ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តសង្គ្រោះដឹកឈើគ្រញូងជំនួសអ្នកជំងឺ

13 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​​ ៖ ​​រឿង​រត់​ពន្ធ​​​ឈើ​គ្រញូង​​​ដែល​​មាន​តម្លៃ​ប្រៀប​​ដូចជា​​មាស​នោះ​កំពុង​ ​បង្កភាព​អនា​ធិបតេយ្យ​​​ដល់​​​សង្គម​ជាតិ និង​​​បាន​ក្លាយ​​ជា​រឿង​​​​ចាប់​អារម្មណ៍​​ធម្មតា​​ទៅ​ហើយ​។ ​ប៉ុន្តែអ្វី​​​ដែល​មិន​​​ធម្មតា​​​នោះ​​និង​ធ្វើ​​​ឱ្យ​មាន​ការ​ចាប់​ អារម្មណ៍​​​​​​ខ្លាំង​បំផុត​​​​​ពីសំណាក់​អ្នក​តាម​ដាន​ ពិសេស​​សមត្ថកិច្ច​​​ដោយសារ​​តែ​​​ការ​ប្រើ​​រូប​ភាព​​មធ្យោ​​បាយ​​​

ខេត្ត​កំពង់​ធំ​​ ៖ ​​រឿង​រត់​ពន្ធ​​​ឈើ​គ្រញូង​​​ដែល​​មាន​តម្លៃ​ប្រៀប​​ដូចជា​​មាស​នោះ​កំពុង​​បង្កភាព​អនា​ធិបតេយ្យ​​​ដល់​​​សង្គម​ជាតិ និង​​​បាន​ក្លាយ​​ជា​រឿង​​​​ចាប់​អារម្មណ៍​​ធម្មតា​​ទៅ​ហើយ​។ ​ប៉ុន្តែអ្វី​​​ដែល​មិន​​​ធម្មតា​​​នោះ​​និង​ធ្វើ​​​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​​​​​​ខ្លាំង​បំផុត​​​​​ពីសំណាក់​អ្នក​តាម​ដាន​ ពិសេស​​សមត្ថកិច្ច​​​ដោយសារ​​តែ​​​ការ​ប្រើ​​រូប​ភាព​​មធ្យោ​​បាយ​​​ប្លែកៗ​​​​របស់​ពួក​​ជន​ល្មើស​​ក្នុង​ការ​ដឹកជញ្ជូន​​​ឈើ ។ ជា​ក់​ស្តែង​​​​ឈើ​គ្រញូង​​​មូល​និង​ជ្រុង​​ចំនួន​២០​ដុំ​ធំៗ ​​ត្រូវ​ឈ្មួញ​ឆ្លៀត​ឱកាស​​ប្រើ​ប្រាស់​​​​មធ្យោ​បាយ​​​ដឹក​​ជញ្ជូន​​​​តាម​រយៈ​​​រថយន្ត​សង្គ្រោះ​​បន្ទាន់​​​ដឹក​អ្នក​​ជំងឺ​តាម​​ផ្លូវ​ជាតិ​​​លេខ៦ ​កាលពី​​វេលា​​ម៉ោង​​​១១​និង​​​១៥​នាទី​​យប់​​​ថ្ងៃទី​២៦ ​សីហា និង​ត្រូវ​​បាន​កម្លាំង​​សមត្ថកិច្ច​ចម្រុះ​​​ខេត្ត​​ឈរជើង​​នៅ​គោល​ដៅ​ភូមិ​​តាញ៉ោក ស្រុក​សន្ទុក ស្ទាក់​​ចាប់​បាន​​ប្រគល់​​ឱ្យ​​មេព្រៃ​​​ខណៈ​​ដែល​រថ​យន្ត​​​ខាងលើ​​បន្លំ​​ដឹ​ក​​​ឆ្លង​កាត់​​​ទឹក​ដី​​ខេត្ត​​កំពង់​ធំ ។

