ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះមួយខ្នង​​ជាអំណោយ​ដ៏ថ្លៃ​ថ្លារបស់​​លោកជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត

12 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ កាលពីព្រឹកថ្ងៃទី១០ ​កញ្ញា ​លោកផាន់​ ចាន់ធុល​​​​ ប្រធានគណៈ​កម្មាធិការ​​សា​ខា​កាកបាទ​ក្រហម​កម្ពុជាខេត្តព្រៃវែង​​​ និងជា​​អភិបាល​រងខេត្ត​​រួមជាមួយ​​មន្ត្រី​អម​ដំណើរ​​​​ជា​ច្រើនរូប​​ បានអញ្ជើញ​​ទៅ​ប្រគល់​ផ្ទះ​១​ខ្នង​ដែល​​​ជា​អំណោយ​ដ៏ថ្លៃថ្លា​​​របស់លោក​ ជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​​​ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធានកាកបាទ​ក្រហម​​​កម្ពុជាប្រគល់​​​​ជូន​ឱ្យ​​ឈ្មោះ​​កុយ ​សុផល

ខេត្តព្រៃវែង ៖ កាលពីព្រឹកថ្ងៃទី១០ ​កញ្ញា ​លោកផាន់​ ចាន់ធុល​​​​ ប្រធានគណៈ​កម្មាធិការ​​សា​ខា​កាកបាទ​ក្រហម​កម្ពុជាខេត្តព្រៃវែង​​​ និងជា​​អភិបាល​រងខេត្ត​​រួមជាមួយ​​មន្ត្រី​អម​ដំណើរ​​​​ជា​ច្រើនរូប​​បានអញ្ជើញ​​ទៅ​ប្រគល់​ផ្ទះ​១​ខ្នង​ដែល​​​ជា​អំណោយ​ដ៏ថ្លៃថ្លា​​​របស់លោក​ជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​​​ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធានកាកបាទ​ក្រហម​​​កម្ពុជាប្រគល់​​​​ជូន​ឱ្យ​​ឈ្មោះ​​កុយ ​សុផល អាយុ​៣៧​ឆ្នាំ ប្រពន្ធឈ្មោះ​ប៊ុន ស៊ន ​អាយុ​៣៦​ឆ្នាំ មាន​កូន​៥នាក់​​ ក្នុងនោះប្រុស​៤នាក់ ជា​ប្រជា​ពល​រដ្ឋ​រស់នៅ​​ភូមិ​ទួលរកា ឃុំកំពង់​ត្របែក ​​ស្រុក​​កំពង់​ត្របែក ។ 

ក្នុងពិធីប្រគល់នោះ​​ក៏មានការចូលរួមពី​សំណាក់​​លោកមេភូមិ ​មេឃុំ ​និងលោកចាន់ រ៉ាន ​​អភិបាល​ស្រុកំពង់​ត្របែក​​ផង​ដែរ ។ ​​លោក​ផាន់ ចាន់ធុល ​បាន​មានប្រសាសន៍​​ថា ​នេះ​​ជា​​ផ្ទះ​លើក​ទី១៣​ហើយ ដែលលោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ដល់ប្រជាពលរដ្ឋ​​​ដែលរស់នៅ​ក្នុងភូមិ​-ឃុំ​-ស្រុកនេះ​តាមរយៈ​រូបលោក​ដែល​លើកនេះ​ មានផ្ទះ​១​ខ្នង​​មានតម្លៃ​​ក្នុង​ការ​សាងសង់​អស់​ថវិកា​​សរុប​៨៥៧​ដុល្លារ​អាមេរិក ។

លោកកុយ ​សុផល បានសម្តែងនូវ​សេចក្តី​ត្រេកអរ​ជា​ពន់ពេក​​ ហើយក៏បាន​អរគុណ​ដល់​​​​សម្តេច​តេជោ និង​លោកជំទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត​​​ ​សូមសម្តេច​ និងលោកជំទាវ ​មាន​សុខភាព​ល្អ បន្ត​​​ដឹក​នាំ​ប្រទេសជាតិឱ្យ​​រីកចម្រើន​លើ​​គ្រប់​វិស័យ​ ។ ​លោក​ក​ុយ ​សុផល បាន​ឱ្យ​ដឹងថា ​ផ្ទះ​របស់គាត់​​ពីមុន​ត្រូវខ្យល់ព្យុះ​​វាយ​ដំបាក់អស់​កាលពី៣​ខែមុន ។ ឥឡូវ​លោក​បាន​ផ្ទះ​១ខ្នង​ថ្មី សន្លាងដែល​សង់អំពី​ឈើ និងស័ង្កសី​ និងបាន​រស់​នៅ​យ៉ាងសមរម្យ ៕