ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួតតឺន្នីស​ក្របខណ្ឌធំ ​US Open ​ហ្វេដឺរ័រ​ និង​នាងវ៉ូនីអាកគី​ឈានទៅជុំបន្ត ​ខណៈនាងលីណា ​ធ្លាក់ចេញ

13 ឆ្នាំ មុន

កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេ​ដឺរ័រ​និង​កីឡាការិនី​ដាណឺម៉ាក​កា​រ៉ូ​លីន​ វ៉ូ​នី​អាកគីទទួល​ជោគជ័យ​១ជំ​ហាននៅ​ក្នុង​យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​បញ្ចប់​រដូវ​កាល​ប្រកួត​US Openខណៈ​ដែល​ពួក​គេ​ទាំង​២នាក់​បាន​យក​ឈ្នះ​គូ​ប្រកួត​រៀងៗ​ខ្លួន​ក្នុង​ជុំ​ទី​១កាល​ពី​ថ្ងៃ​អង្គារ​ទី​៣០​សី​ហា​កន្លង​មក​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ញូវ​យ៉កសហរដ្ឋ​អាមេរិក​។នៅលើ​ទី​លាន​ប្រកួត​USTA Billie Jean King National Tennis Centerហ្វេដឺរ័រ​បាន​យក​ឈ្នះ​កីឡាករ​កូឡុំ​ប៊ី​សាន់​ទី​យ៉ាហ្គោ ហ្ស៊ី​រ៉ាល់​ដូ​ក្នុង​លទ្ធផល​៦-៤,៦-៣និង​៦-២។

កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេ​ដឺរ័រ​និង​កីឡាការិនី​ដាណឺម៉ាក​កា​រ៉ូ​លីន​ វ៉ូ​នី​អាកគីទទួល​ជោគជ័យ​១ជំ​ហាននៅ​ក្នុង​យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​បញ្ចប់​រដូវ​កាល​ប្រកួត​US Openខណៈ​ដែល​ពួក​គេ​ទាំង​២នាក់​បាន​យក​ឈ្នះ​គូ​ប្រកួត​រៀងៗ​ខ្លួន​ក្នុង​ជុំ​ទី​១កាល​ពី​ថ្ងៃ​អង្គារ​ទី​៣០​សី​ហា​កន្លង​មក​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ញូវ​យ៉កសហរដ្ឋ​អាមេរិក​។

នៅលើ​ទី​លាន​ប្រកួត​USTA Billie Jean King National Tennis Centerហ្វេដឺរ័រ​បាន​យក​ឈ្នះ​កីឡាករ​កូឡុំ​ប៊ី​សាន់​ទី​យ៉ាហ្គោ ហ្ស៊ី​រ៉ាល់​ដូ​ក្នុង​លទ្ធផល​៦-៤,៦-៣និង​៦-២។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ គេ​សង្កេត​ឃើញ​ថា ការ​ប្រកួត​របស់​ម្ចាស់​ជើង​ឯក ​US Open៥ជំនាន់​រូបនេះ​ហាក់​មិ​នសូវ​ជា​មុត​ស្រួច​ប៉ុន្មាន​ទេ​។​ គេ​បាន​ធ្វើ​ឲ្យ​ខូច​ការ​វាយ​សឺវីស​ចំនួន​៣លើក​និង​ធ្វើ​ឲ្យ​មាន​កំ​ហុស​unforces errorចំនួន​៣៥លើក​​។

សម្រាប់​ហ្វេដឺរ័រ​យល់​ថា​ ប្រកួត​យ៉ាង​ម៉េច​មិន​សំ​ខាន់​ទេ កត្តា​ចំបង​គឺ​ទី​បំ​ផុត​ទទួល​បាន​ជ័យ​ជម្នះ​។ គេ​ថា​ជ័យជម្នះ​គឺ​ជា​រឿង​សំ​ខាន់​តែ​មួយ​គត់​។ គេ​បន្ថែម​ថា​៖«ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​ថា​តើ​ការ​ប្រកួត​វា​យ៉ាង​ម៉េចទេ​។ មិន​ចាំ​បាច់​ឲ្យ​ស្អាត​ឬល្អ​ណាស់​ណា​ទេ​។ ទម្លាប់​ខ្ញុំ​កន្លង​មក​គឺ​មិន​ដែល​ប្រកួត​បាន​ល្អ​ឥត​ខ្ចោះ​ក្នុង​ជុំ​ដំបូង​ទេ​»។

