ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយប្រសា​​​ខ្ចីម៉ូតូ​ពូថា​ទៅទិញស័ង្កសី​​បែរ​ជា​​យក​ទៅ​លក់​ត្រូវ​ជាប់ខ្នោះ​

14 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​​​ ៖ ​​បុរសម្នាក់​​ខ្ចីម៉ូតូ​​ពូ​​របស់​ខ្លួន​ប្រាប់​ថា ​ទៅទិញ​​ស័ង្កសី​​ប្រក់​ផ្ទះ​​បែរ​ជា​​យក​ទៅ​លក់​​​ ក៏ត្រូវ​​ពូប្តឹង​ប៉ូលិស​​​ឱ្យឃាត់ខ្លួន​​​ដោយ​ចោទប្រកាន់​​​​ពីបទ​​រំលោ.ភ​​ ​លើ​សេចក្តី​​ទុកចិត្ត​។​ ករណីនេះ​បាន​កើតឡើង​​​កាលពីថ្ងៃទី​​​៣ កញ្ញា ​២០១១​ នៅស្រុក​​ភ្នំ​ក្រវាញ​​​​។​

ខេត្តពោធិ៍សាត់​​​ ៖ ​​បុរសម្នាក់​​ខ្ចីម៉ូតូ​​ពូ​​របស់​ខ្លួន​ប្រាប់​ថា ​ទៅទិញ​​ស័ង្កសី​​ប្រក់​ផ្ទះ​​បែរ​ជា​​យក​ទៅ​លក់​​​ ក៏ត្រូវ​​ពូប្តឹង​ប៉ូលិស​​​ឱ្យឃាត់ខ្លួន​​​ដោយ​ចោទប្រកាន់​​​​ពីបទ​​រំលោភ​​​លើ​សេចក្តី​​ទុកចិត្ត​។​ ករណីនេះ​បាន​កើតឡើង​​​កាលពីថ្ងៃទី​​​៣ កញ្ញា ​២០១១​ នៅស្រុក​​ភ្នំ​ក្រវាញ​​​​។

ប៉ូលិស​​​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​​ត្រូវ​ឃាត់​ខ្លួន​​ឈ្មោះ​​ជា ភី ភេទប្រុស អាយុ​​​៣០​ឆ្នាំ ​មាន​ទី​លំនៅ​​​ភូមិ​ព្រែក​តា​​មេម ឃុំ​​ព្រែកស្តី ​​ស្រុកកោះ​​ធំ ខេត្តកណ្តាល​ បច្ចុប្បន្ន​​មកធ្វើ​ជា​កម្មករ​ចំការ​​​​ឱ្យ​គេ​នៅ​​ភូមិ​​តា​ដែស ឃុំ​សំរោង ​ស្រុក​ភ្នំ​ក្រវាញ​។

តាមពាក្យ​​​បណ្តឹង​​របស់​ពូជនសង្ស័យ​ឈ្មោះ​​​ជាម ជន ​​អាយុ​​​៣៧​ឆ្នាំ ​​ឱ្យ​ដឹង​ថា ​កាលពី​ថ្ងៃទី​​​​៣០ កញ្ញា ​​២០១១ ​​វេលាម៉ោង​​​៥​និង​​​៣០នាទី​​ព្រឹក ឈ្មោះ​ជា ​ភី ដែលត្រូវ​ជាក្មួយ​ប្រសា​​​បាន​ខ្ចី​ម៉ូតូរបស់​​ខ្លួន​​ម៉ាក​ហុង​ដា ​ឌ្រីម ​C125 ពណ៌​ខ្មៅ ​​ស៊េរី​​​២០០៧ ​ពាក់ស្លាកលេខ ​1A-3553 ថា ទៅ​ទិញ​ស័ង្កសី​នៅ​ផ្សារ​​ក្រវាញ​​ក៏​បាត់​​រហូត​ពេញ​មួយ​ថ្ងៃ​។ លុះ​​​ស្អែក​ឡើង​​​ស្រាប់តែ​​​​​ឮ​ដំណឹង​​ថា យក​ទៅ​លក់​​​ឱ្យ​​​អ្នកផ្សេង​ ហើយ​ត្រូវ​​​សមត្ថ​កិច្ច​​​​ខេត្ត​កំពង់​​​ឆ្នាំង​ ចាប់​ឃាត់​នៅ​ទីនោះ​​ក៏ដាក់​ពាក្យ​បណ្តឹង​​​​តែម្តង​។

នៅចំពោះមុខ​​​សមត្ថកិច្ច​​​ ជនសង្ស័យ​​​បាន​សារ​ភាព​ថា ខ្លួនបាន​មក​ធ្វើជា​កម្មករ​​​​ចំការ​​ឱ្យ​គេ​នៅ​ឃុំ​​​ខាងលើ បាន​ប្រហែល​​​​​៣ខែ​​ហើយទើប​​តែ​​សែន​ព្រេន​ប្រពន្ធ​​​បាន​កន្លះខែ​ប៉ុណ្ណោះ ដែល​​ប្រពន្ធ​នោះ​​​ត្រូវជា​ក្មួយ​​​របស់​ជាម ជន​។ ​​​នៅព្រឹក​ថ្ងៃទី​​​៣ ​កញ្ញា នោះ​​​ខ្លួន​ខ្ចីម៉ូតូ​​​​ពូ​ថា ទៅ​បើក​ប្រាក់​ខែ​​​​រួច​ហើយ​​​ទៅទិញ​ស័ង្កសី​​​នៅ​ផ្សារ​​​ក្រវាញ​​មក​ប្រក់​​​ផ្ទះ​ពិតប្រាកដ​មែន គឺ​ពុំ​មាន​គំនិត​យកម៉ូតូ​ទៅ​លក់​ទេ​​ ​ប៉ុន្តែ​​ពេល​ទៅ​បើក​ប្រាក់​​​ខែ​ថៅ​កែ​មិន​នៅ​ គេ​​ឱ្យ​​តែ​​​២០.០០០​រៀល ​​យកមក​​ចាក់​សាំង​​ម៉ូតូ​ជិះ​ទៅ​ស្រុក​​កំណើត​​​នៅ​ឯកោះធំ​ដើម្បី​​​សុំ​លុយ​​ម្តាយ​។ ពេលធ្វើ​​​ដំណើរ​​មក​ដល់​ស្រុក​​បរិ​បូណ៌ ខេត្ត​កំពង់ឆ្នាំង ​ម៉ូតូ​អស់​សាំង​​​​ ខ្លួនក៏​​យក​ម៉ូតូ​​​​លក់​ឱ្យគេ​​៥០០​ដុល្លារ ​ប៉ុន្តែ​ដោយ​​​សារ​គេ​​សួរនាំ​អត់មាន​កាតគ្រី​ លិខិត​ស្នាម​ ក៏​រា​យ​ការណ៍​​ប្រាប់​សមត្ថកិច្ច​​​​ឱ្យឃាត់ខ្លួន​​នៅទី នោះ​តែម្តង​
ទៅ ៕