ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូ​២គ្រឿង​​​​បុកគ្នា​​ម្នាក់​​​សន្លប់​​ ម្នាក់​របួស អ្នកបើក​បរ​សុទ្ធតែ​​​ស្រវឹង​ដូចគ្នា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​បុរស​​​២នាក់​​ជិះ​ម៉ូតូ​​​​បុក​គ្នា​​បណ្តាល​​ឱ្យ​​សន្លប់​ម្នាក់ ​និង​រង​របួស​ស្រាល​ម្នាក់​​ ​នៅ​តាមបណ្តោ​​យ​មហាវិថី​​ម៉ៅសេទុង ​ចំណុច​ស្តុប​ផ្សារ​ដើម​គ ​កាលពីវេលាម៉ោង​​​១១​និង​​​​៥០នាទី​​​អធ្រាត្រ​ថ្ងៃទី​​​១២ កញ្ញា ។ គ្រោះ​ថ្នាក់​​​​​ចរាចរណ៍​នេះ បណ្តាល​​​​​មកពី​ភាគី​​​​​​ទាំង​២​​នាក់​សុទ្ធ​​​តែស្រវឹង ​​​ហើយ​បើក​ម៉ូតូ​​​​ក្នុងល្បឿន​​លឿន​​ និង​មិន​បានពាក់​មួក​សុវត្ថិភាព​​​​ដូចគ្នា​។​

រាជធានីភ្នំពេញ​​​​ ៖ ​បុរស​​​២នាក់​​ជិះ​ម៉ូតូ​​​​បុក​គ្នា​​បណ្តាល​​ឱ្យ​​សន្លប់​ម្នាក់ ​និង​រង​របួស​ស្រាល​ម្នាក់​​ ​នៅ​តាមបណ្តោ​​យ​មហាវិថី​​ម៉ៅសេទុង ​ចំណុច​ស្តុប​ផ្សារ​ដើម​គ ​កាលពីវេលាម៉ោង​​​១១​និង​​​​៥០នាទី​​​អធ្រាត្រ​ថ្ងៃទី​​​១២ កញ្ញា ។ គ្រោះ​ថ្នាក់​​​​​ចរាចរណ៍​នេះ បណ្តាល​​​​​មកពី​ភាគី​​​​​​ទាំង​២​​នាក់​សុទ្ធ​​​តែស្រវឹង ​​​ហើយ​បើក​ម៉ូតូ​​​​ក្នុងល្បឿន​​លឿន​​ និង​មិន​បានពាក់​មួក​សុវត្ថិភាព​​​​ដូចគ្នា​។

ប្រភពព័ត៌មាន​​នៅកន្លែង​កើតហេតុ​​បាន​​ឱ្យ​​ដឹង​ថា ​​​មុនពេល​កើតហេតុ ​​មាន​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​​វ៉េវ​អាល់ហ្វា​ ពណ៌​ក្រហម​​​​លាយ​ខ្មៅ ​ពាក់​ស្លាកលេខ​​ ភ្នំពេញ 1X-7586 បើក​តាម​​បណ្តោយ​​មហាវិថីម៉ៅ​សេទុង ​​​ពីត្បូងទៅជើង។​ ខណៈ​មក​ដល់​​ស្តុប​ផ្សារ​ដើម​គ បាន​បត់ទៅ​​តាម​ផ្លូវ​​៣៣៦ ​ស្រប​ពេល​​នោះ ស្រាប់តែ​​វាក់​ជាមួយ​​​​ម៉ូតូ​​មួយ​គ្រឿង​ទៀត​ម៉ាក​ស្មាស់​​រ៉េ​វូ ពណ៌ខ្មៅ ​​ពាក់​ស្លាក​​លេខ ភ្នំពេញ 1H-9079 ​បើក​តាម​​​មហា​វិថី​ម៉ៅសេទុង ​​​ក្នុងទិសដៅ​​​​បញ្ច្រាស​គ្នា ​​ក៏​​​បុកគ្នា​​​ពេញទំហឹង​តែ​ម្តង​។

ប្រភពដដែល​បន្ត​​​ថា ​អ្នកបើក​បរ​​ម៉ូតូទាំង​​​២​​​នាក់​​នេះ​សុទ្ធ​​តែ​​​​ស្រវឹង និង​ជិះ​​​​​ក្នុង​​ល្បឿន​លឿន​​ដូច​គ្នា ហើយ​​មិន​​​​បាន​ពាក់​មួក​ការពារ​សុវត្ថិភាព​ថែមទៀត​ផង​​។ នៅពេល​មក​ដល់​កន្លែង​​កើត​ហេតុ​ ​​ភាគី​ខាង​ម៉ូតូ​​​ម៉ាក​​ស្មាស់​បាន​​បុក​​ទៅ​លើ​​ម៉ូតូ​ម៉ាក​វ៉េវ​អាល់ហ្វា ​​បណ្តាល​​ឱ្យ​​​អ្នក​បើកបរ​​ម៉ូតូ​ម៉ាក​​​ស្មាស់​​​​ដួលបោក​ខ្លួន និង​រង​របួស​​​ស្រាល ចំណែកភាគី​ខាងម៉ូតូ​ម៉ាក​វ៉េវ​វិញ ​​​​ដួលបោក​​​​ក្បាល​​ទៅនឹងថ្នល់​​​ ហើយ​​សន្លប់​តែម្តង​។

ជន​​រងគ្រោះ​​​​សន្លប់​ត្រូវ​បាន​​​រថយន្ត​សាមុយ​​មន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ​-សូវៀត ​​​ដឹកយកទៅ​សង្គ្រោះ ។​ ម្ចាស់​​​ម៉ូតូម៉ាក​ស្មាស់ ​​​​ដែលរង​របួស​​ស្រាល​មាន​ឈ្មោះ​​​ជួន ​ណារ័ត្ន ​​ភេទប្រុស អាយុ​​​២៥​ឆ្នាំ ​​​មានទីលំនៅផ្ទះ​លេខ​​​​​៤០១ ​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការមន​​ ​រី​ឯ​ម្ចាស់ម៉ូតូ​ម៉ាកវ៉េវ អាល់​ហ្វា​ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​​​​នៅឡើយ​ទេ ៕