ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ជំនួយ​សង្គ្រោះ​ជូន​ប្រ​ជា​ពល​រដ្ឋ​ក្រីក្រ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន8​គ្រួ​សារ

12 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​២៧ សី​ហា ឆ្នាំ​២០១១ វេ​លា​ម៉ោង​៩​ព្រឹក អនុ​សា​ខា​កា​ក​បាទ​ក្រ​ហម​កម្ពុជា ស្រុក​មុខ​កំពូល ​បាន​រៀប​ចំ​ពិ​ធី​ ចែក​​ជំនួយ​សង្គ្រោះ​ជូន​គ្រួ​សារ​ក្រី​ក្រ​​​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​ ចំនួន​៨​គ្រួ​សារ ​នៅ​ភូមិ​​​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល។ ​ពិ​ធី​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​ក្រោម​អ​ធិ​ប​តី​ភាព​

ខេត្ត​កណ្តាល ៖ កាល​ពីព្រឹក​ថ្ងៃ​ទី​២៧ សី​ហា ឆ្នាំ​២០១១ វេ​លា​ម៉ោង​៩​ព្រឹក អនុ​សា​ខា​កា​ក​បាទ​ក្រ​ហម​កម្ពុជា ស្រុក​មុខ​កំពូល ​បាន​រៀប​ចំ​ពិ​ធី​ ចែក​​ជំនួយ​សង្គ្រោះ​ជូន​គ្រួ​សារ​ក្រី​ក្រ​​​រង​គ្រោះ​​ដោយ​ទឹក​ជំនន់​ចំនួន​៨​គ្រួ​សារ ​នៅ​ភូមិ​​​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល។ ​ពិ​ធី​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​ក្រោម​អ​ធិ​ប​តី​ភាព​លោក​តាំង ​ម៉េង​លាន អភិបាល​ស្រុក ​និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធ​ិ​ការ​អនុ​​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ស្រុក និង​លោក​ស្រី​ព្រម​ទាំង​មាន​ការ​អញ្ជើញ​​ចូល​រួម​ជា​កិត្តិ​យស​ពី​ស​មា​ជិក​ក្រុម​ប្រឹក្សា​ស្រុក ​​គណៈ​អភិបាល​ស្រុក ក្រុម​ប្រឹក្សា​ឃុំ​ មេ​ភូមិ ​​និង​មន្ត្រី​អនុ​សា​ខា​ស្រុក​មួយ​ចំនួន​ទៀត​។

តាម​រ​បាយ​ការណ៍​របស់​អាជ្ញា​ធរ​ដែន​ដី​បាន​ឱ្យ​ដឹង​ថា ​ប្រ​ជា​ពល​រដ្ឋ​​រង​គ្រោះ​ទាំង​៨គ្រួ​សារ ដែល​បានទទួល​ជំនួយ​សង្គ្រោះ​​នា​ឱ​កាស​នេះ ត្រូវ​ទឹក​ជ​ន់​លិច​ផ្ទះ​សម្បែង​រស់​នៅ​​​ពុំ​កើត ​ព្រម​ទាំង​មាន​ជី​វភាព​ក្រី​ក្រ​ត្រូវ​បាន​ជម្លៀស​មក​ស្នាក់​អា​ស្រ័យ​ជា​បណ្តោះ​អា​សន្ន នៅ​​លើ​ទី​ទួលក្នុង​អា​ស្រម​មួយ​កន្លែង​ជាប់​មាត់​បឹង ស្ថិត​នៅ​ភូម-ឃុំ​ខាង​លើ​​។

លោក​តាំង​ ម៉េង​លាន មាន​មតិ​សំណេះ​សំណាល​ដោយ​​នាំ​មក​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​សាខា​​កាក​បាទ​ក្រ​ហម​កម្ពុជា​​ខេត្ត ជា​ពិ​សេស​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ា​នី​ ហ៊ុន​ សែន ប្រ​ធាន​កាក​បាទ​ក្រហម​កម្ពុជា​ជូន​ចំពោះ​គ្រួ​សារ​ជន​រង​គ្រោះ​ទាំង​អស់​ដោយ​ក្តី​នឹក​រ​លឹក​។ ជា​មួយ​គ្នា​នេះ ​លោក​ក៏​បាន​សម្តែងនូវ​ការ​ចូល​រួម​​រំ​លែករាល់ការ​លំ​បាក​ជា​មួយ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​រង​គ្រោះ​ទាំង​អស់​ដោយ​ក្តី​អា​ណិត​អាសូរ​ និង​ថ្លែង​អំណរ​គុណ​ដល់​អាជ្ញា​ធរ​​​ភូមិ-​ឃុំ ដែល​យក​ចិត្ត​ទុក​ដាក់​រាយ​ការណ៍​​បាន​ទាន់​ពេល​វេ​លា ដើម្បី​អនុ​សាខា​កាក​បាទ​ក្រ​ហម​ស្រុកចូល​រួម​ដោះ​ស្រាយ​ជូន​ប្រ​ជា​ពល​រដ្ឋ​ប្រ​កប​ដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌​ពិតៗ​។

