ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​150​​ដុល្លារ​ជូន​ជីដូនចាស់​​ជរា​ និងចៅកំព្រា​2នាក់​

12 ឆ្នាំ មុន

​ខេត្តកោះកុង​​​ ៖ ​​បន្ទាប់ពី​​កោះសន្តិភាព​បាន​ចុះ​ផ្សាយពី​​ទុរគត​​​របស់​ជីដូន​​ជរា​ម្នាក់ ​ឈ្មោះ​​​សួន ញឹម អាយុ​​​៨៤​ឆ្នាំ ​និង​ចៅកំព្រា​​​៣នាក់ ដែល​ចៅ​​ស្រីច្បង​​ឈ្មោះ​​​សួន សោភ័ណ្ឌ ភេទស្រី អាយុ​​​១២​ឆ្នាំ ​ជា​អ្នក​​​​ប្រកប​របរ​រើសគ្រែងចិញ្ចឹម​​ជី​ដូន​និង​ប្អូន​ៗ​​​២នាក់ បានលង់​​ភក់​ស្លា.ប់ ​កាលពីថ្ងៃទី​៧ សីហា ​​​កន្លងទៅ ចោល​ជីដូន​ និងប្អូន​ៗ​​កំព្រា​គ្មាន​ទីពឹង​។

ខេត្តកោះកុង​​​ ៖ ​​បន្ទាប់ពី​​កោះសន្តិភាព​បាន​ចុះ​ផ្សាយពី​​ទុរគត​​​របស់​ជីដូន​​ជរា​ម្នាក់​ឈ្មោះ​​​សួន ញឹម អាយុ​​​៨៤​ឆ្នាំ ​និង​ចៅកំព្រា​​​៣នាក់ ដែល​ចៅ​​ស្រីច្បង​​ឈ្មោះ​​​សួន សោភ័ណ្ឌ ភេទស្រី អាយុ​​​១២​ឆ្នាំ ​ជា​អ្នក​​​​ប្រកប​របរ​រើសគ្រែងចិញ្ចឹម​​ជី​ដូន​និង​ប្អូន​ៗ​​​២នាក់ បានលង់​​ភក់​ស្លាប់ ​កាលពីថ្ងៃទី​៧ សីហា ​​​កន្លងទៅ ចោល​ជីដូន​ និងប្អូន​ៗ​​កំព្រា​គ្មាន​ទីពឹង​។ ​​សប្បុរស​ជន​​​​ក៏​បាន​​ផ្តល់​អំណោយ​​តាម​រយៈ​កោះសន្តិភាព​ចំនួន​១៥០​ដុល្លារ ជូន​ជី​ដូនជរា និង​ចៅកំព្រាទាំង​២នាក់​ ដែលកំពុង​​រស់​នៅ​ក្នុងភូ​មិនាង​កុក ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​​កោះកុង ដែល​​តំណាង​កោះសន្តិភាព ​រួមជាមួយ​លោក​​​អនុប្រធាន​​​ភូមិ​​​​នាង​កុក ​បាន​យកថវិកា​​ទាំង​នេះ​ទៅប្រគល់​​ឱ្យ​​នៅព្រឹកថ្ងៃទី​​​៧ កញ្ញា ​។

បច្ចុប្បន្ន​​​​​ លោក​យាយ និង​​ចៅកំព្រាទាំង​​​២​នាក់ កំពុង​រស់នៅ​​ដោយសារ​តែ​អំណោយ​​​ទាន​ពីសប្បុរស​ជន​​ប៉ុណ្ណោះ តែ​​​ក៏ត្រូវ​បាន​អាជ្ញាធរ​​​មូលដ្ឋាន​​​ និងអង្គ​ការ​​​ស្ត្រី​តាម​​គាំពារ​ផងដែរ ​ដោយសារ​តែ​​មើលឃើញ​ថា ​​លោកយាយ​​​​កាន់​តែ​​ចាស់​ជរា​ណាស់​ទៅហើយ ឯ​ចៅៗក៏​​នៅតូច​ៗ។

