ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេងឆៅ​ធ្លាក់ចុះក្នុង​ទីផ្សារអាស៊ី​ដោយសារ​ខ្យល់ព្យុះ​នៅអាមេរិក

13 ឆ្នាំ មុន

តំលៃប្រេង​ឆៅបាន​ធ្លាក់ចុះ​ក្នុងទីផ្សារ​អាស៊ី ​កាល​ពី​​ថ្ងៃចន្ទ​ ទី២៩ ​សីហា ​​ស្របពេល​ដែលតំរូវ​​ការ​ថាមពល​​ខ្លាំងត្រូវ​​បាន​ផ្អាក​ដោយ​​សារ​ខ្យល់​​ព្យុះ​ដូចជា​អាកាស​យានដ្ឋាន​នៅតាម​បណ្តោយ​ឆ្នេរ​​សមុទ្រ​​ខាងកើត។ ​តំលៃប្រេងឆៅ​នៅ​អាមេរិក​ធ្លាក់ចុះ១៣​សេន ​មកត្រឹម៨៥,២៤​ដុល្លារក្នុងមួយ​បារ៉ែល។​

អ្នកវិភាគ​និយាយថា ​តំរូវការ​ថាមពល​ធ្លាក់​ចុះ​​ ហើយ​មនុស្ស​ម្នានៅក្នុង​ផ្ទះគេចពី​​ខ្យល់​ព្យុះ ​​Irene ​នៅតាម​បណ្តោយ​ឆ្នេរសហរដ្ឋ​អាមេរិក ​ហើយ​រោងចក្រ​ស្លប្រេង​ក៏ផ្អាក​ដំណើរ​ការទើបធ្វើ​ឲ្យតំលៃ​ប្រេងធ្លាក់​ចុះ។​

លោក ​Victor Shum ​ទីប្រឹក្សា​​ជាន់​ខ្ពស់​​នៃក្រុម​ហ៊ុន ​Purvin ​និង ​Gertz ​ក្នុងប្រទេស​​សិង្ហបុរី​និយាយ​ថា ​តំលៃប្រេង​គួរ​តែ​ធ្លាក់​ចុះ​ក្រោមតំលៃ​នាពេល​បច្ចុប្បន្ននេះ។​ គាត់​បន្តថា​ រោងចក្រ​ស្លប្រេងធំៗ ​នៅតាម​បណ្តោ​​យ​ឆ្នេរ​សមុទ្រខាងកើត​ បានទទួល​រងការ​ខូចខាត​ ហើយតំរូវការ​ប្រេងក៏ធ្លាក់​ចុះព្រោះ​មនុស្ស​​ម្នាស្នាក់នៅ​​តែក្នុងផ្ទះ​ ហើយ​អាកាស​​យាន​​ដ្ឋាន​ជាច្រើននៅ​ក្បែរនោះ​ក៏ត្រូវបិទ៕​