្នំពេញ​​​បានថ្លែងកោតសរ​សើរ​​​​ដល់លោកឧកញ៉ា​​លី ហួរ ​​ដែលមាន​ភាពប៉ិន​ប្រសប់​​ក្នុង​ការ​ប្រកប​មុខរបរ​រកស៊ី​​ដោយផ្តើម
ចេញពីអ្នក​រកស៊ី​ដូរលុយ​​តូចតាច​ពង្រីកឱ្យបាន​ធំ​ហើយ​​រហូត​ដល់​ពេលនេះ ​លោកឧកញ៉ា​បាន​ពង្រីក​​ និងស្ថាប​នា​សំណង់​​បុរី​ដ៏ទំនើប ​​ដែល​ជា​​មុខរបរ​​​សុចរិត​​បំផុត​ក្នុងការ​​ចូលរួម​អភិ​វឌ្ឍ​​រាជធានីភ្នំពេញ ។ ​​​បុរីនេះ ​នឹងទទួល​បាន​ជោគ​ជ័យ​នៅ​ថ្ងៃ​ខាងមុខ ដែល​អាច​​​ទាក់​ទាញ​អតិថិជន​​បានច្រើន ​ហើយ​ម្យ៉ាង​ទៀត​​តំបន់នេះ​លែងលិច​ទឹកទៀត​ហើយ ព្រម​ទាំង​​ជាតំបន់​​មានសុវត្ថិភាព​​ទៀត​ផង ។

លោកអភិបាល​រាជធានីបញ្ជាក់​ដល់​កម្មករ​ ថា «នេះ​ជាអំណោយ​​​គណបក្ស​ប្រជាជន​​សម្រាប់​​ជូន​ដល់ប្អូនៗ​ និងក្មួយៗ​​ជាកម្មករជា​ធនធាន​​​មួយ​ផ្នែក​​សម្រាប់​ធ្វើបុណ្យ​ទាន​នារដូវ​បុណ្យភ្ជុំ​បិណ្ឌ»។ ​លោកបាន​​​ផ្តាំ​ផ្ញើ​​ដល់កម្មករ​​ឱ្យ​​យកចិត្ត​​ទុកដាក់​​ក្នុងការ​ងារ​​ និងធ្វើឱ្យ​មាន​សុវត្ថិ​ភាពល្អ  ៕