ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងជេសស៊ីកា អិននី​សបរាជ័យ​ការពារ​​ជើងឯក​​បន្ទាប់​ពីធ្វើមិន​បានល្អលើ​វិញ្ញាសាចោល​លំពែង

13 ឆ្នាំ មុន

ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជ្រើស​រើស​ជើង​ឯក​កីឡាអត្ត​ពលកម្ម​ពិភពលោក​ប្រ​ចាំឆ្នាំ​២០១១​នៅ​ក្រុង​ឌែរ​ហ្គូប្រទេស​កូ​រ៉េ​ខាង​ត្បូង​ កីឡាការិនី​អង់​គ្លេស​ជេសស៊ី​កា អិននីស​បាន​ទទួល​បរាជ័យ​ធ្វើ​ឲ្យ​បាត់​បង់​ជើង​ឯក​ពិភពលោក​របស់​ខ្លួន​ទៅ​កីឡាការិនី​រុស្ស៊ី​តាទី​យ៉ាណា សឺណូ​វ៉ា​។

ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជ្រើស​រើស​ជើង​ឯក​កីឡាអត្ត​ពលកម្ម​ពិភពលោក​ប្រ​ចាំឆ្នាំ​២០១១​នៅ​ក្រុង​ឌែរ​ហ្គូប្រទេស​កូ​រ៉េ​ខាង​ត្បូង​ កីឡាការិនី​អង់​គ្លេស​ជេសស៊ី​កា អិននីស​បាន​ទទួល​បរាជ័យ​ធ្វើ​ឲ្យ​បាត់​បង់​ជើង​ឯក​ពិភពលោក​របស់​ខ្លួន​ទៅ​កីឡាការិនី​រុស្ស៊ី​តាទី​យ៉ាណា សឺណូ​វ៉ា​។

នាង​អិននីស​ដែល​ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក​ផ្នែក​កីឡា៧វិញ្ញាសា​(Heptathlon)​បញ្ចប់​ការ​​ប្រកួត​ធ្វើ​បាន​ពិន្ទុ​សរុប​​៦៧៥១​ពោលគឺ​១២៩ពិន្ទុ​តាម​ពី​ក្រោយ​កីឡាការិនី​រុស្ស៊ី​។ បរា​ជ័យ​នេះ​បន្ទាប់​ពី​​នាង​ធ្វើ​មិន​បាន​ល្អ​លើ​វិញ្ញាសា​ចោលលំពែង​។ បើ​សរុបទៅលើ​ថិរវេលា​ដែល​នាង​បាន​ចំណាយ​លើ​វិញ្ញា​ទាំង​៧​ឃើញ​ថា អិន​នីស​យឺត​ជាង​នាង​សឺណូ​វ៉ា​២វិទាទី​។

ថ្លែង​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​កីឡាការិនី​វ័យ​២៥​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់​ថា​៖«ចាប់​ពី​ពេល​នេះ​ទៅ​មុខ ខ្ញុំ​នឹង​ព្យាយាម​ហ្វឹក​ហាត់​ឲ្យ​ខ្លាំង​ជាង​លើក​មុន​ៗ ​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ឆ្នាំ​ក្រោយ​ខ្ញុំ​នឹង​ខ្លាំង​ជាង​ឆ្នាំ​នេះ​។ ខ្ញុំ​ហ៊ាន​វាយ​តម្លៃ​បែបនេះ​ហើយ​ខ្ញុំ​មិន​អស់​សង្ឃឹម​​ទេ​»។ ក្តី​សង្ឃឹម​របស់​នាង​អិននីស​ដែល​ចង់​ក្លាយ​ជា​កីឡាការិនី​ដំបូង​គេ​របស់​អង់​គ្លេស​ការ​ពារ​ជើង​ឯក​ពិភពលោក​​ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ​នៅ​ឆ្នាំ​នេះ​ ដ្បិត​កីឡាការិនី​រុស្ស៊ី​សឺណូ​វ៉ា​ពិត​ជា​ខ្លាំង​។ អិននីស​​និយាយ​ទៀត​ថា​៖«តាម​ពិត​ទៅ​ខ្ញុំ​មិន​សូវ​ជា​ពូ​កែ​​ទេ​លើ​វិញ្ញាសា​ចោលលំពែង​ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ដែល​អន់​ដូចជា​លើក​នេះ​ដែរ» ។

នាង​អិននីស​បាន​យក​ឈ្នះ​ជើង​ឯក​ពិភព​លោក​កីឡា​៧​វិញ្ញា​សា​ក្នុង​កម្ម​វិធី ​European Championships កាល​ពី​ឆ្នាំ​២០១០​។ ទោះ​ជាធ្វើ​មិន​បាន​ល្អ​លើក​នេះ​ក៏​ដោយ តែ​សម្រាប់​នាង​អិននីស​គឺ​នៅ​មាន​សញ្ញា​ល្អ​នៅឡើយ​ក្នុង​ការ​ទៅ​ចូល​រួម​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ​។ ការ​ប្រកួត​លើក​នេះ​វិញ្ញា​សា​ដែល​​នាង​ធ្វើ​បាន​ល្អ​បំ​ផុត​មាន​ដូច​ជា​ចោល​ដុំ​ដែក​និង​រត់​ចម្ងាយ​៨០០ម៉ែត្រ​ជា​ដើម​ ។ នាង​រក​បាន​ពិន្ទុ​ច្រើន​ជាង​កាល​ពី​ប្រកួត​នៅ​ក្រុង​ប៊ែរឡាំង​ពីរ​ឆ្នាំ​មុន​ ៕