ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងធនធានទឹក​​ត្រៀម​​​ជួសជុល​​ទំនប់ស្ទឹង​ភេ​ឡើងវិញ​​ឆាប់​ៗ​នេះ​​​បន្ទាប់ពី​​​​ទឹកហៀរ​​​​បាក់​

13 ឆ្នាំ មុន

​ខេត្តកំពត​​ ៖ ​​ទំនប់ស្ទឹង​​​ភេ ដែលបាន​បាក់​​​ធ្លាយទឹក​​​ប៉ុន្មានថ្ងៃ​​មកនេះ ​កំពុង​​ត្រូវបាន​ត្រៀម​ជួសជុល​​​បិទវា​ឱ្យ​បាន​​ស្អាត​រឹង​មាំ​ឡើងវិញ ​ក្រោមការ​ដឹកនាំ​របស់ក្រសួង​ធនធានទឹក និង​ឧតុ​និយម​​ ​ដោយ​មាន​លោករដ្ឋមន្ត្រី​​​​​លឹម គានហោ ​​សហការជាមួយ​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​មូល​ដ្ឋាន​​ដែលបានចុះ​ទៅពិនិត្យ​​​ស្ថានភាព​ផ្ទាល់​កាលពី​ថ្ងៃ​ទី

ខេត្តកំពត​​ ៖ ​​ទំនប់ស្ទឹង​​​ភេ ដែលបាន​បាក់​​​ធ្លាយទឹក​​​ប៉ុន្មានថ្ងៃ​​មកនេះ ​កំពុង​​ត្រូវបាន​ត្រៀម​ជួសជុល​​​បិទវា​ឱ្យ​បាន​​ស្អាត​រឹង​មាំ​ឡើងវិញ ​ក្រោមការ​ដឹកនាំ​របស់ក្រសួង​ធនធានទឹក និង​ឧតុ​និយម​​ ​ដោយ​មាន​លោករដ្ឋមន្ត្រី​​​​​លឹម គានហោ ​​សហការជាមួយ​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​មូល​ដ្ឋាន​​ដែលបានចុះ​ទៅពិនិត្យ​​​ស្ថានភាព​ផ្ទាល់​កាលពី​ថ្ងៃ​ទី​​២៧ សីហា ​២០១១​។

សូមបញ្ជាក់​ថា ​​ទំនប់ស្ទឹង​ភេ ​​ស្ថិតក្នុងភូមិ​ពងទឹក​ ឃុំ​​ស្រែ​ចែង ស្រុក​​ជុំគិរី ​បានបាក់ធ្លាយ​​ទឹក​កាលពី​ព្រលឹម​ថ្ងៃទី​​២៧ សីហា ​​២០១១ ​​​បន្ទាប់ពី​​​មាន​ភ្លៀង​​​ធ្លាក់​យ៉ាង​ខ្លាំង​ដូច​​​គេហែក​មេឃ​​​​ពេញមួយ​​ថ្ងៃទី​​​២៦ ​សីហា ២០១១​ ប៉ុន្តែ​​មិនមែន​​ភ្លៀង​មួយ​មេនោះធ្វើ​​ឱ្យ​​​ទឹកឡើង​​ពេញ​ព្រៀប​​​រួច​ហើយ​​ហៀរ​បាក់​ទំនប់​​ស្ទឹង​ភេនោះទេ គឺ​​​​៤-៥ថ្ងៃ​មុន​នេះ ក៏មានភ្លៀង​​​​ធ្លាក់​ខ្លាំងៗ​​ផងដែរ​។ ​ប៉ុន្មាន​​​ម៉ោង​ក្រោយ​​​បាក់ទំនប់​​​ប៉ុណ្ណោះ ​​លោក​​​លឹម គានហោ ​​រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និង​ឧតុនិយម ​​បាន​ដឹក​នាំ​​​​មន្ត្រីជំនាញ​មួយក្រុម​​​រួម​ជាមួយលោក​ខូយ ឃុនហ៊ួរ ​​អភិបាលខេត្ត​កំពត ព្រមទាំង​​​អ្ន​ក​តំណាង​​រាស្ត្រ​​ និង​មន្ត្រី​​សមត្ថ​កិច្ច​​ជាច្រើននាក់​ចុះ​ទៅពិនិត្យ​​មើលស្ថាន​ភាព​​ទឹក​ផ្ទាល់ ​ដើម្បីរិះ​​រក​មធ្យោបាយ​​​​ទប់​​​បិទទឹក​ឡើង​វិញ​។

ក្រោយ​ពេល​ទំនប់ស្ទឹង​​​ភេ​បាក់​ទឹកស្ទឹង​​បាន​​​បុកទៅ​​​វាយ​ប្រហារភូមិ​ឋាន​​​​​ ស្រែ​ ស្រូវ ​​ប្រជា​ពលរដ្ឋ​​​​ផងដែរ ​ប៉ុន្តែមាន​ប្រជាពលរដ្ឋ​​​​តែប៉ុន្មាន​​​ផ្ទះ​​ប៉ុណ្ណោះ​ដែល​ទទួលរង​ការ​លិច​លង់​ ហើយ​ត្រូវ​​បាន​​​​អាជ្ញាធរ​​​យកចិត្តទុកដាក់​​​សង្គ្រោះ​​​នាំ​​ពួក​គាត់ទៅកាន់ទីទួល​សុវត្ថិភាព​​​​មួយរយៈសិន ​។ ចំណែក​ស្រែស្រូវ​​ក៏ទទួល​រង​ការ​​លិចលង់​​ផងដែរ ​ប៉ុន្តែគេ​​រំពឹង​​​ថា វា​មិន​​ខូចខាត​​​ទេ ព្រោះ​​​​ទឹក​ជំនន់​​​ស្ទឹងភេ​ នឹង​​ហូរ​ចាកចេញទៅអស់វិញឆាប់​ៗ​នេះ បន្ទាប់​​​ពីបិទ​​ទប់​​​ទំនប់​​រួច​រាល់​។ ​ទោះជាយ៉ាង​ណា ​ការបាក់​ទំនប់ស្ទឹង​​ភេនេះ​ ​មិន​បណ្តាល​ឱ្យ​​​អ្នក​ភូមិ​ណាម្នាក់​​រង​របួស ​ឬស្លាប់​នោះទេ​​ ដោយគ្រាន់​តែ​​​ជួបការលំបាក​​ខ្លះៗក្នុង​ការ​ធ្វើ​​បំលាស់ទី​​​​ប៉ុណ្ណោះ​។

