ក្រុមហ៊ុនប្រេងធំៗបំផុតលើពិភពលោកប្រហែលជាអាចបោះបង់ប្រេងដ៏ច្រើននៅទឹកដីភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ដើម្បីផ្លាស់ប្តូរគ្រោងការនាំចេញដឹកនាំដោយក្រុមហ៊ុនShell ។ សេចក្តីព្រាងកុងត្រាចុងក្រោយរវាងរដ្ឋាភិបាលក្រុងបាកដាដ និងក្រុមហ៊ុនប្រេងធំៗនៅអឺរ៉ុបត្រូវបានទីភ្នាក់ងាររ៉យទ័របង្ហាញឱ្យដឹងថា ក្រុមហ៊ុនប្រេង Royal Dutch Shell ក្រុមហ៊ុនប្រេង PB ក្រុមហ៊ុនប្រេងនៅអាមេរិកExxon ក្រុមហ៊ុនប្រេងចិន CNPC និងក្រុមហ៊ុនប្រេងអ៊ីតាលី Eni បានចុះហត្ថលេខាលើសេវាបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍តំបន់ប្រេងចំនួនបីកន្លែងនៅភាគខាងត្បូងអ៊ីរ៉ាក់។
ក្រោមការព្រមព្រៀងក្នុងទឹកប្រាក់ចំនួន១៧ពាន់លានដុល្លារ និងត្រូវអនុម័តដោយគណៈរដ្ឋមន្ត្រីអ៊ីរ៉ាក់ រដ្ឋាភិបាលទីក្រុងបាកដាដ បានសន្យាថានឹងធ្វើគ្រប់យ៉ាងដើម្បីធានាការផ្គត់ផ្គង់ប្រេងដល់ក្រុមហ៊ុនរួមគ្នារវាង Shell និងBasra Gas ជាមួយប្រេងឆៅនិងសារធាតុនៃឧស្ម័នធម្មជាតិ។
ក្រុមហ៊ុន Shell បាននិយាយថា កិច្ចព្រមព្រៀងថ្មីដែលគ្រោងចុះហត្ថលេខបង្ហាញពីចំនួនប្រេងឆៅចំនួន២.០០០លានគូបហ្វ៊ីត (ក្នុងមួយគូបហ្វ៊ីតស្មើនឹង២៨,៣១៦៨លីត្រ) ក្នុងមួយថ្ងៃ ដើម្បីអាចស្របតាមគម្រោងរបស់ក្រុមហ៊ុនរដ្ឋBasra Gas Companyក្នុងការបង្កើនឧស្សហកម្មក្នុងតំបន់ និងថាមពលអគ្គិសនី ។
ចំណែកក្រុមហ៊ុនរួមគ្នារវាង Shell និងBasra Gas Company មានភារកិច្ចផ្គត់ផ្គង់យ៉ាងតិច៨៥ភាគរយនៃចំនួនសរុបដែលខ្លួននមាន ចំណែកក្រុមហ៊ុនរដ្ឋ Basra Gas Company ជាអ្នកទិញទាំងអស់៕
ចែករំលែកព័តមាននេះ