ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករហ្វាំង​ឡង់​​មីកកូ ហ៊ី​​វ៉ូ​ណឹន ​ឈ្នះជើងឯក​ប្រណាំង​រថយន្តប្រភេទ​​រែលលី ​(Rally Australia) ​នៅ​អូស្ត្រា​លី​

12 ឆ្នាំ មុន

កីឡាករ​ហ្វាំង​ឡង់​មីកកូ ហ៊ី​វ៉ូ​ណឹន​​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​នៃការ​ប្រណាំង​រថយន្ត​ប្រភេទ​រែលលី​កម្ម​វិធី ​Rally Australia ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​នៅ​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​កាល​ថៃ្ង​អាទិត្យ​​​ ទី​១១ ​​ខែកញ្ញា​​ កន្លង​មក​នេះ​។ ការ​ប្រណាំង​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ក្រុង ​Coffs Harbour ​ប្រទេស​អូស្ត្រា​លី​។

កីឡាករ​ហ្វាំង​ឡង់​មីកកូ ហ៊ី​វ៉ូ​ណឹន​​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ពាន​ជើង​ឯក​នៃការ​ប្រណាំង​រថយន្ត​ប្រភេទ​រែលលី​កម្ម​វិធី ​Rally Australia ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ការ​ប្រណាំង​នៅ​ដំ​ណាក់​ផ្តាច់​ព្រ័ត្រ​កាល​ថៃ្ង​អាទិត្យ​​​ ទី​១១ ​​ខែកញ្ញា​​ កន្លង​មក​នេះ​។ ការ​ប្រណាំង​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ក្រុង ​Coffs Harbour ​ប្រទេស​អូស្ត្រា​លី​។

ហ៊ីវ៉ូ​ណឹន​ដែល​​បើក​បរឱ្យ​​ក្រុម​ហ្វដ​​បាន​ចូល​ដល់​ទី​ព្រ័ត្រ​យក​ឈ្នះ​ជើង​ឯក​ការ​ប្រណាំងដែល​មាន​ចម្ងាយ​ផ្លូវ​៣៦៩​គី​ឡូ​ម៉ែត្រ​​ក្នុង​ថិរវេលា​៣ម៉ោង​៣៥​​នាទី​និង​៥៩វិនាទី​យក​ឈ្នះ​កីឡាករ​មិត្ត​រួម​ជាតិ​និង​ជា​មិត្ត​រួម​ក្រុម​ហ្សា​រី ម៉ាត់ទី​ ឡាត​វ៉ា​ឡា​​។ ​ម៉ាត់ទី​ ឡាត​វ៉ា​ឡាដែល​ជា​ជើង​ឯក​កាល​ពី​ឆ្នាំទៅ​នោះ​​បាន​បញ្ចប់​ការ​ប្រ​ណាំង​ក្នុង​លំ​ដាប់​ទី​២បន្ទាប់​ពីបាន​ប្រើ​ពេល​ច្រើន​ជាង​ហ៊ី​វ៉ូ​ណឹន​១៤.៧​​វិនាទី​។ ​កីឡាករ​ស៊ុយអែត​ភីធ័រ ស៊ុល​បឺក​បើក​បរ​ឱ្យ​ក្រុម​សូល​បឺក​ស៊ី​ត្រូ​អង់បាន​​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៣​បន្ទាប់​​​ពី​បាន​ប្រើ​ពេល​ច្រើន​ជាង​៤៤.៨​វិនាទី​។

កីឡាករអង់​គ្លេស​ម៉ាតទូ វីល​សុន​​បើក​បរ​ឱ្យ​ក្រុម​ស្តូ​បាដ​ហ្វដ​​​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៤ខណៈ​កីឡាករ​ខា​លីដ អាល់​កាសស៊ី​មី​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៥។ ឯកីឡាករ​គីមី រកកូ​ណិន​បើក​បរ​ឱ្យ​​ក្រុម​ស៊ីត្រូ​​អង់​អាយស៍​វ័ន​បញ្ចប់​ការ​ប្រណាំង​ស្ថិត​នៅ​ក្រៅ​ចំណាត់​ថ្នាក់​លេខ​១០​។ ចំណែក​កីឡាករ​បារាំង​សេបាស្ទៀន ឡូ​អែប​ដែល​ដណ្តើម​ពាន​ជើង​ឯក​កាល​ពី​ខែ​កក្ក​ដា​នៅ​ប្រទេស​ហ្វាំងឡង់​បញ្ចប់​ការ​ប្រណាំង​​ ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ១០​។ ឡូ​អែប​ដែល​បើក​បរឱ្យ​​ក្រុម​ស៊ី​ត្រូ​អង់​ប្រើ​ពេល​ច្រើន​ជាង​កីឡាករ​ហ៊ី​វ៉ូណឹន​ដល់​ទៅ​៣០​នាទី​និង​២.៩​វិនាទី​។

ហ៊ី​វ៉ូ​ណឹន​បន្ទាប់​ពី​ឈ្នះ​ពាន​ជើង​ឯក​បាន​និយាយ​​ក្នុង​ក្តី​រីក​រាយ​​ថា​៖ «ខ្ញុំ​បើក​បរ​បាន​ល្អ​ក្នុង​ថ្ងៃ​នេះ​។​ ​ការ​ឈ្នះ​ការ​ប្រណាំង​លើក​នេះ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់​។ នេះ​ជា​ការ​ប្រណាំង​ដ៏​ពិ​បាក​បំ​ផុត​។ ការ​ប្រណាំង៤​ថ្ងៃ​ខ្ញុំ​បាន​យក​ឈ្នះ​គ្រប់​​ថ្ងៃ​ទាំង​អស់​​ »។ ​កីឡាករ​​​បារាំង​សេបា​ស្ទៀន អូ​ហ្ស៊ី​យ៉េ​​​​បញ្ចប់​ការ​ប្រណាំង​ក្នុង​ចំណាត់​ថ្នាក់​លេខ១១​​។​ ​

សូម​បញ្ជាក់​ថា​ ការ​ប្រណាំង​រថយន្ត​ប្រភេទ​រែលលី​សម្រាប់​ឆ្នាំ​២០១១នេះ​មាន​១៣ជុំ​​។​ ជុំ​​​ទី​១ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​១០ ​ខែ​កុម្ភៈ​ ដើម​ឆ្នាំ​​នេះ​នៅ​ប្រទេស​ស៊ុយអែត​ និងជុំ​​ចុង​ក្រោយ​បំ​ផុតនឹង​​ធ្វើ​នៅ​ថ្ងៃទី​១០​ដល់​១៣​ខែ​វិច្ឆិកា​ខាង​មុខ​នៅ​ក្រុង​ហ្គា​ឌីហ្វ​ចក្រភព​អង់​គ្លេស ។ ដោយឡែក​ការ​​ប្រណាំង​នៅ​ប្រទេស​អូស្ត្រាលី​​​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ជុំ​​​ទី​១០ ។
ឆ្លង​កាត់​ការ​ប្រណាំង​អស់​១០ជុំ​​មក​នេះ​ ឡូ​អែប​សន្សំ​បាន​ពិន្ទុ​១៩៦​នាំ​មុខ​កីឡាករ​ហ៊ី​វ៉ូ​ណឹន​ដែល​មាន​១៨១​ពិន្ទុ​។ ឯកីឡាករ​សេបា​ស្ទៀន អូ​ហ្ស៊ី​យ៉េ​ស្ថិត​នៅ​លំ​ដាប់​ទី​៣​មាន​១៦៧​ពិន្ទុ​​​ ៕