នៅជុំ​បន្ទាប់​(ជុំ​ទី​២)​ហ្វេដឺរ័រ​នឹង​ជួបប្រកួត​ជា​មួយ​កីឡាករ​អុី​ស្រាអែល​ឌូ​ឌី សេឡាដែល​បាន​យក​ឈ្នះ​កីឡាករ​ប្រេស៊ីល​តូ​ម៉ាស់ បេលលូ​ស៊ី​ក្នុង​លទ្ធផល​៤-៦,២-៦៦-៤និង​៦-៣ ។ សូម​បញ្ជាក់​ថា ហ្វេដឺរ័រ​នៅ​ឆ្នាំ​២០១១នេះ​ពុំ​ទាន់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ណា​មួយ​នៅ​ឡើយ​ទេ​ ពោល​គឺ​ចា​ប់​តាំង​ពី​ពេល​ដែល​រូប​គេ​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ Australian Open​កាល​ពី​ឆ្នាំ​២០១០​មក​។

ចំណែកលទ្ធផល​នៃការ​ប្រកួត​របស់​បណ្តា​កីឡាករ​ផ្សេង​ទៀតដែល​បាន​ឆ្លង​ផុតជុំ​ទី​១​កាល​ពី​ថ្ងៃ​ចន្ទ​មាន​ដូចជា កីឡាករ​ម្ចាស់​ផ្ទះ​ម៉ាឌី ហ្វ៊ីស​បាន​យក​ឈ្នះ​កីឡាករ​អាល្លឺម៉ង់​តូ​ប៊ី​អាស កាំ​កេ​ក្នុង​លទ្ធផល​៦-២,៦-២និង​៦-១ ។ ​​កីឡាករ​ក្រូ​អា​ស៊ី​ម៉ារីន ស៊ីលិច​យក​ឈ្នះ​កីឡាករ​អាមេរិក​រី​យ៉ាន ហារី​សុន​ក្នុង​លទ្ធផល​៦-២,៧-៥និង​៧-៦​។ ឯកីឡាករតូ​ម៉ាស់ បឺឌី ហ្សង់​កូ ទីប​សារេវិច​ ម៉ាសែល ហ្គ្រា​ណូ​លឡេ​  អាឡិច​សាន់​ឌ័រ ដូល​ហ្គោ​ប៉ូ​ឡូវ​និង​កីឡាករ​រី​ឆាដ ហ្គាស​ហ្គេត​ក៏​សុទ្ធ​តែ​ស្ថិត​ក្នុង​ចំណោម​អ្នក​ឆ្លង​ផុត​ជុំ​ទី១កាល​ពី​ថ្ងៃ​ចន្ទ​ផងដែរ។ លទ្ធផល​នៃ​ការ​ប្រកួត​ផ្នែក​នារី​វិញ​ ក្នុង​ថ្ងៃទី​២នេះ​កីឡាការិនីលំ​ដាប់​ទី​១ពិភពលោក​កា​រ៉ូ​លីន វ៉ូ​នី​អាកគី​បាន​បំ​បាក់​កីឡាការិនី​អេស្ប៉ាញ​នូរីយ៉ា ឡា​ហ្គោស្តេរ៉ា វី​វេស​ក្នុង​លទ្ធផល​៦-៣​និង​៦-១។