លោកចាន់ យុត្ថា ​​នាយ​​​ក​ខុទ្ទកាល័យ​​ក្រសួង​ធនធាន​​​ទឹក​ និង​ឧតុនិយម បាន​​ឱ្យដឹង​ថា ទាក់ទិន​នឹង​ការជួសជុល​​ទំនប់​​នេះឡើងវិញ ក្រុមការងារ​ជំនាញ​របស់​ក្រសួង​ធនធាន​​ទឹកត្រូ​វ​បានបញ្ជូន​​ទៅដល់​ស្រុកជុំ​គិរី ហើយ​ ព្រមជាមួយគ្នា​​​នេះ​ដែរ គ្រឿង​​​ចក្រ​ធុន​ធ្ងន់​​​​យ៉ាង​ហោចណាស់​​​​​៨គ្រឿង ​ក៏ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ទំនប់​​​​ស្ទឹង​ភេ​​រួច​រាល់​ផង​ដែរ ​ដើម្បី​​​រង់​ចាំ​​ពេលទឹកស្ទឹង​​​​ស្រក​បន្តិច​​ក្រុម​ការ​ងារ​​​​នឹង​ចាប់​ផ្តើម​​​ជួសជុល​​​បិទទំនប់​ភ្លាម​។ ​​លោក​នាយ​ក​​ខុទ្ទ កាល័យ​​​​ក្រសួងធនធានទឹក ​និង​ឧតុនិយម​ បាន​​មានប្រសាសន៍​ថា ​​​ដូចអ្វី​ដែល​ក្រសួង​បាន​​ប្រកាស​អញ្ចឹង​​​គឺប្រទេស​កម្ពុជា​​ទទួល​រង​​ប្រព័ន្ធ​​​​សម្ពាធ​​ទាប​ជា​ថ្មី​​​ទៀត​ហើយ​​ចាប់​ផ្តើម​​​ពីថ្ងៃទី​​២៦ សីហា ​​រហូត​ដល់ថ្ងៃទី​​៣០ ដំណា​ច់ខែ​នេះ ។ ​ប្រព័ន្ធសម្ពាធ​ទាប​​ចន្លោះ​មួយសប្តាហ៍​​​នេះ​បង្ក​ឱ្យ​​​បណ្តា​​ខេត្ត​នានា​​​ធ្លាក់​ភ្លៀង​​​ខ្លាំង ចំណែក​​រាជធានីភ្នំពេញ​ក៏​​​ដូច្នេះដែរ​ ពោល​គឺ​​តំបន់ខ្ពង់​រាប​​​ និង​​ទំនាប​កណ្តាល​ មេឃ​ភ្លៀង​​មានទំហំ​​ទឹកពី​​២០​​ទៅ​​៣០មីល្លីម៉ែត្រ ​​ប៉ុន្តែ​​​តំបន់​ជាប់​​សមុទ្រ​មាន​ភ្លៀង​ធ្លាក់​គំហុក​​ខ្លាំង​ជាង​​នេះ ជាពិសេស​តំបន់​ជួរ​ភ្នំ​ក្រវាញ ​​​ទឹក​ភ្លៀង​​មានទំហំ​​​​​លើស​ពី​​​១០០​មីល្លី​ម៉ែត្រ។

សម្រាប់​តំបន់ស្ទឹ​ងភេ​នេះ​​វិញ ​​ហ៊ុមព័ទ្ធ​​​ដោយផ្លូវ​ទឹក​​​ជ្រោះភ្នំ ​​​​មេឃ​ចាប់​ផ្តើម​​​ធ្លាក់​ភ្លៀង​​ខ្លាំង​មាន​ទំហំ​រហូត​ដល់​​១១៥មីល្លីម៉ែត្រ ​​ចាប់ពី យប់ថ្ងៃទី​​២៦ ឈាន​ចូលថ្ងៃទី​២៧ សីហា ២០១១ ហើយ​គួប​ផ្សំជាមួយអាងទឹក​​​នេះ ​(ទំនប់​ស្ទឹង​ភេ) អាច​ស្តុក​​​​ទឹកបាន​ក្នុង​ទំហំ​តែ​​​​៥,៥​​​លានម៉ែត្រគូប​តែប៉ុណ្ណោះ ហើយទំហំទឹកភ្លៀង​​​ហូរ​បុកខ្លាំង​​​មកពី​ជ្រោះភ្នំ ដែលជា​ល្បឿន​លឿន​ជា​ង​លំហូរ​ទឹកទន្លេ ​​ស្ទឹង ដូច្នេះ​​​ហើយ​​ទើប​ធ្វើ​​ឱ្យ​​ទំនប់​ក្នុង​ស្ទឹង​ភេ​​​​​ទឹក​កើនឡើង​​លឿន ​ហួសការ​ស្មាន​​ និង​ហួស​ទំហំ​កំណត់ ហើយ​ឈាន​ហៀរ​បាក់​ទំនប់​​តែម្តង ៕