ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ដែល​​ប្រដាប់​ភេទ​​មិន​ឡើង​ជា​​សញ្ញា​ដំបូង​នៃ​ជំងឺបេះ​ដូង​

14 ឆ្នាំ មុន

យោង​តាម​ការ​ពិនិត្យ​មើល​លទ្ធផល​នៃ​ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា បុរស​ដែល​ប្រដាប់​ភេទ​លែង​ងើប​រឹង​គឺ​ជា​សញ្ញា​ប្រកាស​អា​សន្ន​ដំបូង​នៃ​វត្ត​មាន​ជំងឺ​បេះ​ដូង​។
ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ដាក់​ការ​សង្ស័យ​ជា​យូរ​មក​ហើយ​ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​អសមត្ថភាព​ផ្លូវ​ភេទ​(​លិង្គ​លែង​ងើប​)​និង​ជំ​ងឺ​បេះ​ដូង​។

យោង​តាម​ការ​ពិនិត្យ​មើល​លទ្ធផល​នៃ​ការ​សិក្សា​មួយ​ចំនួន​បង្ហាញ​ថា បុរស​ដែល​ប្រដាប់​ភេទ​លែង​ងើប​រឹង​គឺ​ជា​សញ្ញា​ប្រកាស​អា​សន្ន​ដំបូង​នៃ​វត្ត​មាន​ជំងឺ​បេះ​ដូង​។
ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ដាក់​ការ​សង្ស័យ​ជា​យូរ​មក​ហើយ​ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​រវាង​អសមត្ថភាព​ផ្លូវ​ភេទ​(​លិង្គ​លែង​ងើប​)​និង​ជំ​ងឺ​បេះ​ដូង​។ រឿង​ដ៏​សាមញ្ញមួយ​គឺ​ថា បណ្តា​សរសៃ​ឈាម​ដែល​ផ្គត់ផ្គង់​ឈាម​ដើម្បី​ធ្វើ​ឲ្យ​លិង្គ​ងើប​​រឹង​នោះ​ អាច​​ត្រូវ​ស្ទះ​មុន​សរសៃឈាម​បេះ​ដូង​ដែល​មាន​ទំ​ហំ​ធំ​ជាង​។ ដូច្នេះ​វា​ក៏​ផ្តល់​នូវ​សញ្ញា​នៃ​ការ​ស្ទះ​សរសៃឈាម​បេះ​ដូង​ដែល​មាន​នៅ​ពេល​ក្រោយ​។

​បង្ហាញ​ពី​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​នេះ​​ គឺ​លោក​សាស្ត្រា​ចា​រ្យ ​Jia-Yi Dong នៃ​សាកល​វិទ្យា​ល័យ ​Soochow University ប្រទេស​ចិន​ និងសហកា​រី​របស់​​លោក​​ដែល​​បាន​ប្រមូល​លទ្ធផលនៃ​ការ​សិក្សា​ចំនួន​១២​ស្តី​អំពី​ការ​អសមត្ថភាព​ផ្លូវ​ភេទ​និង​ជំ​ងឺ​បេះ​ដូង​ ដែល​ការ​សិក្សា​​នោះ​ធ្វើ​​ឡើង​ទៅ​លើ​បុរស​ប្រមាណ​ជាង​៣៧.០០០នាក់​។ ជា​លទ្ធផល​ពួកគេ​​រក​ឃើញ​ថា បុរស​ដែល​មាន​បញ្ហា​​ប្រដាប់​ភេទ​មិន​ងើប​រឹង​ ៤៨ភាគ​រយ​ប្រឈម​​នឹង​ការ​វិវត្តទៅ​រក​ការ​កើត​មាន​ជំ​ងឺ​បេះ​ដូង​និង​មាន​អត្រា​ស្លាប់​ខ្ពស់​ជាង​ធៀប​នឹង​បណ្តា​បុរស​ដែល​គ្មាន​បញ្ហា​ផ្នែក​​សិច។

​សរសេរ​នៅ​ក្នុង​ព្រឹត្តិបត្រ​របស់​សាកល​វិទ្យា​ល័យ​អា​មេរិក​ American College of Cardiology លោក​សាស្ត្រា​ចា​រ្យ ​Jia-Yi Dong​ និង​សហកា​រី​បាន​រៀប​រាប់​ថា​៖«ការ​វិភាគ​ដ៏ធំ​សម្បើម​នេះ​បាន​បង្ហាញ​ថា ការអសមត្ថភាព​ផ្លូវ​ភេទ​(​លិង្គ​មិន​ងើប​)​ ជា​មូល​ហេតុ​សំ​ខាន់​មួយ​ធ្វើ​ឲ្យ​អត្រា​ប្រឈម​នឹង​ជំ​ងឺ​បេះ​ដូង​ និងជំ​ងឺ​ស្ត្រូក​កើន​ឡើង​។ ចំណែក​ការ​ជក់​បា​រី​ ការ​ធាត់​ដោះ​ពោះ​លើស​ទម្ងន់​ ជំ​ងឺ​ទឹក​នោម​ផ្អែម​រួម​នឹង​ការ​ឡើង​ឈាម​ មិន​បាន​រក​ឃើ​ញ​​ជាប់​ពាក់​ព័ន្ធ​នឹង​​ការអសមត្ថភាព​ផ្លូវ​ភេទ​នោះ​ទេ»​។​​

ឯលទ្ធផល​នៃការ​សិក្សា​មួយ​ផ្សេង​ទៀត​ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ Archives of Internal Medicine បាន​រក​ឃើញ​ថា ការ​ផ្លាស់​ប្តូរ​បែប​បទ​នៃ​ការ​រស់នៅ​ រួម​នឹង​ការ​ប្រើ​ថ្នាំ​បញ្ចុះ​កូ​ឡេស្ទេរ៉ូល​ដូច​ជា​ Statins ជា​ដើម ​អាច​ជួយ​ធ្វើ​ឲ្យ​ល្អ​ប្រ​សើ​រ​បញ្ហា​លិង្គ​មិន​ងើប​របស់​បុរស​។ ប៉ុ​ន្តែ​ទោះ​ជា​យ៉ាង​ណា អ្វី​ទាំង​អស់​នេះ​វា​ជួយ​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​៕