ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​យក​ស្បៀង​ចែក​ជូន​ចាស់​ជរា និង​ពល​រដ្ឋ​84គ្រួសារ​នៅ​ឃុំ​រវៀង​

12 ឆ្នាំ មុន

ខេត្ត​តា​កែវ ៖ លោក​បណ្ឌិត​ប៉ែន​ សំអាត​ ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ប្រធាន​ក្រុម​ការ​ងារ​ចុះ​ពង្រឹង​ឃុំ​រវៀង​ ស្រុកស​ំរោង​ និង​លោក​ជំទាវ​ ហាក់ ស្រី​ទូច ជា​ភរិយា​ កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​សមា​ជិក​ សមា​ជិកា​​បក្សឃុំ

ខេត្ត​តា​កែវ ៖ លោក​បណ្ឌិត​ប៉ែន​ សំអាត​ ទី​ប្រឹក្សា​​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន ប្រធាន​ក្រុម​ការ​ងារ​ចុះ​ពង្រឹង​ឃុំ​រវៀង​ ស្រុកស​ំរោង​ និង​លោក​ជំទាវ​ ហាក់ ស្រី​ទូច ជា​ភរិយា​ កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​សមា​ជិក​ សមា​ជិកា​​បក្សឃុំ លោក​គ្រូ អ្នក​គ្រូ និង​នាំ​យក​អំណោយ​​ទៅ​ចែក​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ ជន​ចាស់​ជរា​ ចំនួន​៨៤​គ្រួសារដែល​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវ​ភាព​។

លោក​ប្រធានគណៈ​កម្មា​ធិការ​​គណ​បក្ស​ប្រជា​ជន​ឃុំ​រវៀង​បាន​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៤​ហើយ​ដែល​លោក​បណ្ឌិត​ប៉ែន​ សំអាត​ និង​លោក​​ជំទាវ​ បាន​នាំ​យកអំណោយ​មក​ចែក​ជូន​​ដល់​គ្រួសារ​ដែល​មាន​ជីវ​ភាព​លំបាក​នៅ​ក្នុង​​ឃុំ​ ហើយ​​ថ្ងៃ​នេះ​លោក​បណ្ឌិត និង​លោក​ជំទាវ​បាន​នាំ​អំណោយ​មក​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​៨៤គ្រួសារ ដោយ​១​គ្រួសារៗ​ទទួល​បាន​អង្ករ​៥០គីឡូ​ក្រាម​ មី​១​កេស ភួយ​មួយ​ ស្ករស​២​គីឡូក្រាម ឃីត​១​កញ្ចប់​ សារុង២​ និង​ថវិកា​៥​មឺុន​រៀល។​ លោក​គ្រូ អ្នក​គ្រូ​២៣​នាក់​ ម្នាក់ៗ​ទទួល​បាន​សារុង​១ ថវិកា​៣​មឺុន​រៀល​ មេ​បក្ស​ភូមិ​៦៩​នាក់​ មេ​បក្ស​ឃុំ​៦​នាក់​ ម្នាក់​ៗ​ទទួល​បាន​សារុង​១ ថវិកា​៣ម៉ឺន​រៀល​ ឧបត្ថម្ភ​ដល់​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​រវៀង​សម្រាប់​ដោះ​ស្រាយ​ក្នុង​អង្គ​ភាព​ចំនួន​៣៣​ម៉ឺន​រៀល​។ ឧបត្ថម្ភ​គ្រួសារ​ ស្ត្រី​ឈ្មោះ​សយ ឈឿន អាយុ​២៨​ឆ្នាំ រស់​នៅ​ភូមិ​ក្រាំង​ធ្នង់​ ដែល​កូន​​ស្លាប់​ក្នុង​ផ្ទៃ​ ​ថវិកាចំនួន​៥០​ម៉ឺន​រៀល។

លោក​បណ្ឌិត ប៉ែន សំអាត បាន​មាន​ប្រសាសន៍​ពាំ​នាំ​នូវ​បណ្តាំ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​ទាំង​៣​ជា​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជាដែល​ដើម្បី​បុព្វ​ហេតុ​​ជាតិ​ សម្តេច​បាន​តស៊ូ​គ្រប់​ការ​លំបាក​ក្នុង​ការ​កសាង​អភិវឌ្ឍ​ជាតិ​ឱ្យប្រែ​មុខ​មាត់​ថ្មី​ ។ លោក​បណ្ឌិត​បាន​បញ្ជាក់​ថា សម្តេច​តេជោ​ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​បាន​លើក​ឡើង​ហើយ​ថា យើង​មិន​ត្រូវ​ទុក​ឱ្យ​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​សារ​​​អត​់​បា​យ​នោះ​ទេ ទីណា​មាន​ការ​លំបាក​របស់​​​ប្រជា​ពល​រដ្ឋ​ មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទាំងអស់​ត្រូវ​តែ​ចុះ​ជួយ ហើយ​ក៏​អត់​សន្យា​ដែរ​ ។ ផ្អែក​តាម​អនុសាសន៍​នេះ​ហើយ​ទើបក្នុង​​នាម​រូប​លោក​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​រវៀង​​ លោក​នឹង​ជួយ​បង​ប្អូន​គ្រប់​កាលៈ​ទេសៈ​ហើយ​យើង​ធ្វើ​តែ​ម្តង​អត់​និយាយ​ទុក​ទេ ៕