ពាក់​ព័ន្ធ​​ការ​ប្រើ​ប្រាស់​​​រថយន្ត​​ពេទ្យ​ដឹក​គ្រញូង​​នេះ ​ព័ត៌​មាន​​​ពីសមត្ថ​កិច្ច​ចម្រុះ​​នៅ​​គោល​ដៅ​​ខាងលើ​​បាន​ឱ្យ​​ដឹងថា  ​នៅ​វេលា​​ម៉ោង​​ជិត​១២យប់​មាន​រថយន្ត​សង្គ្រោះ​​មួយ​គ្រឿង​​​​ ពាក់​​ស្លាក​លេខ​​​ភ្នំពេញ 2G-0372 ​បាន​​​ធ្វើ​ដំណើរ​​​​​​លើ​ផ្លូវ​​ជាតិ​​ឆ្លង​កាត់​​ទឹក​ដី​​ខេត្ត​កំពង់​ធំ​​ដោយ​ប្រើ​ប្រាស់​​​ភ្លើង​​​វិល​សុំ​ផ្លូវ​ ។ ដោយ​​មាន​ការ​សង្ស័យ​​​​ កម្លាំងចម្រុះ​​ក៏​បាន​​ស្នើ​សុំ​​យោបល់​ពី​លោក​​ឧត្តម​សេនីយ៍​​​​ត្រី ផាន់  សុផេង ​ស្នង​ការ​​នគរ​បាល​ ដើម្បី​​សហ​ការ​​ស្ទាក់​ចាប់​រថយន្ត​​ខាងលើ​​ព្រោះ​ថា​ បើ​​រថ​យន្ត​​​​សង្គ្រោះ​ក្នុង​ខេត្ត​កំពង់​ធំ​គឺ​​គេ​មិន​ប្រើ​ប្រាស់​ភ្លើង​របៀប​នេះ​ទេ ។ ប៉ុន្តែ​​នៅពេល​​សមត្ថ​​កិច្ច​ស្ទាក់​​ផ្លូវ​រថយន្ត​នេះ​ បែរជា​​បន្ថែម​​ល្បឿន​​​​​ព្យាយាម​​​​​បើក​រត់​​គេច ភ្លាមនោះ​​សមត្ថកិច្ច​ចម្រុះ​​ធ្វើ​ការ​​ឡោមព័ទ្ធ​​​ឃាត់​រថយន្ត​ខាងលើ​​​នេះបាន​នៅ​​ចំណុច​ភូមិ​ព្រៃផ្លូ ឃុំុកំពង់​​ថ្ម ស្រុក​សន្ទុក ចំណែក​​​អ្នក​បើក​បរ​​និង​អ្នក​រួម​ដំណើរ​​ក្នុង​រថយន្ត​​ចំនួន​៤​នាក់​​ដែល​​ស្លៀក​ពាក់​ឯក​សណ្ឋាន​​គ្រូពេទ្យ​​​​​បាន​រត់​​ចោល​​រថយន្ត​​កាត់​​វាល​​​ស្រែ​​​ទាំង​​កណ្តាល​​​​យប់បាត់​ស្រមោល​ ។

បន្ទាប់​ពី​ស្ទាក់​​ចាប់​បាន​​​រថយន្ត​​ពេទ្យ​​​នោះ​​ហើយ​ សមត្ថកិច្ច​ចម្រុះ​​បាន​​រក​ឃើញ​​ឈើ​​គ្រញូង​​​ជ្រុង និង​​មូល​​ចំនួន​២០​ដុំ ដែល​ឈើ​គ្រញូង​​ នីមួយៗមាន​ខ្សែ​​កៅឡាក់ (ខ្សែរ៉ក) ហាក់​ដូចជា​​គ្រញូង​​​ត្រូវ​បាន​គេ​ទម្លាក់​​​​ពីលើ​ភ្នំ ។ ដោយ​​ឡែក​ក្នុង​រថយន្ត​​ក្រៅពី​មាន​បំពង់​អុកស៊ីហ្សែនមួយគេ​បាន​រក​ឃើញ​​ស្លាក​​លេខ​រថយន្ត​​២​បន្ទះ ភ្នំពេញ​  1G-1158 ផងដែរ ។

ជាមួយរថយន្ត​​សង្គ្រោះ​​បង្កប់​ឈើ​គ្រញូង​​​នេះ ​គេ​នៅ​​មិនទាន់​ដឹង​ថា​ ជា​រថយន្ត​​របស់​​មន្ទីរ​ពេទ្យ​​ឬគ្លីនិកណា​នោះ​ទេ ហើយ​​គ្រញូង​​ទាំង​​២០​ដុំ​​មិន​ទាន់​ដឹង​​​ថា​​​ស្មើប៉ុន្មាន​​​ម៉ែត្រ​​គូប​នៅឡើយ​ដែរ។

សូមបញ្ជាក់​ថា ក្នុង​ខែ​​សីហា​នេះ ​​សមត្ថកិច្ច​ខេត្ត​កំពង់​ធំ​​​បាន​ធ្វើ​ការ​​ស្ទាក់​​ចាប់​រថយន្ត​​ដឹក​គ្រញូង​​​​​ដែល​​ក្រុមជន​ល្មើស​​​ដឹក​ឆ្លង​​កាត់​​ខេត្ត​​បាន​ចំនួន​រាប់​សិប​គ្រឿង​ និងគ្រញូង​​​​រាប់​​ពាន់​ម៉ែ​ត្រ​គូប​។​ នេះជា​ការ​​​ប្រើ​ល្បិច​​ថ្មីមួយ​​គួរឱ្យ​​ភ្ញាក់​ផ្អើល​​ដែល​ធ្លាក់​​ក្នុង​កណ្តាប់​ដៃ​​​សមត្ថកិច្ច​​កន្លង​មក​នេះ​ ​កលល្បិច​​មាន​គ្រប់​​រូបភាព​​​រហូត​​​ដល់​​ជន​ខ្លះ​​ប្រើ​រថយន្ត​​មាន​សញ្ញា​​​កាកបាទ​ក្រហម​​​ដឹក​ឈើ​​​ប្រណីត​​ដែល​ធ្វើ​​ឱ្យ​ប៉ះពាល់​​​​ដល់​​ស្ថាប័ន​​​មនុស្សធម៌​​​​យ៉ាង​ធ្ងន់​ធ្ងរ​​ ដូចជា​​រថយន្ត​ពេទ្យ​​នេះ​ជាដើម ៕