ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​ដាក់​ចេញ​គោលការណ៍​គន្លឹះ​ចំនួន​​៣​ ដែល​នាំ​ឱ្យ​វិស័យ​កីឡា​កា​រ៉ា​តេ​នៅ​កម្ពុជា​រីក​លូតលាស់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ២០២៥ ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​សាល​ដំបូលទូក​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​អូន ព័ន្ធ​មុនី​រ័​ត្ន​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​ដាក់​ចេញ​គោលការណ៍​គន្លឹះ​ចំនួន​៣​ដើម្បី​ជួយ​ឱ្យ​វិស័យ​កីឡា​កា​រ៉ាតេ​នៅ​កម្ពុជា​រីក​លូតលាស់​។ ឯកឧត្តម​សា​មឺ​ឌី…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ២០២៥ ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​សាល​ដំបូលទូក​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​អូន ព័ន្ធ​មុនី​រ័​ត្ន​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​ដាក់​ចេញ​គោលការណ៍​គន្លឹះ​ចំនួន​៣​ដើម្បី​ជួយ​ឱ្យ​វិស័យ​កីឡា​កា​រ៉ាតេ​នៅ​កម្ពុជា​រីក​លូតលាស់​។

ឯកឧត្តម​សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន​ព័ន្ធ មុនីរ័​ត្ន ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​នោះ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​រៀបចំ​ការ​ប្រកួត​របស់​គណៈកម្មការ​ពាក់ព័ន្ធ​ទាំងអស់​។

ឯកឧត្តម​បន្ត​ថា ការ​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​នេះ ជា​ផ្នែក​មួយ​នៃ​គោលការណ៍​ទាំង​៥​សម្រាប់​កំណត់​ទិស​ដៅ​អនាគត​នៃ​ការ​អភិវឌ្ឍ​កីឡា​កា​រ៉ា​តេ​នៅ​កម្ពុជា ដែល​កើត​ចេញពី​ការ​យកចិត្តទុកដាក់​ខ្ពស់ ឯកភាព សាមគ្គីភាព​ផ្ទៃក្នុង ការ​ចូលរួម​ប្រកបដោយ​ឆន្ទៈ​និង​ស្មារតី​បុ​រេ​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ ប្រមុខ​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​កាយ​និង​កីឡា​តាម​រយៈ​ក្រសួង​អប់រំ​យុវជន និង​កីឡា ឱ្យ​ស្រប​តាម​គោលនយោបាយ​កំណែទម្រង់​វិស័យ​អប់រំ ក្នុង​គោលដៅ​អប់រំ​កាយ​និង​កីឡា​ក្លាយជា​កម្មវត្ថុ នៃ​ការ​កសាង​ជីវិត និង​សុខុមាលភាព​សង្គម ព្រមទាំង​បង្កើត​គុណភាព នៃ​គុណ​ផល​កីឡា​ឈាន​ទៅ​ប្រកួតប្រជែង​ស្វែងរក​ឧត្តមភាព​កីឡា​លើ​ឆាក​អន្តរជាតិ ព្រមទាំង​រក្សា​ឱ្យ​បាន​នូវ កីឡា​គ្មាន​គ្រឿងញៀន គ្មាន​ផ្សែង​បារី កីឡា​បៃតង កីឡា​ស្អាតស្អំ និង​កីឡា​គ្មាន​សារធាតុ​ដូ​ពីង​(Doping) ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា បាន​ណែនាំ​នូវ​គោលការណ៍​គន្លឹះ​ចំនួន​៣​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន ដែល​បាន​ដាក់​ចេញ​ក្នុង​អាណត្តិ​ទី​១០ ឆ្នាំ​២០២៤-២០២៨​រួម​មាន​៖

ទី​១-​ការ​លើកកម្ពស់​ចលនា​កា​រ៉ា​តេ​ដើម្បី​ទាំងអស់​គ្នា

ទី​២-​ការ​អភិវឌ្ឍ​បច្ចេកទេស​ជំនាញ​ដល់​គ្រប់​ក្លិប សម្រាប់​គ្រូបង្វឹក​ជំនាញ និង​អាជ្ញាកណ្ដាល​ឬ​ចៅក្រម និងទី​៣-​ជំរុញ​ចលនា​ឱ្យ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញ

វត្ថុ​រាជធានី​-​ខេត្ត ទ្រទ្រង់​ក្លិប​កា​រ៉ា​តេ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

ដើម្បី​ចូលរួម​អភិវឌ្ឍ​ការ​រីក​លូតលាស់​នៃ​វិស័យ​កីឡា​កា​រ៉ា​តេ​នៅ​កម្ពុជា ឯកឧត្តម​បាន​ផ្ដល់​នូវ​មតិ​មួយ​ចំនួន​ដូច​ខាងក្រោម

១-​បន្ត​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ចៅក្រមបន្ថែម​ប្រកបដោយ​គុណ​វ​ឌ្ឍិ ឆ្ពោះទៅ​រក​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។

២-​ពង្រឹងសមត្ថភាព​គ្រូបង្វឹក​ជំនាញ ដើម្បី​បណ្ដុះបណ្ដាល​កីឡា​កា​រ៉ា​តេ​ជំនាញ​កម្រិត​ខ្ពស់​។
៣-​ត្រូវការ​អ្នកជំនាញ​រៀបចំ​អាហារូបត្ថម្ភសម្រាប់​កីឡាករ កីឡាការិនី​កា​រ៉ា​តេ​។

៤-​ជំរុញ​ការ​បណ្ដុះបណ្ដាល​គ្រូបង្វឹក គ្រូជំនួយ ប្រធាន​ក្លិប កីឡាករ កីឡាការិនី និង​អាជ្ញាកណ្ដាល​ចៅក្រម ស្វែង​យល់​និង​ជៀសវាង​ដាច់ខាត​ការ​ប្រើប្រាស់​សារធាតុ​ដូ​ពីង​។

៥-​គ្រប់​និកាយ​នីមួយ​ៗ​ត្រូវ​ពង្រឹង​បច្ចេកទេស​កា​រ៉ា​តេ តាម​រយៈ​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​បរទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