ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ឱ្យ​ដេប៉ូ​ខ្សាច់​លាង​ផ្លូវ និង​ចូក​ខ្សាច់​ចេញពី​ផ្លូវ​ជាតិ​លេខ៥

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដេប៉ូ​ខ្សាច់​ចំនួន​៥​កន្លែង ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ បាន​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ចុះ​ណែនាំ​ឲ្យ​ម្ចាស់​សម្អាត​កង់ គ្រប​ឲ្យ​បាន​ត្រឹមត្រូវ និង​លាង​សម្អាត​ផ្លូវ ព្រមទាំង​ធ្វើ​អនាម័យ​និង​សម្អាត​ចូកដី​ខ្សាច់​នៅ​តាម​ផ្លូវ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​និង​អនាម័យ​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង…

រាជធានី​ភ្នំពេញ ៖ ដេប៉ូ​ខ្សាច់​ចំនួន​៥​កន្លែង ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ បាន​ត្រូវ​អាជ្ញាធរ​ខណ្ឌ​ចុះ​ណែនាំ​ឲ្យ​ម្ចាស់​សម្អាត​កង់ គ្រប​ឲ្យ​បាន​ត្រឹមត្រូវ និង​លាង​សម្អាត​ផ្លូវ ព្រមទាំង​ធ្វើ​អនាម័យ​និង​សម្អាត​ចូកដី​ខ្សាច់​នៅ​តាម​ផ្លូវ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​និង​អនាម័យ​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

ការ​ចុះ​ណែនាំ​ម្ចាស់​ដេប៉ូ​ខ្សាច់ និង​ឲ្យ​ធ្វើ​អនាម័យ​ចូក​ខ្សាច់​នៅ​តាម​ដងផ្លូវ​នេះ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៥​កន្លង​ទៅ ដឹកនាំ​ដោយ​លោក ឌ​ន ដា​វុ​ឌ នាយករង​រដ្ឋបាល​សាលា​ខណ្ឌ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល កង​កង​រា​អាវុធហត្ថ កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ កម្លាំង​សណ្តាប់​សង្កាត់ និង​មានការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​៨០០​ស៊ូ​ពើ​ផង​ដែរ​។

តាម​មន្ត្រី​រដ្ឋបាល​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹង​ថា ដេប៉ូ​ខ្សាច់​ចំនួន​៥​កន្លែង​នេះ ដែល​កន្លង​មក​ដឹក​ខ្សាច់​ជ្រុះ​ពេញ​ផ្លូវ​នោះ ត្រូវ​បាន​អាជ្ញាធរ​ចុះ​ណែនាំ​ដោយ​តម្រូវ​ឱ្យ ៖
-​ធ្វើ​កន្លែង​លាង​សម្អាត​កង់​រថយន្ត​តាម​លក្ខណ​:​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ធ្វើ​ច​រា
ចរណ៍​លើ​ដងផ្លូវ ។
-​ត្រូវ​គ្រប​រថយន្ត​ដឹក​ខ្សាច់​ឱ្យ​បាន​ជិត​ត្រឹមត្រូវ ជៀសវាង​ធ្លាក់​ដីខ្សាច់​មក​លើ​ផ្លូវ​បណ្តាល​ខូច​សោភ័ណ​ភាព សណ្តាប់ធ្នាប់​សាធារណ​: ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើ ។
-​ត្រូវ​លាង​សម្អាត​ផ្លូវ​ឱ្យ​បាន​ស្អាត​ជា​ប្រចាំ​នៅ​ទីតាំង​ដេប៉ូ​ខ្សាច់​រៀង​ៗ​ខ្លួន​។

នៅ​ព្រឹក​ថ្ងៃ​នោះ​ដែរ មន្ត្រី​អាជ្ញាធរ​ក៏​បាន​ដឹកនាំ​ក្រុមហ៊ុន ៨០០ ស៊ូ​ពើ និង​កម្លាំង​សណ្តាប់
ធ្នាប់​ខណ្ឌ សង្កាត់ ធ្វើការ​សម្អាត​អនាម័យ បរិស្ថាន តាម​ដងផ្លូវ​ចាប់ពី​ចំណុច​ស្តុ​ប​គីឡូម៉ែត្រ
លេខ​៩ ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក រហូត​ទៅ​ដល់​ក្រោម​ស្ពាន លី យ៉ុ​ង​ផាត់ ព្រំប្រទល់​ខណ្ឌ​ព្រែក​ព្នៅ ដោយ​ចូក​សម្អាត​កំណក​ដី​តាម​ទ្រូ​វ​ផ្លូវ និង​សំរាម​រាយ​ប៉ាយ ។

សូម​បញ្ជាក់​ថា កន្លង​មក​ដេប៉ូ​ខ្សាច់​ចំនួន​៥ កន្លែង​នេះ នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​បាន​ដឹក​ខ្សាច់​យ៉ាង​គគ្រឹកគគ្រេង​នៅ​តាម​ដងផ្លូវ ដោយ​ពុំ​បាន​គ្រប និង​លាង​សម្អាត​ផ្លូវ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្សាច់​ជ្រុះ​ពេញ​ផ្លូវ និង​ទឹក​ហូរ​ធ្លាក់​មក​លើ​ផ្លូវ ។

នៅ​ពេល​រាំងភ្លៀង ដីខ្សាច់​ហុយ​ទ្រលោម បង្ក​ឲ្យ​មានការ​ក្តៅក្រហាយ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ។ កន្លង​មក​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ បាន​ធ្វើការ​ណែនាំ​ជា​ច្រើន​លើក​មក​ហើយ តែ​ម្ចាស់​ដេប៉ូ​ខ្សាច់​ទាំងនេះ​នៅ​តែ​មិន​ស្តាប់​តាម​ការ​ណែនាំ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