ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាយ​សង្កាត់​​ជល​​ផល​​ស្រុកពាមរក៍​​​បង្ក្រាប​​ឧបករណ៍​​នេសាទ​ខុសច្បាប់

13 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ​​​កាលពី​ថ្ងៃទី​២៣ ​សីហា ​ក្រោម​ការ​ដឹកនាំ​របស់លោក​​ហ៊ុន សាវី ​នាយ​សង្កាត់​​ជល​ផល​​ស្រុក​ពាមរក៍ ​​សហការ​​ចូល​រួម​​ដោយលោក​ប៉ៃ ម៉េង ​អភិបាល​រងស្រុក ​​ព្រម​ទាំង​​លោកមេឃុំ ក្រុមប្រឹក្សា​​ឃុំ​ និងលោក​នាយ​រង​​​ប៉ុសិ៍្ត​​រដ្ឋបាល​​ឃុំ​អ្នកលឿង​​​​បាន​បង្ក្រាប​​​ឧប​ករណ៍ ​នេសាទខុសច្បាប់​នៅភូមិ​ទទឹង​​ថ្ងៃ ឃុំ​អ្នកលឿង​​​

ខេត្តព្រៃវែង ៖ ​​​កាលពី​ថ្ងៃទី​២៣ ​សីហា ​ក្រោម​ការ​ដឹកនាំ​របស់លោក​​ហ៊ុន សាវី ​នាយ​សង្កាត់​​ជល​ផល​​ស្រុក​ពាមរក៍ ​​សហការ​​ចូល​រួម​​ដោយលោក​ប៉ៃ ម៉េង ​អភិបាល​រងស្រុក ​​ព្រម​ទាំង​​លោកមេឃុំ ក្រុមប្រឹក្សា​​ឃុំ​ និងលោក​នាយ​រង​​​ប៉ុសិ៍្ត​​រដ្ឋបាល​​ឃុំ​អ្នកលឿង​​​​បាន​បង្ក្រាប​​​ឧប​ករណ៍​នេសាទខុសច្បាប់​នៅភូមិ​ទទឹង​​ថ្ងៃ ឃុំ​អ្នកលឿង​​​ ស្រុកពាមរក៍ ​ដោយ​កាប់បំផ្លាញ​លប​២៧ របាំង​ព្រួល៨៥០​ម៉ែត្រ និង​​ប្ញស្សី​​បង្គោល ​២.៨០០ដើម ។

លោក​​នាយសង្កាត់​ជលផល​ពាមរក៍ឱ្យ​ដឹង​ថា សេចក្តីប្រកាស​របស់​​​រាជរដ្ឋាភិ​បាល​​ក៏​ដូចជា​សមត្ថកិច្ច​​ពាក់ព័ន្ធ​​គ្រប់លំដាប់​ថ្នាក់​​​ចាប់តាំងពី​ភូមិ​-ឃុំ និង​នាយសង្កាត់​​នេសាទ​​​​ទូទាំង​​ខេត្ត​​​ដល់​ប្រជា​នេសាទ​ឱ្យ​ស្វែង​យល់ពីមុខរបរនេ​សាទ​​​ និង​​ឧបករណ៍​នានា​ដែល​​ខុសច្បាប់ជលផល​ គឺកុំឱ្យ​ប្រព្រឹត្ត​​ ​​តែ​ជន​ខិល​ខូច​​មួយចំនួនតូច​មិន​ស្តាប់ ហើយ​តែង​​តែលួចនេសាទ​ដោយខុស​ច្បាប់​​ប្រើ​ឧបករណ៍​​​ដែលហាមឃាត់​​ និង​នេសាទ​នៅរដូវ​​បិទនេសាទ ​​ពេល​ដែល​មច្ឆជាតិ​កំពុង​​ពង​កូន ។ ​ដើម្បីទប់ស្កាត់​​រាល់បទល្មើស​​​នានា សមត្ថ​កិច្ច​​ជលផល​​ព្យា​យាមចុះ​​ល្បាតស្រាវជ្រាវ ​និងនាំ​កម្លាំង ​ចម្រុះ​​​ប្រតិបត្តិ​​​ការ​ជា​និច្ច​ ។

លោកអូន ស៊ីណាត នាយខណ្ឌ​​រដ្ឋ​បាល​ជល​ផល​ខេត្ត​​​ឱ្យ​ដឹង​ថា ​ខេត្ត​​ព្រៃវែង​ឆ្នាំនេះ​រាល់​​បទ​ល្មើស​​នេសាទ​នានា​​​ គឺ​លោក​តែង​ដាក់​បទ​បញ្ជា​ឱ្យ​នាយសង្កាត់​នេសាទ​គ្រប់​ស្រុក​ទាំង​អស់​ក្នុង​ខេត្តឱ្យ​ឃ្លាំមើល​ និងទៅ​បង្ក្រាប​​​ចោលនៅ​នឹង​កន្លែង​​ភ្លាមៗ​​ ព្រមទាំង​​​ស្វែង​រក​ចាប់ជន​ប្រព្រឹត្ត​​បទ​ល្មើស​​​យកទៅ​ឱ្យ​តុលាការ​​​ផ្តន្ទា​ទោស​​​ថែម​ទៀត ។ ​​ឆ្នាំនេះ​បទ​ល្មើស​​នេសាទ​ថយ​១​កម្រិត​​ខុសពី​ឆ្នាំមុនៗ ។

លោក​​ឱ្យ​ដឹង​ថា ​ល្បិច​​ជន​​ខិល​ខូច​​មាន​ច្រើ​ន​រូប​ភាព​ណាស់ ​ដូចជា​ការ​​ដាក់​ខ្សែ​​កាប​លើ​ឧប​ករណ៍​​របស់​ខ្លួន ដើម្បី​កុំឱ្យ​ក្រុម​ជល​ផល ​រក​ឃើញ​​ពេល​ជលផល​ជិះកាណូត​​ដើរ​ល្បាត​ពួក​គេ​ទម្លាក់​​ខ្សែ​កាប​ និងឧបករណ៍​​នោះ​ចុះ​​ទៅ​បាតដី​។ ពេលណា​​ក្រុម​​ជលផល​​បើក​​កាណូត ទៅ​បាត់​ គេលបលួច​លើក​ខ្សែកាប​​នោះ​​ឡើង​​វិញ ។ ទោះ​ជាមាន​ល្បិចបែបនេះក្តី ក៏​លោកធ្លាប់​ចាប់​បំផ្លាញ​​ចោល​ជាហូរហែ​​ដែរ ។

លោក​និយាយ​​ទៀត​ថា ​រាល់​រូបភាព​​ និង​កល​​​ល្បិច​​​​ជន​ខិលខូច​ ទោះបី​​​​ឃុប​ឃិត​ជា​​មួយ​ជន​ណា​មួយជាបណ្តាញ ​ដើម្បី​ជា​ដំណឹង​​ ឬ​ការ​ពារ​រារាំង​​ក៏ដោយ​​ក៏លោកមិនខ្លាចដែរ ​​លោក​នឹង​ខិតខំ​ស្រាវជ្រាវ​​​ចាប់កម្ទេច​ចោលមិន​​ឱ្យ​មាន​ត​ទៅ​ទៀត​ទេ ៕