ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​យក​​ប្រាក់​អំណោយ​200ដុល្លារ​ជូនដល់​​ជីតាពិការ​ និង​ចៅ​កំសត់​

12 ឆ្នាំ មុន

​ខេត្តស្វាយរៀង​​​ ៖ ​​លោក​​វ៉ាន់ ប៊ុនធឿន ​​តំណាង​សារ​ព័ត៌មាន​​​កោះសន្តិភាព​ បាននាំ​​​ប្រាក់​អំណោយ​​របស់​​សប្បុរស​ជន​ចំនួន​​​​​២០០​ដុល្លារ ​ទៅជូន​​​លោកតាម៉ៅ វង្ស ​​អាយុ​​​៦១​ឆ្នាំ ​​និង​ចៅ​កំព្រា​​៣នាក់ ​នៅភូមិ​ឫស្សី​ព្រៃ ​ឃុំកំពង់​​ចម្លង ​​ស្រុកស្វាយ​​​ជ្រំ​។​ ក្នុង​​​ដំណើរ​​​ទៅដល់​លើក​នេះ​​គឺ​ខុស​ពី​​ពេលមុនដែលគ្រួសារ​​​​ទុរគត​នេះ​ ឃើញ​រស់នៅ​​

ខេត្តស្វាយរៀង​​​ ៖ ​​លោក​​វ៉ាន់ ប៊ុនធឿន ​​តំណាង​សារ​ព័ត៌មាន​​​កោះសន្តិភាព​ បាននាំ​​​ប្រាក់​អំណោយ​​របស់​​សប្បុរស​ជន​ចំនួន​​​​​២០០​ដុល្លារ ​ទៅជូន​​​លោកតាម៉ៅ វង្ស ​​អាយុ​​​៦១​ឆ្នាំ ​​និង​ចៅ​កំព្រា​​៣នាក់ ​នៅភូមិ​ឫស្សី​ព្រៃ ​ឃុំកំពង់​​ចម្លង ​​ស្រុកស្វាយ​​​ជ្រំ​។​ ក្នុង​​​ដំណើរ​​​ទៅដល់​លើក​នេះ​​គឺ​ខុស​ពី​​ពេលមុនដែលគ្រួសារ​​​​ទុរគត​នេះ​ឃើញ​រស់នៅ​​ក្បែរ​គុម្ព​ឫស្សី​ តែ​ពេលនេះ​​​មាន​ផ្ទះ​​តូច​ច្រឡឹង​​​​ស្នាក់​នៅ​​បាន​សមរម្យ​ហើយ​។

លោក​​ណុប វុទ្ធី ​​មេភូមិ​​ឫស្សី​ព្រៃ ​បានមាន​ប្រសាសន៍​​ថា ចាប់តាំងពី​​​សារ​ព័ត៌មាន​​កោះសន្តិ​ភាព​ចុះផ្សាយ​​​​ពី​រឿង​រ៉ាវ​​​​ក្មេងប្រុស​​​លួច​កង់​​ ក៏​បានបែក​​ធ្លាយ​ពី​​ជីវភាព​​​របស់​លោកតា​ម៉ៅ វង្ស ​និង​ចៅ​ដែល​រស់នៅ​​ក្នុងជីវិត​​​ដ៏តោក​យ៉ាក​​បំផុត​​​ទើប​មាន​​​សប្បុរសជន​​ដែលមាន​ចិត្ត​បុណ្យ​បាន​​នាំគ្នាជួយ​​ឧបត្ថម្ភ​​​ជា​បន្ត​បន្ទាប់​។ ជា​ពិសេស​សម្តេច​​​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន និងលោកជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​ព្រមទាំង​​បុត្រី ​​លោកជំទាវ​ហ៊ុន ម៉ាណា ​បាន​ឧបត្ថម្ភ​​​ប្រាក់​​​​៥លាន​រៀល ​កង់​១គ្រឿង និង​សង់ផ្ទះ​​ឱ្យ​​១ខ្នង ធ្វើ​អំពីឈើ ដំបូល​ប្រក់​​ស័ង្កសី ​ជញ្ជាំង​ស័ង្កសី ​រនាបឫស្សី ​លើក​ផុតពី​ដី មាន​ទំហំ​​​​៤ម៉ែត្រគុណ​​៥ម៉ែត្រ​​ អស់ទឹកប្រាក់​​​ចំនួន​១.៣៨៥​ដុល្លារ ។ ឯ​​លោកចៅ ភិរុណ ​បាន​ឧបត្ថម្ភ​១.០០០​ដុល្លារ សម្រាប់ទិញ​​ដី​ទំហំ​​​៧​ម៉ែត្រ​គុណ​នឹង​​២៣ម៉ែត្រ អស់ទឹកប្រាក់​​៥០០​ដុល្លារ និង​​​៥០០​ដុល្លារ ទិញគោ​ញី​​២ក្បាល អស់​ប្រាក់​​២.២០០.០០០រៀល ​និង​ទិញ​​មាន់ចិញ្ចឹម​ ​។ ​ក្រៅពីនេះ​បាន​​​ទិញសម្លៀកបំពាក់​​​ កន្ទេល មុង​ ភួយ ខ្នើយ ចាន ឆ្នាំង វែក ស្លាប​ព្រា ប៉ោតទឹក អង្ករ​ អស់​ប្រាក់​មួយ​ចំនួន នៅ​​​សល់​ប្រាក់​​៤​លាន​រៀល ផ្ញើ​ធនាគារ​ ។​ ពេលនេះ​​​​ផ្ទះបាន​ធ្វើ​​រួច​ហើយ​ និង​បាន​​​​រៀបចំ​ពិធីប្រគល់​​​​ឱ្យ​​លោក​​តា​​​កាល​ពី​ថ្ងៃទី​២៤ សីហា ​​ដោយ​លោក​ជំទាវ​​នាង សេដ្ឋា ជៀង អំ​។

