ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និវត្តន៍​ជន​16​នាក់​​ និងគ្រួសារ​​សព​3​នាក់​ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​​គោល​នយោ​បាយ​

12 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ​មន្ត្រីនគរបាល​​ជា​និវត្តន៍​ជន​ចំនួន​១៦​នាក់ និង​ក្រុម​គ្រួសារ​​មន្ត្រី​នគរ​បាល​​ដែល​ទទួល​មរណភាព​​ចំនួន​៣​នាក់​ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​គោល​នយោ​បាយ​​ផ្តាច់​ចេញ​ពី​អង្គ​​ភាព​ដើម ។ ពិធី​​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​​នៅ​ស្នងការ​ដ្ឋាន​ ខេត្តកាលពី​ព្រឹក​ថ្ងៃទី​៩ កញ្ញា ​ក្រោម​ការ​ចូលរួមពី​លោក​វរ​សេនីយ៍​​ទោ សេង ​ជា

ខេត្តបន្ទាយមានជ័យ ៖ ​មន្ត្រីនគរបាល​​ជា​និវត្តន៍​ជន​ចំនួន​១៦​នាក់ និង​ក្រុម​គ្រួសារ​​មន្ត្រី​នគរ​បាល​​ដែល​ទទួល​មរណភាព​​ចំនួន​៣​នាក់​ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​គោល​នយោ​បាយ​​ផ្តាច់​ចេញ​ពី​អង្គ​​ភាព​ដើម ។ ពិធី​​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​​នៅ​ស្នងការ​ដ្ឋាន​ខេត្តកាលពី​ព្រឹក​ថ្ងៃទី​៩ កញ្ញា ​ក្រោម​ការ​ចូលរួមពី​លោក​វរ​សេនីយ៍​​ទោ សេង ​ជា នាយ​ការិយា​ល័យ​គោល​​​នយោ​បាយ​​នៃ​នាយក​ដ្ឋាន​បុគ្គ​លិក អគ្គ​ស្នង​ការ​ដ្ឋាន​​នគរបាល​ជាតិ​​ និង​លោក​វរសេនីយ៍​​ទោ ឱ លន់ នាយ​ការិយា​ល័យ​បុគ្គ​លិក​នៃ​ស្នង​ការ​​ដ្ឋាន​នគរបាល​​​ខេត្ត​។

លោក​វសេនីយ៍​​ទោ ​ឱ លន់ ​​បាន​ឱ្យ​ដឹង​​ថា ​មន្ត្រី​នគរបាល​​ខេត្ត ដែល​​ត្រូវ​ទទួល​ប្រាក់​ឧបត្ថម្ភ​​​គោល​នយោ​បាយ​នា​ពេល​នេះ​​សម្រាប់​និវត្តន៍​​ជន​​ចំនួន​១៦​នាក់ មាន​​ទឹក​ប្រាក់​ចំនួន​៣២​លាន​៧​សែន​៩​ម៉ឺន​៥​ពាន់​៥​រយ​២០​រៀល និង​មន្ត្រី​​នគរ​បាល​ទទួល​​មរណភាព​ចំនួន​៣​នាក់​មាន​ទឹក​​ប្រាក់​ចំនួន​៥​លាន​១​សែន​៧​ម៉ឺន​៨​ពាន់​២​រយ​៤០​រៀល។

លោក​វ​រ​សេនីយ៍​ទោ សេង ជា ​ថ្លែងថា ​ប្រាក់​ដែល​​បើក​ជូន​បង​ៗ​ជា​និវត្តន៍​​​ជន​នាពេល​នេះ គឺជា​ប្រាក់ឧបត្ថម្ភ​​គោល​នយោ​បាយ​​ផ្តាច់​ចេញ​ពីអង្គ​​ភាពដើម ​ដូច្នេះ​បងៗ​​ត្រូវ​បាន​​អង្គភាព​ផ្ទេរ​ទៅ​បើក​​នៅមន្ទីរសង្គម​កិច្ច​វិញ។ ចំពោះ​គ្រួសារ​សព​មន្ត្រី​នគរបាល​ទាំង​៣​នាក់ ក៏​ត្រូវ​បាន​ផ្ទេរ​​ចេញពីអង្គ​ភាព​ដើម​​ទៅ​បើក​​នៅ​មន្ទីរ​សង្គម​កិច្ច​ដូច​គ្នា​​ដែរ ៕