*ឆ្នាំ១៨៥៧
-ប្រទេសស្វ៊ីសបានក្លាយទៅជារដ្ឋសហព័ន្ធ ។
-នាវាអាមេរិក The SS Central បានលិចនៅចម្ងាយ២៥៧គីឡូម៉ែត្រ ពីតំបន់ឆ្នេរសមុទ្រ Cape Hatteras ក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក ។ ការលិចនាវានេះបានសម្លាប់អ្នកដំណើរអស់ចំនួន៤២៦នាក់ ដោយរួមបញ្ចូលទាំងកាពីតែន William Lewis Herndons ។ មូលហេតុដែលនាំឱ្យមានការលិចនាវានេះ គឺដោយសារខ្យល់ព្យុះ Hurricane និងការផ្ទុកលើសទម្ងន់។
*ឆ្នាំ១៩១៩
-លោកអាដុលហ៊ីទ្លែរ ចូលរួមជាមួយគណបក្សកម្មករអាល្លឺម៉ង់ ។
*ឆ្នាំ១៩៨០
-រដ្ឋប្រហារយោធាមួយបានកើតឡើងក្នុងប្រទេសតួកគី។
*ឆ្នាំ១៩៩៩
-ឥណ្ឌូណេសីុប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យកងរក្សាសន្តិភាពអន្តរជាតិចូលមកក្នុងប្រទេសទីម័រ ខាងកើត ។
*ឆ្នាំ២០០៣
-អង្គការសហប្រជាជាតិសម្រេចដកទណ្ឌកម្មប្រឆាំងនឹងប្រទេសលីប៊ី បន្ទាប់ពីប្រទេសនេះទទួលយកការទទួលខុសត្រូវក្នុងការសងជំងឺចិត្តដល់ក្រុមគ្រួសារជនរងគ្រោះដោយសារក្រុមភេរវកររបស់ប្រទេសនេះបានធ្វើឱ្យផ្ទុះគ្រាប់បែកទៅលើជើងយន្តហោះអាមេរិក Pan Am Flight 103 ដែលបានសម្លាប់អ្នកដំណើរអស់ចំនួន២៥៩នាក់ ។
*ឆ្នាំ២០០៧
-អតីតប្រធាធិបតីហ្វ៊ីលីពីន លោកចូសេហ្វ អេស្ត្រាដា ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋលួចប្លន់ទ្រព្យសម្បត្តិជាតិ ។
*ឆ្នាំ២០០៩
-ទាហានក្វាតេម៉ាឡាម្នាក់ត្រូវបានចោទ ប្រកាន់ពីបទចាប់ពង្រត់កុមារជាង៣០០នាក់ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលក្នុងចន្លោះពីឆ្នាំ១៩៦០ដល់១៩៩៦។
*ឆ្នាំ២០១០
-កម្មករអណ្តូងរ៉ែចំនួន៣៣នាក់ ត្រូវបានគេអនុញ្ញាតឱ្យជក់បារី បន្ទាប់ពីជាប់គាំងក្នុងអណ្តូងរ៉ែរយៈពេលជាង១ខែនៅក្នុងប្រទេសស៊ីលី ៕
ចែករំលែកព័តមាននេះ