ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​កាមរី​ឆ្លាម​បុក​និវេសនដ្ឋាន​ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ត្បូង​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្តកាមរីឆ្លាម​ពណ៌ ទឹកមាសពាក់ស្លាកលេខភ្នំពេញ២J៦០០២ដែល​គេ អះអាងថាបើកបរដោយយុវ​ជន​ស្រវឹងធ្លាក់​ភ្នែកបានបុក ប៉ុស្តិ៍យាមនិង​ម៉ូតូនៅមុខនិវេសន ដ្ឋាន​ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េខាង​ត្បូងលេខ០៦​Eo ផ្លូវលេខ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលា ម៉ោង០១ និង៤០រំលងអធ្រាត្រ

រាជធានី​ភ្នំពេញ ៖ រថយន្តកាមរីឆ្លាម​ពណ៌ ទឹកមាសពាក់ស្លាកលេខភ្នំពេញ២J៦០០២ដែល​គេ អះអាងថាបើកបរដោយយុវ​ជន​ស្រវឹងធ្លាក់​ភ្នែកបានបុក ប៉ុស្តិ៍យាមនិង​ម៉ូតូនៅមុខនិវេសន ដ្ឋាន​ឯក​អគ្គ​រដ្ឋ​ទូត​កូរ៉េខាង​ត្បូងលេខ០៦​Eo ផ្លូវលេខ២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលា ម៉ោង០១ និង៤០រំលងអធ្រាត្រ ថ្ងៃទី២៩ខែសីហាឆ្នាំ២០១១។ នៅក្នុងហេតុ​ការណ៍នេះបណ្តាលឲ្យអ្នកជិះក្នុងរថយន្តរងរបួស និងខូចខាតរថយន្តផ្នែកខាងមុខធ្ងន់ រួមទាំងម៉ូតូ មួយគ្រឿង ។

សាក្សីនិយាយថា រថយន្តនោះ​បើកក្នុង ល្បឿនលឿនតាមផ្លូវលេខ២៤២ឆ្ពោះទៅទិស​ខាងកើត លុះជិតដល់មុខនិវេសន​ដ្ឋាន​ឯកអគ្គ​រដ្ឋ​ទូតកូរ៉េ ខាងត្បូងស្រាប់តែ​ជ្រុលចង្កូត​ទៅ​បុកប៉ុស្តិ៍យាម រួចបន្តបុកម៉ូតូមួយគ្រឿងទៀត​ដែលចតនៅក្បែរប៉ុស្តិ៍បណ្តាលឲ្យខូចខាតរថយន្តផ្នែកខាងមុខធ្ងន់ មិនអាចបើកបាន។ ភ្លាម​នោះ​យុវជន២​នាក់​ និង​យុវ​នារី​២​នាក់​បើកទ្វារថយន្ត​ចេញមក​ ខាងក្រៅទាំងអាការស្រវឹងរៀងៗខ្លួន ហើយឡើងជិះម៉ូតូទៅមន្ទីរពេទ្យឯកជន ប៉ុន្តែពួក​គេ​មិនរងរបួសធ្ងន់ទេ ។

សមត្ថកិច្ចឲ្យដឹងថាអ្នកបើករថយន្តឈ្មោះ​ស្រ៊ីន ម៉េងទ្រី ភេទ​ប្រុស អាយុ២៤ឆ្នាំ ជា​និស្សិតស្នាក់នៅ​ផ្ទះ​លេខ០៩Eo ផ្លូវលេខ​១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ​។ ក្រោយពី​សមត្ថ​កិច្ចជំនាញពិនិត្យនិងកត់ត្រាការ​ខូច​ខាត​រួចមករថយន្តត្រូវបានស្ទូចយក​ទៅ​រក្សាទុក​នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ដើម្បី​ដោះស្រាយតាមផ្លូវច្បាប់ ៕