ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជាជន​​​​ថៃ​​៣​ស្រុក​​​ចំនួន​១០០នាក់ ​​និង​ប្រជាជនកម្ពុជា​​ស្រុកជាំ​ក្សាន្ត​​​​​១០០​នាក់ ​​ជួបជុំ​គ្នា​ ចែករំលែកបទ​​ពិសោធន៍​

13 ឆ្នាំ មុន

​ខេត្ត​​ព្រះវិហារ​​​​​ ៖ ​នៅព្រឹកថ្ងៃទី​​​១៥ កញ្ញា ​​២០១១ នេះ អភិបាល​​ស្រុក​​ចំនួន​៣​របស់​ប្រទេស​ថៃ ក្នុងនោះមាន​ស្រុក​ខាន់​ថាឡាក់ ​ខេត្ត​​​​ស៊ី​សាកេត, ​ស្រុក​​ណាំយឺន​, ស្រុក​​​ណា​ចា​លួយ​ក្នុង​​ខេត្ត​​ឧប៊ុន​ប្រទេសថៃ បា​ន​បញ្ជូន​​​ប្រជា​ពលរដ្ឋ​​​​ស្រុក​ទាំង​​​៣​របស់​​​​ខ្លួន​​ចំនួន​​ ១០០នាក់ ​​ដែល​ជា​កសិករមក​កាន់ចំណុច​ច្រក​ទ្វារ​អានសេះ ​នៅក្នុង​​​ទឹកដីរបស់ថៃ ​ដើម្បី​​​ជួបជុំគ្នា​​ជា​មួយ​ប្រជា​ជន​​​ខ្មែរ​ស្រុកជាំ​

ខេត្ត​​ព្រះវិហារ​​​​​ ៖ ​នៅព្រឹកថ្ងៃទី​​​១៥ កញ្ញា ​​២០១១ នេះ អភិបាល​​ស្រុក​​ចំនួន​៣​របស់​ប្រទេស​ថៃ ក្នុងនោះមាន​ស្រុក​ខាន់​ថាឡាក់ ​ខេត្ត​​​​ស៊ី​សាកេត, ​ស្រុក​​ណាំយឺន​, ស្រុក​​​ណា​ចា​លួយ​ក្នុង​​ខេត្ត​​ឧប៊ុន​ប្រទេសថៃ បា​ន​បញ្ជូន​​​ប្រជា​ពលរដ្ឋ​​​​ស្រុក​ទាំង​​​៣​របស់​​​​ខ្លួន​​ចំនួន​​១០០នាក់ ​​ដែល​ជា​កសិករមក​កាន់ចំណុច​ច្រក​ទ្វារ​អានសេះ ​នៅក្នុង​​​ទឹកដីរបស់ថៃ ​ដើម្បី​​​ជួបជុំគ្នា​​ជា​មួយ​ប្រជា​ជន​​​ខ្មែរ​ស្រុកជាំ​ក្សាន្ត​​ចំនួន​១០០នាក់ដូច​គ្នា ដឹកនាំ​ដោយ​​​លោក​សុខ ហៃ អភិបាល​​​ស្រុក​ជាំ​ក្សាន្ត ​​​ដែលមានការ​រៀបចំ​​ដោយ​លោក​ក្រូច សម្បត្តិ ​​​អភិ​បាល​រង​ស្រុកជាំក្សាន្ត ​​​ជា​ប្រធាន​​ច្រកទ្វារ​​អាន​សេះ ។

ក្នុងជំនួប​គ្នា​រវាង​​​ប្រជា​​ជន​ថៃ​ចំនួន​៣​ស្រុក​​​ខាងលើ​ជា​មួយ​ប្រជាជនខ្មែរ​​​​ស្រុកជាំក្សាន្ត​​​​នេះ គឺ​​​ធ្វើឡើង​​ក្នុង​​​​ផ្សារ​មួយក្នុងទឹកដី​ថៃ​ទល់​មុខច្រក​ទ្វារ​​អានសេះ ​​​ជម្រៅ​​​៣០០ម៉ែត្រ ​​​។ ​ការ​ជំនួបគ្នា​​​របស់ប្រជា​​​ជនថៃ​​និង​ប្រជា​ជន​​ខ្មែរ​​ដែល​​ជា​អ្នក​​ភូមិ​​ផង​របង​តែមួយ​​​ខេត្ត​​និង​ខេត្ត​​ជាប់គ្នា​នា​ពេលនេះ គឺ​ជាលើកទី​​​១ហើយ ដែល​ពុំធ្លាប់​មាន​​​ ​​​ក្នុងគោលបំណង​​​​ផ្លាស់ប្តូរ​​​បទពិសោធន៍​​​​​​ឱ្យ​គ្នា​​​​​ទៅ​វិញ​ទៅមក ​​ក្នុងការប្រកប​មុខរបរ​​​​រក​ស៊ី​​ និង​មុខ​​របរ​​ផ្នែក​កសិ​កម្ម​​​ក្នុងរយៈ​ពេល​មួយថ្ងៃ ។ ​​​បន្ទាប់​ពី​​មាន​ការ​​ជួបជុំ​​គ្នា​នៅ​​ច្រកអានសេះ​ពេលនេះ​ហើយ ​​ប្រជាជន​​​​​​៣​ស្រុក​​​​​របស់ថៃ​​​​ខាងលើ​​​នឹង​បញ្ជូនប្រតិភូចំនួន​​​​៦២​នាក់​នាំ​យកអំណោយ​ឧបត្ថម្ភ​​​ជា​សម្ភារ​​​កីឡា​ដល់​​​សិស្សានុសិស្ស​​កម្ពុជា​​​​ ជាពូជ​ដំណាំ​​​​​កសិ​កម្ម​​ និង​កូន​​ត្រីប្រា​ពូជ​​ប្រមាណ​ជាង​​១០ម៉ឺន​ក្បាល​​​មក​កាន់​​​​សាលា​ស្រុក​​​ជាំក្សាន្ត​ផងដែរ​ ។

គួរបញ្ជាក់​​ផងដែរ​ថា ​​ការ​ចង​សម្ព័ន្ធមេត្រី​ភាព​រវាង​ប្រជាជន​​ស្រុកជាំ​ក្សាន្ត​​​​ជា​មួយ​ប្រជា​ជន​​​​ថៃ​៣ស្រុក​ ​​ពេលនេះ​ក៏នឹង​មានការ​​​​ហូប​បាយ​សាម​​គ្គី​​​ជាមួយគ្នា​ផងដែរ​​​​ ដែលនេះ​​​គឺជា​លើក​ទី​មួយ​ក្នុងប្រវត្តិសាស្ត្រ​​​​របស់ស្រុកដែល​មាន​ព្រំ​ប្រទល់​​ជាប់គ្នា​​​​ និង​​ជា​សញ្ញា​​​ភ្លើង​ខៀវ​​​មួយដ៏ល្អ​សម្រាប់ប្រជា​ជន​​ទាំងពីរ ៕