ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហពន្ធ័កីឡាទូកកានូ និងរ៉ូអុីងកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូកង ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអុីង ជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ។
ពិធីបិទការប្រកួតកីឡាប្រណាំងទូកខាងលើនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកលោកស្រីជាមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកីឡាករ កីឡាការនីមកពីបណ្តារាជធានីខេត្តទូទាំងប្រទេសយ៉ាងច្រើនកុះករ។
ឯកឧត្តមសរ សិទ្ធិ រដ្ឋលេខាធិការទទួលបន្ទុកការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអានរបាយការណ៍ជូនអង្គពិធីថា ការប្រកួតកីឡាប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា លើកទី២ ឆ្នាំ២០២៥នេះ មានសមាគម ក្លិបកីឡាប្រណាំងទូកមកពីស្ថាប័នរាជធានី ខេត្តចូលរួមចំនួន៣៤ក្រុម សរុបប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការនីមានចំនួន៨៤២នាក់។ ចំពោះការប្រកួត សហព័ន្ធបានដាក់កីឡាចំនួន៦ប្រភេទលើវិញ្ញាសាចំនួន៨ហើយទទួលបានលទ្ធផលដូចខាងក្រោម៖
ទូករ៉ូអ៊ីង ចំណាត់ថ្នាក់លេខ១ បានទៅលើសន្តិសុខលម្ហសមុទ្រ ។ ចំណាត់ថ្នាក់លេខ២ បានទៅលើរដ្ឋបាលខេត្តស្វាយរៀង ។ ចំណាត់ថ្នាក់លេខ៣បានទៅលើកងទ័ពជើងទឹកនិងរង្វាន់លើកទឹកចិត្តបានទៅលើមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ។
ទូកកាយ៉ាក់ ចំណាត់ថ្នាក់លេខ១បានទៅលើ ក្រសួងមហាផ្ទៃ ។ ចំណាត់ថ្នាក់លេខ២បានទៅ
លើក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។ ចំណាត់ថ្នាក់លេខលេខ៣ បានទៅលើនគរបាលជាតិ និងរង្វាន់
លើកទឹកចិត្តបានទៅលើសន្តិសុខលម្ហសមុទ្រ។
ទូកកានូ ចំណាត់ថ្នាក់លេខ១បានទៅលើក្រសួងមហាផ្ទៃ ។ ចំណាត់ថ្នាក់លេខ២បានទៅលើ
ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើនគរបាលជាតិ និងរង្វាន់លើកទឹកចិត្ត បានទៅលើសន្តិសុខលម្ហសមុទ្រ។
ទូកផ្កាចារផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រសួងមហាផ្ទៃ។ចំណាត់ថ្នាក់លេខ២បានទៅលើខេត្តស្វាយរៀង ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើកងទ័ពជើងទឹក និងរង្វាន់លើកទឹកចិត្តបានទៅលើខេត្តព្រះសីហនុ។
ទូកផ្កាចារផ្នែកនារី ចំណាត់ថ្នាក់លេខ១បានទៅលើកងទ័ពជើងទឹក។ ចំណាត់ថ្នាក់លេខ២បានទៅលើមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ។ ចំណាត់ថ្នាក់លេខ៣បានទៅលើ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងរង្វាន់លើកទឹកចិត្តបានទៅលើរដ្ឋបាលខេត្តស្វាយរៀង។
ទូកនាគ ចម្ងាយ២០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១បានទៅលើកងទ័ពជើងទឹក។ ចំណាត់ថ្នាក់
លេខ២បានទៅលើខេត្តព្រៃវែង ។ ចំណាត់ថ្នាក់លេខ៣បានទៅលើខេត្តស្ទឹងត្រែង និងរង្វាន់លើកទឹកចិត្តបានទៅលើខេត្តកំពង់ចាម។
ទូកនាគ៨០០ម៉ែត្រផ្នែកបុរសចំណុះ១២នាក់ ចំណាត់ថ្នាក់លេខ១បានទៅលើក្រសួងមហាផ្ទៃ ។
ចំណាត់ថ្នាក់លេខ២បានទៅលើខេត្តកណ្តាល។ ចំណាត់ថ្នាក់លេខ៣បានទៅលើខេត្តកោះកុង និង
រង្វាន់លើកទឹកចិត្តបានទៅលើខេត្តព្រះសីហនុ។
វិញ្ញាសាទូកង៨០០ម៉ែត្រផ្នែកបុរសចំណុះ២២នាក់ ចំណាត់ថ្នាក់លេខ១បានទៅលើខេត្តកណ្តាល ។ ចំណាត់ថ្នាក់លេខ២ បានទៅលើទូកក្រឡាហោមសសែនជ័យ ក្រសួងមហាផ្ទៃ ។
ចំណាត់ថ្នាក់លេខ៣បានទៅលើទូកកំពង់ស្ពានសែនជ័យបារមីស្រុករមាសហែក និងរង្វាន់លើក
ទឹកចិត្តបានទៅលើទូកហនុមានខេត្តសៀមរាប។
ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូនិងទូករ៉ូអុីងកម្ពុជា មានប្រសាន៍ក្នុងឱកាសនោះថា ការប្រកួតកីឡាប្រណាំងទូកង ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអុីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិតលើកទី២ឆ្នាំ២០២៥ នេះគឺជ្រើសរើសអត្តពលិកត្រៀមទៅចូលរួមប្រកួតថ្នាក់អន្តរជាតិនៅប្រទេសជប៉ុននៅខែតុលាឆ្នាំ២០២៦ខាងមុខនេះ ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរដល់លោកអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងដែលបានសហការល្អជាមួយគណៈកម្មាធិការសហព័ន្ធរៀបចំការប្រកួតកីឡាប្រណាំងទូកនេះទទួលបានជោគជ័យ ៕









ចែករំលែកព័តមាននេះ