ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខោ​ស្ល៊ីប​អច្ឆរិយៈ​អាច​ព្យាបាល​អ្នកជំងឺ​បាន​ទាន់​ពេល

13 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក​ដែល​ស្ថិតនៅ​ក្រោម​ការ​ជ្រោមជ្រែង​ របស់​មន្ទីរ​ប៉ង់​តាហ្គោ​ន បាន​ចេញ​ម៉ូ​ដ​ខោ​ស្ល៊ីប​បុរស ដែល​ក្រៅពី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្លៀកហើយនោះ ​ថែម​ទាំង​អាច​ជួយ​ជីវិត​របស់​អ្នក​ប្រើប្រាស់​បាន​ទៀត ។

ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក​ដែល​ស្ថិតនៅ​ក្រោម​ការ​ជ្រោមជ្រែង​របស់​មន្ទីរ​ប៉ង់​តាហ្គោ​ន បាន​ចេញ​ម៉ូ​ដ​ខោ​ស្ល៊ីប​បុរស ដែល​ក្រៅពី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្លៀកហើយនោះ ​ថែម​ទាំង​អាច​ជួយ​ជីវិត​របស់​អ្នក​ប្រើប្រាស់​បាន​ទៀត ។

បច្ចេកវិទ្យា“​ប៊ី​យ៉ូ​សេន​ស័​រ​” ដែល​ភ្ជាប់នៅ​ត្រង់​កៅស៊ូ​រឹប​ជុំវិញ​ចង្កេះមាន​តួនាទីសំរាប់​វាស់​សម្ពាធ​ឈាម​ចលនា​នៃ​ការ​លោតរបស់​បេះដូង និង​ប្រព័ន្ធ​ជីពចរ​សំខាន់​ផ្សេង​ៗទៀត​នៅ​លើ​រាង​កាយ ។ បច្ចេកវិទ្យា​នេះ​អភិវ​ឌ្ឍដោយ​សាស្ដ្រាចារ្យ​វិស្វកម្ម​លោក​ណា​ណូ ចូ​សេ​ហ្វ វ៉ាំ​ង មក​ពី​មហាវិទ្យាល័យ​កាលី​ហ្វ័​រ​នីញ៉ា សាន់​ទី​យ៉ា​ហ្គោ ដោយ​លោក​បាន​បញ្ជាក់ថា ខោ​ស្ល៊ីប​អច្ឆរិយៈ​នេះ​អាច​តាមដាន​ត្រួតពិនិត្យ​សុខភាព​អ្នកជំងឺ​នៅ​ឯ​ផ្ទះ​បានជំនួសឱ្យ​ការ​ត្រួតពិនិត្យ​នៅ​មន្ទីរពេទ្យ និង​អាចកាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​បាន​ទៀត​ផង ។

គំរោងការ​នេះ​បាន​ទទួល​ការ​ជ្រោមជ្រែង​ដោយ​កងទ័ព​អា​មេ​រិ​ក ហើយ​គ្រោង​នឹង​យកទៅ​ប្រើប្រាស់​ជាមួយ​ទាហាន​អា​មេ​រិ​ក​ជា
លើក​ដំបូង ។ បញ្ហា​សំខាន់​បំផុត​គឺ​បច្ចេកវិទ្យា “​ប៊ី​យ៉ូ​សេន​ស័​រ​” អាច​ធ្វើការ​ត្រួតពិនិត្យអាការ​របួស អាច​ទទួលទាន​ឱសថ​ឱ្យ​ត្រូវ​នឹងរបួស​សំរាប់​បន្ថយ​ការ​ឈឺចាប់ ឬ​ព្យាបាលរបួស ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​បច្ចេកវិទ្យា​ដ៏​អច្ឆរិយៈ​នេះ​អាច​ប្រើ​បាន​តែ​ទៅ​លើយោធា​ប៉ុណ្ណោះ ។ លោក​សាស្ដ្រាចារ្យ​ណា​ណូ ចូ​សេ​ហ្វ​វ៉ាំ​ង បាន​សង្កត់ធ្ងន់​ថា “​យើង​សំលឹងឃើញ​លើ​និន្នាការ​នៃ​ការ​ព្យាបាល​អ្នកជំងឺទាំងអស់ មាន​ដូច​ជា​តាមដាន​ត្រួតពិនិត្យមនុស្ស​វ័យ​ចំណាស់​នៅ​ឯ​ផ្ទះ ស្រប​តាម​វិធីសាស្ដ្រ​វេជ្ជបណ្ឌិត ក៏​ដូច​ជា​បញ្ជាក់​នូវ​សុខភាពបេះដូង ការ​ប្រកាស​អាសន្ន​ក្នុង​ពេល​មាន​និ​ន្នាការ​កើត​បញ្ហា​សរសៃឈាម​ក្នុង​ខួរក្បាល បំរែបំរួល​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម និងបំរែបំរួល​ផ្សេង​ៗ​ទៀត​ទាក់ទិន​នឹង​ស្ថានភាពជីវសាស្ដ្រ​” ។

លោក​សាស្ដ្រាចារ្យ​ណា​ណូ ចូ​សេ​ហ្វ​វ៉ាំ​ង បាន​ថ្លែង​ទៀត​ថា គេ​ត្រូវ​ចំណាយពេល​មួយ ដំណាក់កាល​ទៀតមុន​នឹង​អាច​ចែក​ខោ​ស្ល៊ីប​ដ៏​អច្ឆរិយៈ​នេះ​ឱ្យ​ទាហាន​ក្នុង​សមរភូមិ​បាន ព្រោះ​ចាំបាច់​ត្រូវ​ធ្វើការ​សិក្សា​បន្ថែម​សំរាប់​ឱ្យ​ប្រាកដ​នៅ​ក្នុង​ចិត្ដ​ថា ប្រព័ន្ធ​ត្រួតពិនិត្យសុខភាព​នេះ​មាន​ប្រសិទ្ធភាព​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​សមរភូមិ​ឬ​អត់ ?