*ឆ្នាំ១៥៨៤
-បរមរាជវាំង San Lorenzso de Escorial ក្នុងទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ បានបញ្ចប់ការសាងសង់។
*ឆ្នាំ១៩៣៣
-Elizabeth McCombs បានក្លាយជាស្ត្រីលើកដំបូងដែលជាប់ជាសមាជិកាសភារបស់ប្រទេសនូវែលសេឡង់ ។
*ឆ្នាំ១៩៤០
-សង្គ្រាមលោកលើកទី២ ៖ អាល្លឺម៉ង់បានទម្លាក់គ្រាប់បែកកម្ទេចបរមរាជវាំងបាក់ឃីងហាំរបស់ប្រទេសអង់គ្លេស ។
*ឆ្នាំ១៩៦៨
-ប្រទេសអាល់បានី បានដកខ្លួនចេញពីកតិកាសញ្ញាក្រុងវ៉ាសូវី។
*ឆ្នាំ២០០១
-ចរាចរណ៍ដឹកអ្នកដំណើរតាមផ្លូវអាកាសបានបើកដំណើរការឡើងវិញ ក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីមានការវាយប្រហារអគារភ្លោះកាលពីថ្ងៃទី១១ កញ្ញា ។
*ឆ្នាំ២០០៨
-មានការផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្ស៣០នាក់ និងរបួស១៣០នាក់ ។
ចែករំលែកព័តមាននេះ