ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅបាន​និង​កំពុង​ដោះ​ស្រាយ​​បញ្ហា​ទឹក​លិចនៅ​ផ្លូវ​នៅ​តំបន់​បឹង​ព្រលឹត

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី​ទទួល​បាន​នូវ​ការ​រាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​នៃ​ទឹក​លិច​ផ្លូវ​ជុំវិញ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ​ ៖ ​នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី​ទទួល​បាន​នូវ​ការ​រាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​នៃ​ទឹក​លិច​ផ្លូវ​ជុំវិញ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​បឹង​ព្រលឹត ស្ថិត​ក្នុងភូមិ​អូរ​អណ្តូង​ទី​១ សង្កាត់​ព្រែក​ប្រា ហើយ​បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​ចាត់វិធានការ​ដោះស្រាយ​ភ្លាម​ៗ​ជូន​បងប្អូន​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ដាក់​ម៉ា​ស៊ីន​​បូមទឹក និង​រថយន្ត​បូមទឹក រថយន្ត​បូម​លូ និង​កាយ​ជា​ប្រឡាយ ដើម្បី​រំដោះ​ទឹក​ពី​ផ្លូវ​ដែល​លិច​ឱ្យ​បាន​លឿន​បំផុត ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ។ តាម​រយៈ​វិធានការ​នេះ ក្នុង​រយៈពេល​២​ថ្ងៃ​ទឹក​​ដែល​លិច​ផ្លូវ​ក្នុង​តំបន់​បឹង​ព្រលិត នឹង​រីង​អស់ បន្ទាប់​មក​រដ្ឋបាល​ខណ្ឌ​នឹង​លាង​សម្អាត​ផ្លូវ​ទាំងនោះឱ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​វិញ​។

លោក​អភិបាល​ខណ្ឌបញ្ជាក់​បន្ថែម​ថា ​នេះ​ពុំ​មែន​ជា​ជំនន់​ទឹកភ្លៀង ឬ​ទឹក​ដែល​មាន​ប្រភព​ហូរហៀរ​ពី​តំបន់​ណា​មក​នោះ​ទេ វា​ជា​ទឹក​ដែល​ច្រាល​ហូរ​ចេញពី​លូ និង​ផ្នែក​ខ្លះ​ទឹក​ទន្លេបាសាក់​ជ្រាប​ចូល​តាម​ប្រព័ន្ធ​លូ​ដែល​បាន​បិទ​រួច​ហើយ ព្រោះ​ទឹកទន្លេ​ឆ្នាំ​ឡើង​កម្ពស់​ខ្ពស់​ជាង​ឆ្នាំ​២០២៤​។

ក្នុង​នាម​អាជ្ញាធរ​ខណ្ឌ លោក ចេ​ង មុនី​រ៉ា សុំ​ការ​យោគយល់​អា​ធ្យា​ស្រ័យ​ចំពោះ​បញ្ហា​ទឹក​លិច​ផ្លូវ​នៅ​តំបន់​រស់នៅ​របស់​បងប្អូន ដែល​បាន​បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​រស់នៅ​ប្រចាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ ប៉ុន្តែ ហើយ​សន្យា​នឹង​ដោះស្រាយ​ឲ្យ​បាន​លឿន​បំផុត​ក្នុង​រយៈពេល​២
​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