អំណោយ​​​ទានដែលកោះសន្តិភាព​​​​ពាំ​នាំ​ទៅ​ប្រគល់​​​​ដល់​លោក​យាយ​លើកនេះ​ គឺ​ទទួល​តាម​រយៈ​លោក​​ណុប ច័ន្ទ​ដារា នៅ​​ក្រុង​ឡង​ប៊ិច ។ ​លោក​បាន​ទទួល​ពី​​លោក​ហ៊ីង សុជាតិ ​​​នៅ​​អូហៃ​យូ  សហរដ្ឋអាេមរិក ដែលបាន​ឧបត្ថម្ភ​​​​។ កាយ​វិការ​​មនុស្ស​ធម៌​​​របស់​លោក​ហ៊ីង សុជាតិ ​នេះ គឺជា​​​​​​លើកទី​២​​ហើយដែល​​​​ជួយ​ដល់​​​ជនក្រីក្រ​​​​កម្ពុជា ​ដែល​សមាន​ចិត្ត​​​នេះ បានបង្ហាញច្បាស់​ថា ថ្វីបើ​លោក​នៅឆ្ងាយ​​ពី​មាតុ​ភូមិ​កំណើត​មែន​ តែ​​​ឈាម​ជ័រ​​​ជា​ខ្មែរ​​តែង​មាន​មេត្តា​ ករុណា​ធម៌ ក្នុង​ខ្លួន​​នោះ​តែង​តែ​​​ផ្តល់​នូ​​វអំណោយ​​​ទាន​ជួយ​ស្រោច​ស្រង់​​​​ដល់​ជន​រួមជាតិដែល​​​ជួបការ
លំបាក​​។ លោក​​​យាយ​មានតែ​​ម្រាម​ដៃ​​១០​លើក​​ប្រណម​ដល់​​​គុណ​​បុណ្យ​​ព្រះរតន​ត្រ័យ​​ និង​វត្ថុស័ក្តិ​​​សិទ្ធិ​ក្នុង​​​លោក​តាមជួយ​​បី​បាច់​​រក្សា​​ម្ចាស់​ទាន​​​​​​ឱ្យជួបតែ​សេចក្តី​​សុខ​​គ្រប់ពេល​​​វេលា ៕​

សេច​ក្តីជូនដំណឹង
សូមជម្រាប​ជូនដល់​បង​ប្អូន​​ជនរួមជាតិ​ដែលកំពុង​រស់នៅ​ក្រៅប្រទេស​ ឱ្យបានជ្រាប​ថា ​លោក​ណុប ច័ន្ទ​​ដារា រស់នៅក្រុង​​​ឡូស​អេន​ចឺឡេស ទូរស័ព្ទ​លេខ ​៥៦២ ​៣១៣​ ៣៦៩៩ អ៊ីម៉ែល ៖ cnop@juno.com គឺ​ជាអ្នក​ទទួល​រាល់ប្រាក់​អំណោយ​សប្បុរសធម៌​នានា ដែលបង​ប្អូន​មានបំណង​​ចង់ផ្ញើ​មក​ជួយដល់​​ជន​រួមជាតិ ​តាមរយៈ​​​សារ​ព័ត៌មាន​កោះសន្តិភាព ដោយ​យើង​ខ្ញុំ​​សន្យា​​​ថា​នឹង​ពាំនាំ​​ទៅប្រគល់​ដល់​​ដៃ​ជន​ទុរគត​​ ជនក្រីក្រ ឬ​ជន​​ជួបគ្រោះថ្នាក់​​​ផ្សេងៗ មិន​ឱ្យខុសបំណង​នោះទេ ។
ទូរស័ព្ទ​ទាក់ទង​លេខ​ ​(៨៥៥) ១៧៤៤៩០១៧ ឬអ៊ីម៉ែល ៖ News@kspg.co ឬ ads@kspg.co ៕