លោក​បាន​បន្ត​​ថា សម្តេច​អគ្គ​​ម​ហា​សេ​នា​បតី​តេ​ជោ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ា​នី​ ហ៊ុន​ សែន ​ប្រ​ធាន​កាក​បាទ​ក្រ​ហម​កម្ពុជា ជា​និច្ច​កាល​លោកតែ​ង​​តែ​យក​​ចិត្ត​ទុក​ដាក់​ខ្ពស់​​ពី​បញ្ហា​​សុខ​ទុក្ខ​របស់​ប្រ​ជា​ពលរដ្ឋ​ទូ​ទាំង​ប្រ​ទេស​ ពិ​សេស​សំ​ដៅ​លើ​ជន​ងាយ​រង​គ្រោះ​ និង​ជន​រង​គ្រោះ​ទាំង​ឡាយ​ដោយ​ពុំ​​មាន​ការ​រើស​អើង ឬ​ប្រ​កាន់​បក្ស​ពួក​ ថែម​ទាំង​មិន​​​ឱ្យ​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​​ដាច់​អាហារឡើយ​។ ជំនួយ​ដែល​បាន​ផ្តល់​ជូន​នា​ពេល​នេះ​ ថ្វី​ត្បិត​តែ​​មាន​ចំនួន​តិច​តួច​មិន​សម​ទៅ​នឹង​ទំ​ហំ​នៃ​ការ​រង​គ្រោះ​ក៏​ពិត​មែន តែ​វា​ក៏​ជា​ការ​ជួយ​សម្រាល​នូវ​ក្តី​លំ​បាក​របស់​បង​ប្អូន​បាន​មួយ​កម្រិត​ផង​ដែរ​។

សប្បុរស​ជ​ន​ដែល​បាន​ឧ​ប​ត្ថម្ភ​សម្ភារ ស្បៀង និង​ថ​វិ​កា​រួម​មាន​ អង្ករ​២០០​គី​ឡូ​ក្រាម​និង​មី​យើង​ចំនួន​៨​កេស ​ជា​អំណោយ​របស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ា​នី ហ៊ុន សែន ​ប្រ​ធាន​​កាក​បាទ​ក្រ​ហម​កម្ពុជា​តាម​រយៈ​សាខា​​ខេត្ត​កណ្តាល។ លោក​តាំង ម៉េង​លាន និង​លោក​ស្រី ថន សា​ខឿន ​ឧ​ប​ត្ថម្ភ​កៅ​ស៊ូ​តង់៨ សារុង​៨ ថវិកា​ចំនួន​១៦​ម៉ឺន​រៀល ​អនុ​សាខា​​កាក​បាទ​ក្រ​ហម​កម្ពុជា​ស្រុក ​​ទឹក​ត្រី​៨​ដប​ ទឹក​ស៊ី​អីុវ៨​ដប កន្ទេល​៨​ និង​ថវិ​កា​៨​ម៉ឺន​រៀល ​អាជ្ញា​ធរ​ភូមិ-ឃុំ ថវិកា​​៤​ម៉ឺន​រៀល​។​
ជំនួយ​សង្គ្រោះ​ដែល​គ្រួ​សារ​នី​មួយ​ៗ​ទទួល​បាន​មាន​ ​អង្ករ​២៥​គី​ឡូ​ក្រាម សារុង​១ មី​១កេស កៅ​ស៊ូ​តង់​១​ផ្ទាំង ​កន្ទេល​១ ទឹក​ត្រី​១​ដប ទឹក​ស៊ី​អីុវ​​១​ដប និង​ថ​វិ​កា​​៤​ម៉ឺន​រៀល៕