ផ្សារហ៊ុនអាស៊ីកើនឡើងនៅថ្ងៃអង្គារទី៣០ សីហា ចំណែកផ្សារហ៊ុនអឺរ៉ុប ដូចជាមានសន្ទុះគ្រាន់បើស្របពេលដែលទិន្នន័យចំណាយរបស់សហរដ្ឋអាមេរិកបានជួយសម្រាលភាពភ័យខ្លាចខ្លះៗនៃសេដ្ឋកិច្ច ។ ទោះជាយ៉ាងណា តួលេខតិចតួច និងអសមត្ថភាពក្នុងការទ្រទ្រង់ធ្វើឱ្យអ្នកវិនិយោគមានការសម្រេចចិត្តតិចតួចនិងគិតថា តើការកើនឡើងបែបនេះនឹងបញ្ចប់នៅពេលណា ?
ការងើបឡើងនៃតម្លៃរូបិយវត្ថុក្នុងខែនេះ បានជំរុញឱ្យអ្នកវិនិយោគមួយចំនួនផ្លាស់ប្តូរការវិនិយោគលើទ្រព្យសម្បត្តិដែលមានសុវត្ថិភាពក្នុងទីផ្សារដូចជាមាស និងប្រាក់ហ្វ្រង់ស្វ៊ីស មកវិនិយោគបន្ថែមលើប្រាក់ដុល្លារអូស្ត្រាលី។ផ្សារហ៊ុនអាស៊ីបានកើនឡើងក្រោយមួយយប់បន្ទាប់ពីព័ត៌មានស្តីពីការចំណាយរបស់សហរដ្ឋអាមេរិកកើនឡើងខ្ពស់បំផុតក្នុងរយៈកាល៥ខែគិតត្រឹមខែកក្កដា។
ចំណែកផ្សារហ៊ុនអឺរ៉ុបក៏ត្រូវបានគេជឿថា នឹងកើនឡើងខ្ពស់ជាងមុន ដូចផ្សារហ៊ុនអាមេរិក និងអាស៊ីដែរ ឯផ្សារហ៊ុនបារាំងនឹងអាល្លឺម៉ង់ នឹងកើនឡើង០,៨ភាគរយ។ ដោយឡែកផ្សារហ៊ុនទីក្រុងឡុង ពេលបើកផ្សារហ៊ុនក៏គេសង្ឃឹមទុកជាមុនថា នឹងកើនឡើងជិត៣ភាគរយ។ផ្សារហ៊ុនជប៉ុន Nikkei កើនឡើង១,១ភាគរយ និងអូស្ត្រាលីAXJO លោតឡើង០,៣ភាគរយ។
ទុទិដ្ឋិនិយមអំពីសុខភាពសេដ្ឋកិច្ចអាមេរិក និងក្តីកង្វល់ពីវិបត្តិប្រាក់បំណុលអឺរ៉ុប បានធ្វើឱ្យប៉ះពាល់ទីផ្សារពិភពលោកយ៉ាងខ្លាំងក្នុងខែនេះ និងបានធ្វើឱ្យក្រុមហ៊ុនប្រឹក្សាជំនួញMSCIនៅ ទូទាំងពិភពលោកដែលមានទីតាំងធំនៅទីក្រុង ញូវយ៉កធ្លាក់ចុះប្រាក់ចំណូលជិត១៥ភាគរយ គិតចាប់ពីអត្រាឡើងខ្ពស់បំផុតកាលពីខែឧសភា។ MSCI នៅអាស៊ីប៉ាស៊ីហ្វិក ស្ទើរតែធ្លាក់ចូលផ្លូវដ៏អាក្រក់បំផុតមិនធ្លាប់មានប្រចាំខែគិតចាប់តាំងពីខែតុលា ឆ្នាំ២០០៨មក។
បើទោះជាភាគហ៊ុននៅទីក្រុងហុងកុងធ្លាក់ចុះជាង៩ភាគរយក្នុងខែនេះ ដោយសារមានការប្រែប្រួលក្នុងពេលមានវិបត្តិហិរញ្ញវត្ថុពិភព លោកក៏ដោយ ក៏លោកAdrian Mowat ប្រធានយុទ្ធសាស្ត្រ ទីផ្សាររបស់ក្រុមហ៊ុនJP Morgan ថ្លែងថា នៅមានការធ្លាក់ចុះបន្តទៀតចំពោះតម្លៃរូបិយវត្ថុ ព្រោះស្ថិតក្នុងរង្វង់ធ្លាក់នៅឡើយ។លោកបន្តថា វាជារឿងមួយសំខាន់ណាស់ក្នុងការចងចាំថា ចំណុចប្រែប្រួលក្នុងទីផ្សារមិនស្ថិតនៅពេលចុះថោកនោះឡើយ ប៉ុន្តែវាស្ថិតនៅពេលទិន្នន័យម៉ាក្រូសេដ្ឋកិច្ចផ្លាស់ប្តូរទៅវិញទេ។
ស្របពេលដែលប្រទេសចិននៅតែបញ្ជាឱ្យធនាគារដាក់បញ្ចួលប្រាក់បម្រុង និងបណ្តោយឱ្យប្រាក់យ៉េនឡើងថ្លៃ ហេតុនេះទីបញ្ចប់នៅបន្តវែងឆ្ងាយថែមទៀត ប៉ុន្តែក៏បានធ្វើឱ្យវិនិយោគិនមួយចំនួនញញឹមដែរ ។ ភាគហ៊ុនរបស់ធនាគារផ្នែកសំណង់ចិន(China Contruction Bank Corp)ដែលត្រូវបានគេដាក់ក្នុងបញ្ជីផ្តល់ប្រាក់កម្ចីធំបំផុតលេខពីរក្នុងពិភពលោករបស់ទីក្រុងហុងកុងកើនឡើងជាង៤ភាគរយ បន្ទាប់ពីមានព័ត៌មានថា ធនាគារអាមេរិកព្រមព្រៀងលក់ភាគហ៊ុនជាងពាក់កណ្តាលឱ្យធនាគារចិន។
ចំណែកតម្លៃមាសដូចជាស្ថិតនៅនឹងត្រឹម១.៧៩០ដុល្លារក្នុងមួយអោនដែលកាលពីសប្តាហ៍មុនបានលោតឡើងរហូតដល់១.៩១១ដុល្លារក្នុងមួយអោន៕
ចែករំលែកព័តមាននេះ