លោកតាម៉ៅ​ វង្ស ​​ព្រមទាំង​​​ចៅៗ ​​ទាំងអស់​​​មានចិត្ត​​ត្រេកអរ​​យ៉ាង​ខ្លាំង និងអរគុណ​ចំពោះ​សម្តេច​​​ និង​លោក​ជំទាវ​ ព្រមទាំង​បុត្រី និង​​សប្បុរសជន​ទាំងអស់​ដែល​មានក្តីមេត្តា​ផ្តល់​អំណោយ​​​ដ៏ថ្លៃ​​ថ្លាយ៉ាង​​ច្រើន​សន្ធឹក​សន្ធាប់​ ជា​ពិសេស​បាន​​​សង់​ផ្ទះ​​​១​ខ្នង ​​ឱ្យគាត់​ និង​ចៅៗ​បាន​ជ្រក​កោន​សម​រម្យ​ ដែល​កន្លង​មក​ជ្រក​នៅក្រោម​​គុម្ព​ឫស្សី​យ៉ាង​វេទនា​។ ​គុណូបការៈ​នេះ លោក​​​តា និង​​ចៅៗ ​មិន​អាច​បំភ្លេច​បានឡើយ ​តែ​លោកតា​​ និងចៅៗ គ្មាន​អ្វី​​​សង​គុណ​វិញ​ទេ ​មានតែម្រាម​ដៃ១០​​សំពះ​ដឹង​គុណ​នឹកដល់​​ទេវតា ព្រះ​ឥន្ទ្រ​​ ព្រះព្រហ្ម​ ​ព្រ​ម​ទាំង​​​វត្ថុស័ក្តិសិទ្ធិ​​ក្នុងលោក សូម​ជួយ​​​​តាម​បី​បាច់​ ថែរក្សា​​​សម្តេច និង​លោកជំទាវ​​ ព្រមទាំង​បុត្រា​បុត្រី​​សូម​ឱ្យ​​​មានអាយុ​​យ៉ឺនយូរ ដើម្បីជាម្លប់​​​ដល់​ជនក្រីក្រ​ ទុរគត និង​​​​ជួបតែ​ពុទ្ធ​ពរ​​បួនប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​​ឃ្លាត​ឡើយ ។ ​​ជាមួយនេះ សូម​ឱ្យ​សប្បុរស​ជនទាំងអស់​​​ជួបតែ​​​សេចក្តី​​សុខ​​ សេច​ក្តីចម្រើនតរៀងទៅ​ ។ ​សូម​បញ្ជាក់​ថា ថវិកា​​​២០០ដុល្លារ​​នេះ កោះសន្តិភាព​​​បានទទួលពី​បង​ប្អូនខ្មែរ​គ្រី​ស្ទៀន​​នៃ​វិហារ​​​​ហា​​ណាម នៃ​ប្រទេស​​កូរ៉េ​ខាងត្បូង​​​តាមរយៈ​លោក​​​​ថោង សុគន្ធ ៕