ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ញ៉ឹម ហ៊ុន អាយុ​៨៤​ឆ្នាំ ទទួល​អំណោយ​តាម​រយៈ​កោះសន្ដិភាព

14 ឆ្នាំ មុន

ខេត្ដស្វាយរៀង ៖ អំណោយ​ជា​ថវិកា​របស់​សប្បុរសជន​ឯនាយ​សមុទ្រ ចំនួន​១៥០​ដុល្លារ​អា​មេ​រិ​ក ស្មើ​នឹ​ង ៦២៦.៧០០​រៀល ត្រូវ​បាន​ភ្នាក់ងារ​កោះសន្ដិភាព​ប្រចាំ​ខេត្ដស្វាយរៀង នាំ​យក​ទៅ​ជូន​លោកយាយ​ញ៉ឹម ហ៊ុន អាយុ​៨៤​ឆ្នាំ នៅ​ភូមិ​ស្វាយ​តា​យាន ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ដែល​រង​គ្រោះ​ដោយសារ​កូនប្រុស​អប្រិយ​ឈ្មោះ​ជ័យ សឿ​ន អាយុ​៤៤​ឆ្នាំ ចាប់រំលោ.ភ​យ៉ាង​អមនុស្សធម៌ ធ្វើ​ឱ្យ​លោកយាយ​សន្លប់ បាត់បង់​ស្មារតី​។

ខេត្ដស្វាយរៀង ៖ អំណោយ​ជា​ថវិកា​របស់​សប្បុរសជន​ឯនាយ​សមុទ្រ ចំនួន​១៥០​ដុល្លារ​អា​មេ​រិ​ក ស្មើ​នឹ​ង ៦២៦.៧០០​រៀល ត្រូវ​បាន​ភ្នាក់ងារ​កោះសន្ដិភាព​ប្រចាំ​ខេត្ដស្វាយរៀង នាំ​យក​ទៅ​ជូន​លោកយាយ​ញ៉ឹម ហ៊ុន អាយុ​៨៤​ឆ្នាំ នៅ​ភូមិ​ស្វាយ​តា​យាន ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ដែល​រង​គ្រោះ​ដោយសារ​កូនប្រុស​អប្រិយ​ឈ្មោះ​ជ័យ សឿ​ន អាយុ​៤៤​ឆ្នាំ ចាប់រំលោភ​យ៉ាង​អមនុស្សធម៌ ធ្វើ​ឱ្យ​លោកយាយ​សន្លប់ បាត់បង់​ស្មារតី​។

ការ​ប្រគល់​អំណោយ​នេះ​បាន​ប្រព្រឹត្ដ​ទៅ កាលពី​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០១០ ដោយ​ថវិកា ចំនួន​៦២៦.៧០០​រៀល​នោះ យើង​បាន​យក​ទៅ​ទិញ​ជា​គ្រឿង​ឧបភោគបរិភោគ និង សំភារ​ប្រើប្រាស់​មួយចំនួន​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ម្ចាស់​អំណោយ ដែល​ក្នុង​នោះ​មាន​អង្ករ​ចំនួន​៥០​គីឡូក្រាម ត្រីងៀត​ធុន​ល្អ ២​គីឡូ ក្រាម ត្រីឆ្អើរ​១​ដុំ (​មាន​១០​ក្រាស់​) ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​កេស ឆ្នាំង​២ ចាន​២ ស្លាបព្រា​និង​សម ២​គូ កំសៀវ​ទឹក​១ កាទឹក​១ សំពត់​ព្រែ​១ អាវប៉ាក់​១ និង​នៅ​សល់​ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល​ទៀត បាន​ប្រគល់ជូន​លោកយាយ​សំរាប់​ទុក​ទិញ​ថ្នាំ​ព្យាបាល​ជម្ងឺ ។

អំណោយ​ជា​ទឹកប្រាក់​១៥០​ដុល្លារ​អា​មេ​រិ​ក​នេះ ការិយាល័យ​កោះសន្ដិភាព​ទទួល​បាន​ពី​សប្បុរសជន នៅ​សហ រដ្ឋ​អា​មេ​រិ​ក ក្នុង​នោះ​មាន
-​លោកស្រី នួន ភឿ​ង ចំនួន​៥០​ដុល្លារ
-​លោកស្រី​ចេក ហ៊ាន ចំនួន​៥០​ដុល្លារ
-​និង​អ្នកស្រី ហ៊ាន សុខ​លី ចំនួន​៥០​ដុល្លារ ។
ចំពោះ​ទឹកប្រាក់​ដែល​អ្នកស្រី​ហ៊ាន សុខ​លី បាន​ធ្វើ​អំណោយទាន​ជូន​ដល់​លោកយាយ​ញ៉ឹម ហ៊ុន អាយុ​៨៤​ឆ្នាំ នោះ គឺ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញាណក្ខន្ធ​អ្នកស្រី ខាំ ណ​ន ជា​ម្ដាយ​ដែល​បាន​ទទួលមរណភាព កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ដោយ​សូម​ឱ្យ​វិញាណក្ខន្ធ​អ្នកស្រី​ខាំ ណ​ន បាន​ទៅ​កើត​នៅ​ក្នុង​សុគតិភព ។

សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ពេល​ភ្នាក់ងារ​កោះសន្ដិភាព​នាំ​អំណោយ យក​ទៅ​ប្រគល់​ជូន ដល់​លោកយាយ ញ៉ឹម ហ៊ុន នោះ ក៏​បាន​ដក​ប្រាក់​អំណោយ​នេះ​ខ្លះ ទិញ​គុយទាវ​ឆ្ងាញ់​១​ចាន​ជូន​លោកយាយ​ពិសា​ផង​ដែរ ដែល ពេល​បាន​ទទួល​អំណោយ​ទាំង​អស់នេះ លោកយាយ​បាន​លើកដៃ​ប្រណម្យ​គោរព​ជូនពរ ចំពោះ​សប្បុរសជន ទាំងអស់​សូម​បាន​ជួប​តែ នឹង​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ ជា​និច្ច​និរន្ដរ៍​តរៀង​ទៅ ។