សម្រាប់​នាង​វ៉ូ​នីអាកគី​នេះ​គឺ​ជា​លើក​ទី​១ហើយ​ដែល​នាង​ទទួល​ជោគជ័យ​បាន​ឆ្លង​ផុត​ជុំ​ទី​១ក្រប​ខណ្ឌធំ​។ ក្នុង​ឆ្នាំ​នេះ​នាង​ធ្លាប់​បរាជ័យ​ធ្លាក់​ចេញ​ពី​ជុំ​ទី​១ប្រកួត​ក្រប​ខណ្ឌធំ​ចំនួន​២លើក​ដែល​ការ​បរាជ័យ​នោះ​គឺ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​អាមេរិក​ខាង​ជើង​ទាំង​អស់​។ នាង​បាននិយាយ​ថា​៖ «ពិត​មែន​ហើយ ខ្ញុំ​បាន​បំ​ភ្លេច​ចោល​អស់​ហើយ​នូវ​ការ​បរាជ័យ​ទាំង​២លើក​នោះ​។ ពេល​នេះ​ខ្ញុំ​គឺ​ជា​កីឡាការិនី​លំ​ដាប់​ទី​១ពិភព​លោក​​ ។ ខ្ញុំ​ទើប​តែ​បាន​យក​ឈ្នះ​ជើង​ឯក​បាន​តែ​១កម្ម​វិធី​ប្រកួត​ប៉ុណ្ណោះ​។​ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់​»។
នៅ​មុន​នេះ​បន្តិច​នាង​ម៉ារី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​​បាន​ប្រឹង​ប្រែង ​រហូត​ឆ្លង​ផុតជុំ​ទី​១ បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​លំ​ដាប់​ទី​១០២​របស់​អង់​គ្លេស​ហេឌ័រ វ៉ត​សុន​ទាំង​លំ​បាក​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៩​សី​ហា​។ ​សារ៉ា​ប៉ូ​វ៉ា​ដែល​ធ្លាប់​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ចំនួន​៣លើក​បាន​យក​ឈ្នះ​នាង​វ៉ត​សុន​ក្នុង​លទ្ធផល​៣-៦,៧-៥​និង​៦-៣ឈាន​ចូល​ទៅ​ជុំ​បន្ត​។​
នៅ​ជុំ​បន្ទាប់​សា​រ៉ា​ប៉ូ​វ៉ា​នឹង​ជួប​ប្រកួត​ជា​មួយ​កីឡាការិនី​បេឡា​រូស​អា​ណា​ស្តា​ស៊ី​យ៉ា យ៉ា​កី​ម៉ូ​វ៉ា​ដែល​បាន​យក​ឈ្នះ​កីឡាការិនី​ថៃ​ណុប​ប៉ា​វ៉ាន់ ឡឺត​ឈី​វ៉ាកន​ក្នុង​លទ្ធផល​៦-០,៤-៦​និង​៦-៣ ។

នាង​វេរ៉ា ហ្សូ​ណា​រេវ៉ា​ដែល​ដណ្តើម​បាន​លេខ​២ក្រប​ខណ្ឌនេះ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ក៏​បាន​ឈាន​ចូល​ដល់​ជុំ​ទី​២ផងដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​បារាំង​ស្ទេហ្វា​នី ហ្វូ​រេតហ្គា​កុង​ក្នុង​លទ្ធផល​៦-៣និង​៦-០ ។ ឯកីឡាការិនី​ដែល​បាន​ឆ្លង​ផុតជុំ​ទី​១ដទៃ​ទៀត​មាន​ដូច​ជា​ កីឡាការិនី​ចិន​ប៉េង ស៊ូ​អាយ កីឡាការិនី​អាល្លឺម៉ង់​ជូលៀ​ ចច កីឡាការិនី​អាមេរិក​វេនីស វីលៀម​និង​កីឡាការិនី​ឆែក​លូស៊ី សា​ហ្វា​រ៉ូ​វ៉ា​ជា​ដើម​ ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ រឿង​មួយ​ដ៏​រន្ធត់​ក៏​បាន​កើត​ឡើង​នៅ​ទី​លាន​ប្រកួត​Louis Armstrong Stadiumខណៈ​ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌធំ​French Openឆ្នាំ​២០១១​នាង​លី​ណា​ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ទាំង​ជុំ​ដំបូង​។ កីឡាការិនី​ចិន​រូប​នេះ​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​កីឡាការិនី​រ៉ូ​ម៉ានី ស៊ី​ម៉ូ​ណា ហា​ឡេប​ក្នុង​លទ្ធផល​៦-២និង​៧-៥។ ​ថ្លែង​បន្ទាប់​ពី​បរាជ័យ​លី​ណា​បញ្ជាក់​ថា​៖«សម្រាប់​ខ្ញុំ​គឺ​ពិត​ជាចង់​ធ្វើ​ឲ្យ​បាន​ល្អ​ដូចជា​នៅ​បារាំងដែរ។ ប៉ុន្តែ​ធ្វើ​មិន​ងាយ​ស្រួល​ដូចថា​ទេ​។ អ្វី​ដែល​ស្រួល​ថា ​វា​មិន​ប្រាកដ​ស្រួល​ធ្វើ​ទេ »៕ ​