ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេ​ជោ​​ហ៊ុន សែន ផ្តល់​​អំណោយ​ដល់​សមា​គមនៃជន​ពិ​ការ​ភ្នែក​កម្ពុជា

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​​ម​ហា​សេ​នា​បតី​តេ​ជោ​ហ៊ុន សែន​ ​ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ប្រ​មាណ​១០​លាន​រៀល​ត្រូវ​បាន​​ផ្តល់​ជូន ​​ដល់​សមា​គម​នៃ​ជន​ពិ​ការ​​ភ្នែក​កម្ពុជា​។ អំណោយ​នេះ​​ត្រូវ​បាន​ផ្តល់​តាម​រយៈ​លោក​ស៊ាន បូ​រ៉ាត ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុន សែន

រាជធានីភ្នំពេញ​​ ៖ អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​អគ្គ​​ម​ហា​សេ​នា​បតី​តេ​ជោ​ហ៊ុន សែន​ ​ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ប្រ​មាណ​១០​លាន​រៀល​ត្រូវ​បាន​​ផ្តល់​ជូន​​ដល់​សមា​គម​នៃ​ជន​ពិ​ការ​​ភ្នែក​កម្ពុជា​។ អំណោយ​នេះ​​ត្រូវ​បាន​ផ្តល់​តាម​រយៈ​លោក​ស៊ាន បូ​រ៉ាត ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ កញ្ញា ឆ្នាំ​២០១១​​  នៅ​ស្នាក់​ការ​សមា​គម​នៃ​ជន​ពិ​ការ​ភ្នែក​កម្ពុជា​​សិ្ថត​​ក្នុង​ស​ង្កាត់​ទួល​ស្វាយ​ព្រៃ ខណ្ឌ​ចំ​ការ​មន ​។

លោក​​បួន ម៉ៅ នាយក​ប្រ​​តិ​បត្តិ​សមា​គម​នៃ​ជន​ពិ​​ការ​​ភ្នែក​កម្ពុជា​បាន​សម្តែង​នូវ​សេចក្តី​ត្រេក​អរ​​ជា​អនេក​ចំពោះ​សម្តេចតេ​ជោ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ចូល​​រួម​បរិច្ចាគ​វិភាគ​ទាន​ដ៏​ថ្លៃ​ថ្លា​ដល់​សមា​គមនៃ​ជន​ពិ​ការ​​ភ្នែក​កម្ពុជា​។ កាយ​វិការ​ដ៏​ប្រ​ពៃ​នេះ បានស្តែង​ឱ្យ​ឃើញ​នូវ​ទឹក​ចិត្ត​សប្បុរស​ធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​ និង​លោក​ជំ​ទាវ​ ​ដែល​ជា​និច្ច​កាល​តែ​ង​តែ​យក​ចិត្ត​ទុក​ដាក់ និង​អាណិត​អាសូ​រដល់​ប្រ​ជា​ពល​រដ្ឋ​គ្រប់​ស្រ​ទាប់​វណ្ណៈ ក៏​ដូច​ជា​​ចូល​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​វប្បធម៌​ជាតិ​ឱ្យមាន​មុខ​មាត់​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ​។ ជំនួស​មុខ​ជន​ពិ​ការ​​ភ្នែក​​កម្ពុជា​លោក​សូម​គោរព និង​ថ្លែង​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​សម្តេច និង​លោក​ជំ​ទាវ​​បុត្រា​បុត្រី និង​ចៅៗ​ទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​៤​ប្រ​ការ​ គឺ​​អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​ឃា្លត​ឡើយ​។

លោក​បួន ម៉ៅ បញ្ជាក់​ថា ​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​​​សម្តេច និង​លោក​ជំ​ទាវ​នេះ​សមា​គម​ នឹង​យក​ទៅ​ផ្គត់​ផ្គង់​ដល់​គម្រោង​ផ្តល់​ការ​អប់​រំ​ និង​កិច្ច​គាំ​ទ្រ​​ក្រុម​គ្រួ​សារ​កុមារ​​ខ្សោយ​​គំ​ហើញ​ចំនួន​៦០​នាក់​នៅ​ខេត្ត​កំពង់​ចាម និង​ខេត្ត​កំពង់​ស្ពឺ​។

លោក​ស៊ាន បូ​រ៉ាត ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេ​ជោ​ហ៊ុន​ សែន មាន​ប្រ​សាសន៍​ថា ជា​និច្ច​កាល​សម្តេច​ និង​លោក​ជំ​ទាវ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ពិការ​​ភ្នែក​កម្ពុជា មិន​ថា ជន​ពិការ​ដែល​កំពុង​​រស់​នៅ​ក្នុង​សម​គមនៃ​ជន​ពិ​ការ​ភ្នែក​កម្ពុជា ឬ​រស់​នៅ​​ទី​ណា​នោះ​ទេ គឺ​ជន​ពិការ​ទូ​ទាំង​ប្រ​ទេស​ ដែល​​មាន​ការ​លំបាក​។ ទន្ទឹម​នោះ​សម្តេច​ និង​លោក​ជំ​ទាវ​បាន​យក​​ចិត្ត​ទុក​ដាក់​ផង​ដែរ​ ដល់​ប្រ​ជា​ពលរដ្ឋ​​ក្នុង​​ទូ​ទាំង​ប្រទេស​ដែល​ជួប​ប្រ​ទះ​នូវ​ឧ​ប្បត្តិ​ហេតុ​ផ្សេងៗ។ ​និយាយ​រួម​ទុក្ខ​លំ​បាក​​របស់​ប្រ​ជា​ពល​រដ្ឋខ្មែរ គឺ​ជា​ទុក្ខ​លំបាក​របស់​សម្តេច​​ និង​លោក​ជំ​ទាវ​ ​ហើយ​ទី​ណា​​ដែល​ប្រ​ជា​ពល​រដ្ឋ​ជួប​ការ​​លំ​បាក​ទី​នោះ​តែង​តែ​​មាន​វត្ត​មាន​​សម្តេច និង​លោកជំទាវ​ចុះ​ជួយ​សម្រាល​ការ​លំបាកនោះ៕