ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឆាក Club World Cup! PSG បំបាក់មុខ At Madrid ខណៈ Bayern លត់​ក្រុម​មក​ពី​នូ​វែ​ល​សេ​ឡង់ ១០-០

11 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ក្រុមបាល់ទាត់ Paris Saint-Germain និង Bayern Munich បាន​បង្ហាញ​សាច់ដុំ​ខ្លាំង​ដូច​គ្នា នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​វគ្គ​ចែក​ពូ​ល​រៀងខ្លួន​នៃ​ព្រឹត្តិការណ៍…

សហរដ្ឋអាមេរិក ៖ ក្រុមបាល់ទាត់ Paris Saint-Germain និង Bayern Munich បាន​បង្ហាញ​សាច់ដុំ​ខ្លាំង​ដូច​គ្នា នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​វគ្គ​ចែក​ពូ​ល​រៀងខ្លួន​នៃ​ព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ​២០២៥ ដែល​សហរដ្ឋអាមេរិក​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ក្រុម​សេដ្ឋី​បារាំង PSG ម្ចាស់​ជើងឯក​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២៤-២៥ បាន​បើក​ឆាក​ពូ​ល B ដោយ​យក​បាន​៣​ពិន្ទុ​យ៉ាង​សំខាន់ ក្រោយ​បំបាក់មុខ​ក្រុម​ជើង​ខ្លាំង​អេ​ស្ប៉ា​ញ Atlético Madrid ដែល​សល់​គ្នា​ត្រឹម​១០​នាក់​ក្រោយ​ទទួល​បាន​កាត​ក្រហម នៅ​ក្នុង​លទ្ធផល ៤-០ នៅ​ឯ​កីឡដ្ឋាន Rose Bowl ទីក្រុង​ប៉ា​សា​ឌី​ណា (Pasadena) រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា (California) កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា កន្លង​ទៅ​។

ស្រប​ពេល​នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich ក៏​បាន​បើក​ឆាក​ពូ​ល C យក​បាន​៣​ពិន្ទុ ក្រោយ​លត់​ក្រុម​មក​ពី​នូ​វែ​ល​សេ​ឡង់ Auckland City ដោយ​លទ្ធផល ១០-០ នៅ​ឯ​កីឡដ្ឋាន TQL ទីក្រុង​ស៊ី​ន​ស៊ី​ណា​ទី (Cincinnati) រដ្ឋ​អូ​ហៃ​យ៉ូ (Ohio)​។ ការ​ប្រកួត​បន្ទាប់ PSG ត្រូវ​ប៉ះ​ក្រុម​ជើង​ខ្លាំង​ប្រេ​ស៊ី​ល Botafogo នៅ​ថ្ងៃ​ទី​២០ ខែមិថុនា នា​វេលា​ម៉ោង​៨​នាទី​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​)​។ ចំណែក Bayern Munich ត្រូវ​តទល់​ជាមួយ​ក្រុម​ជើង​ខ្លាំង​អា​ហ្ស​ង់​ទី​ន Boca Juniors នៅ​ថ្ងៃ​ទី​២១ ខែមិថុនា វេលា​ម៉ោង​៨​នាទី​ព្រឹក​។

ដោយឡែក​នៅ​ក្នុង​ពូ​ល A ឯណោះ​វិញ ក្រុម​ម្ចាស់ផ្ទះ Inter Miami ដែល​មាន​ខ្សែប្រយុទ្ធ Lionel Messi នៅ​ទីនោះ បាន​ត្រឹម​ដោយ​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​ជាមួយ​ក្រុម​អេ​ហ្ស៊ី​ប Al Ahly ស្រប​ពេល​ដែល​ក្រុម​ខ្លាំង​ព័រ​ទុ​យ​ហ្គា​ល់ Porto ដែល​នៅ​ក្នុង​ពូ​ល​ជាមួយ​គ្នា ក៏​បាន​ត្រឹម​ស្មើដោយ​គ្មាន​ស៊ុត​បញ្ចូល​ទី​គ្នា​ជាមួយ​ក្រុម​មក​ពី​ប្រេ​ស៊ី​ល Palmeiras ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