*ឆ្នាំ១៩៣៩
-សង្គ្រាមលោកលើកទី២ ៖ អាហ្វ្រិកខាងត្បូងប្រកាសសង្គ្រាមជាមួយប្រទេសអាល្លឺម៉ង់ ។
*ឆ្នាំ១៩៥២
-ស្ថានីយទូរទស្សន៍ CBFT-TV លើកដំបូងរបស់ប្រទេសកាណាដា បានបើកការផ្សាយក្នុងទីក្រុង Montreal ។
*ឆ្នាំ១៩៩១
-សហភាពសូវៀតទទួលស្គាល់ឯករាជ្យភាពរដ្ឋក្នុងតំបន់បាល់ទិក មានដូចជាប្រទេសអេស្តូនី លីទុយអានី និងឡេតូនី ។
*ឆ្នាំ២០០៥
-ខ្យល់ព្យុះទីហ្វុង ណាប៊ី បានកើតឡើងក្នុងប្រទេសជប៉ុនសម្លាប់មនុស្ស២១នាក់ និងមនុស្សជាង១សែននាក់ត្រូវបានជម្លៀសចេញ។
*ឆ្នាំ២០០៦
-របាយការណ៍របស់សហប្រតិបតិ្តការហិរញ្ញវត្ថុអន្តរជាតិរបស់ធនាគារពិភពលោកបានបង្ហាញថា សិង្ហបុរីគឺជាប្រទេសដែលស្ថិតនៅលំដាប់កំពូលក្នុងចំណោម១៧៥ប្រទេសនៅក្នុងការធ្វើជំនួញ ។
*ឆ្នាំ២០០៧
-លោកប្រធានាធិបតីសហរដ្ឋអាមេរិកចច ដាប់ប៊លយូប៊ូស ជួបជាមួយប្រធានាធិបតីប្រទេសចិន ហ៊ូជីនតាវ។ លោកប៊ូស បានព្រមទទួលយកការអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវការក្តៅពីលោកហ៊ូ ជីនតាវ ។
*ឆ្នាំ២០០៩
-មនុស្សរាប់ពាន់នាក់ត្រូវបានសង្គ្រោះ ខណៈពេលដែលមនុស្ស៨៨នាក់បាត់ខ្លួនបន្ទាប់ពីលិចសាឡាងនៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូងប្រទេសហ្វ៊ីលីពីន ។
*ឆ្នាំ២០១០
-ប្រទេសបារ៉ែន បានចោទប្រកាន់សកម្មជនម៉ូស្លីម២៣នាក់ ពីបទភេវរកម្ម និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល៕
ចែករំលែកព័តមាននេះ