ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី ឌី​ណែ​ត បង្ហាញ​ស្នាមរ​បួ​.​ស​ពេញ​ខ្លួន ក្រោយ​ចូល​ហ្វឹកហាត់​ចូល​ជា​ក្រប​ខណ្ឌ​ជា​កងកម្លាំង

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង វី ឌី​ណែ​ត បាន​បង្ហាញ​ស្នាម​របួស​ពេញ​រាង​កាយ បន្ទាប់​ពី​នាង​ចូល​ហ្វឹកហាត់​ចូល​ជា​ក្រម​ខណ្ឌ​មន្ត្រី​ប៉ូលិស​ជា​លើក​ដំបូង ។ យ៉ាងណា តារា​ស្រី​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង វី ឌី​ណែ​ត បាន​បង្ហាញ​ស្នាម​របួស​ពេញ​រាង​កាយ បន្ទាប់​ពី​នាង​ចូល​ហ្វឹកហាត់​ចូល​ជា​ក្រម​ខណ្ឌ​មន្ត្រី​ប៉ូលិស​ជា​លើក​ដំបូង ។

យ៉ាងណា តារា​ស្រី​រូប​នេះ បាន​បង្ហាញ​ការ​តាំងចិត្ត​មិន​ចុះចាញ់​នូវ​អ្វី​ដែល​នាង​កំពុង​ជួប​នេះ​ឡើយ ត្បិត​នាង​ពិតជា​ចូល​ចិត្ត​នូវ​ការងារ​មួយ ។ តាម​រយៈ​រូបភាព​បង្ហាញ​ស្នាម​របួស​លើ​រូបរាង​កាយ​បង្ហោះ​លើ​បណ្តាញ​សង្គម វី ឌី​ណែ​ត បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រថា ស្គាល់​ហើយ ដឹង​ហើយ ឮ​ហើយ ឃើញ​ហើយ ជួប​ហើយ​ទោះជា​យ៉ាងណា នាង​ខ្ញុំ​ត្រូវ​តែ​ស៊ូទ្រាំ​បន្ត​ទៀត ដើម្បី​ការងារ​មួយ​នេះ ។

តាម​រយៈ​ការ​បង្ហាញ​រូបភាព​ខាងលើ​នេះ គេ​ឃើញ​មាន​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​រូប​បាន​ចូល​ទៅ​ខម​មិន​ដោយ​ម្នាក់​ៗ​សម្តែង​ក្តី​ព្រួយបារម្ភ ក្នុង​ពេល​អ្នកខ្លះ​បាន​លើកទឹកចិត្ត​អោយ​នាង​ស៊ូទ្រាំ​ដើម្បី​សម្រេច​ការងារ​មួយ​នេះ ។

ជា​ការ​កត់សម្គាល់ តារាចម្រៀង​នាង វី ឌី​ណែ​ត រួម​ទាំង​តារា​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​តែ​ហ្វឹកហាត់​វគ្គ​ដំបូង ដើម្បី​ចូល​ជា​ក្រប​ខណ្ឌ​ប៉ូលិស​នៅ​សាលា​បណ្ឌិតសភា​នគរបាល​កម្ពុជា ។
កាលពី​អំឡុង​ប្រារព្ធ​ពិធី​ខួប​នគរបាល​កាលពី​ពេល​ថ្មី​នេះ វី ឌី​ណែ​ត រួម​នឹង​អ្នក​សិ​ល្បះ​មួយ​ចំនួន​ក៏​បាន​បង្ហាញខ្លួន​ក្នុង​ក្បួន​សម្តែង​ជូន​ថ្នាក់ដឹកនាំ​បាន​ទស្សនា​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​ក្លាយជា​តារាចម្រៀង​ឯករាជ្យ​នោះ​មក វី ឌី​ណែ​ត ហាក់​នៅ​មិន​ទាន់​លេចធ្លោ​តាម​រយះ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​នៅឡើយ​ទេ ។ ទោះជា​យ៉ាង​ណា ទស្សនិកជន ជា​ពិសេស បណ្តា​អ្នកគាំទ្រ​នៅ​តែ​ទន្ទឹងរង់ចាំ​នូវ​ការ​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់​នាង​នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