ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាឡិចសាន់ឌ័រ ​ប៉ូវេតគីន​ការពារ​ខ្សែក្រវាត់​​ទម្ងន់ធ្ងន់​ពិភព​លោក​​ស្ថាប័ន​​WBA​ប្រឆាំង​ហូលីហ្វៀលថ្ងៃ17​ធ្នូនៅស្វ៊ីស

13 ឆ្នាំ មុន

បន្ទាប់​ពី​បាន​យក​ឈ្នះ​​កីឡាករ​អូ​បេគី​ស្ថាន​ឆាហ្គា​អេវ​ដោយ​ពិន្ទុ​ជា​ឯក​ច្ឆន្ទ​​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ថ្មី​ស្ថាប័ន WBAរួច​មក កីឡាករ​អាឡិច​សាន់​ឌ័រ ប៉ូ​វេតគីនត្រូវ​បាន​គេរៀប​ចំ​ឲ្យ​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ជា​លើក​ដំបូង​នា​ថ្ងៃទី​១៧​ខែ​ធ្នូ​ខាង​មុខ​នេះ​នៅ​សង្វៀន​ក្រុង​ហ្ស៊ូរិច​ប្រទេស​ស្វ៊ីស​។ យោង​តាម​ប្រភព​ព័ត៌​មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឲ្យ​ដឹង​ថា ប៉ូ​វេតគីន​នឹង​ជួប​ប្រកួត​ជា​មួយ​ខ្លា​ចាស់​វ័យ​៤៩​ឆ្នាំ​អេវែន​ឌ័រ ហូ​លី​ហ្វៀល​។​

បន្ទាប់​ពី​បាន​យក​ឈ្នះ​​កីឡាករ​អូ​បេគី​ស្ថាន​ឆាហ្គា​អេវ​ដោយ​ពិន្ទុ​ជា​ឯក​ច្ឆន្ទ​​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ថ្មី​ស្ថាប័ន WBAរួច​មក កីឡាករ​អាឡិច​សាន់​ឌ័រ ប៉ូ​វេតគីនត្រូវ​បាន​គេរៀប​ចំ​ឲ្យ​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ជា​លើក​ដំបូង​នា​ថ្ងៃទី​១៧​ខែ​ធ្នូ​ខាង​មុខ​នេះ​នៅ​សង្វៀន​ក្រុង​ហ្ស៊ូរិច​ប្រទេស​ស្វ៊ីស​។

យោង​តាម​ប្រភព​ព័ត៌​មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឲ្យ​ដឹង​ថា ប៉ូ​វេតគីន​នឹង​ជួប​ប្រកួត​ជា​មួយ​ខ្លា​ចាស់​វ័យ​៤៩​ឆ្នាំ​អេវែន​ឌ័រ ហូ​លី​ហ្វៀល​។​ សម្រាប់​ប៉ូ​វេតគីន​ដែល​មាន​វ័យ​៣១ឆ្នាំ​​ ជម្រើស​នៃ​គូ​ប្រកួត​លើក​នេះ​នឹង​មិន​ធ្វើ​ឲ្យ​គេ​ជួប​គ្រោះ​ថ្នាក់​នោះ​ឡើយ​ដ្បិតហូលី​ហ្វៀល​បច្ចុប្បន្ន​គឺ​វា​ហាក់​ដូចជា​របស់​ដែល​គេ​ហៅ​ថា​ហ្វូ​ស៊ីល​ទៅ​ហើយ​។ តាម​អាយុ​របស់​គេ​ដែល​ក្បែរ​៥០​ឆ្នាំ​ហើយ​នោះ​ ហូលី​ហ្វៀល​ពិ​បាក​នឹង​យក​ឈ្នះ​ការ​ប្រកួត​បាន​ណាស់​។ 

និយាយ​ពី​ឯតទគ្គ​កម្ម​ប្រកួត​វិញ​ ប៉ូ​វេតគីន​ធ្លាប់​ប្រកួត​ឈ្នះ​២២លើក​មិន​ដែល​ចាញ់​និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​១៥លើក​។ ចំណែក​ហូលី​ហ្វៀល​ធ្លាប់​ប្រកួត​ឈ្នះ​៤៤លើក ចាញ់​១០​ ស្មើ​២ និង​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​២៩​លើក​ ។

​ដូច្នេះ​តាម​បទ​ពិ​សោធន៍​ហូលី​ហ្វៀល​ពិត​ជា​មាន​ច្រើន​លើស​លប់​។ ​​​ប៉ូ​វេតគីន​ថ្វី​ដ្បិត​តែ​ចំនួន​ឡើង​សង្វៀន​ប្រកួត​តិច​ក្តី តែ​២២លើក​គេ​មិន​ដែល​ចាញ់​ម្តង​ណា​ឡើយ​។ ការ​ប្រកួត​លើក​នេះ​សម្រាប់​ប៉ូ​វេតគីន​គឺ​ហាក់​បី​ដូច​ជា​ការ​ទទួល​បាន​ប្រាក់​ដោយ​មិន​បាច់​ប្រឹង​អស់​កម្លាំង​ដ្បិត​ហូលី​ហ្វៀល​ពិត​ជា​គ្មាន​អ្វី​ដែល​ជា​ការ​គំ​រាម​កំ​ហែង​ឡើយ​។ ប៉ូ​វេតគីន​នឹង​ឈ្នះ​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​លើក​ដំបូង​របស់​ខ្លួន​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​ជា​មិន​ខាន​។ ដូចនេះ​ឱកាស​នៃ​ការ​ទទួល​បាន​ខ្សែ​ក្រវាត់​ពិភពលោក​សម្រាប់​ហូលី​ហ្វៀល​ពិត​ជា​ស្តួច​ស្តើង​ស្ទើរ​តែ​គ្មាន​។

​ហូលី​ហ្វៀល​ធ្លាប់​បាននិយាយ​ថា​ ខ្លួន​ប្រាថ្នា​ចង់​ប្រកួត​ឯក​ភាព​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភព​លោក​មុន​នឹង​ចូល​និវត្ត​។ ក្នុង​អតី​តកាល​គេ​ធ្លាប់​បាន​បាត់​បង់​ខ្សែ​ក្រវាត់​ស្ថាប័ន ​WBOនិង​ស្ថាប័ន​ WBA។ ខែធ្នូ​ខាង​មុខ​នេះ​គេ​អាច​នឹង​ជួប​សំ​ណាង​អា​ក្រក់​ជា​លើក​ទី​៣ទៀត​។ ភាព​ស្រមើល​ស្រមៃ​ក្នុង​ការ​ដណ្តើម​បាន​ខ្សែ​ក្រវាត់​ពិភពលោក​មុន​នឹង​ចូល​និ​វត្ត​របស់​ហូលី​ហ្វៀល​គឺ​មាន​តែ​លើ​ក្រដាស​ប៉ុណ្ណោះ​ ៕