ខេត្តកណ្តាល ៖ យុវជនម្នាក់ពោរពេញទៅដោយទោសៈ ហិង្សា បានខឹងសម្បាខាងស្រីជាទីស្រឡាញ់ដែលខ្លួនចូលស្តីដណ្តឹងមិនបានក៏លួចដុតផ្ទះចោល ដើម្បីស្រាយកំហឹងជាការសងសឹក កាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី២៨ សីហា ២០១១ ស្ថិតក្នុងភូមិជ្រៃធំ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយបន្តិចក្រោយមកជនដៃដល់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុក។
យុវជនចិត្តហិង្សានេះឈ្មោះស៊ន សុខលី ហៅឈិន អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំកើតខាងលើ ធ្លាប់បួសជាសង្ឃ និងទើបតែសឹកនាពេលថ្មីៗនេះប៉ុណ្ណោះ ហើយបានស្រឡាញ់នាងក្រមុំម្នាក់នៅក្នុងភូមិជាមួយគ្នា ប៉ុន្តែម្តាយរបស់នាងមិនព្រមលើកឱ្យនោះទេ ដោយសារអន្ទិតនេះនៅមានអាយុក្មេងខ្ចី និងមានចិត្តហាក់ឆេវឆាវទៀតផង។ ផ្ទះនេះត្រូវឆេះអស់មួយកំណាត់មុខ ប៉ុណ្ណោះ ព្រោះត្រូវអ្នកជិតខាតជួយពន្លត់ទាន់…។ បានជននេះមានឱកាសដុតផ្ទះងាយស្រួលបែបនេះ ដោយសារថា នៅព្រឹកនេះ ក្រុមគ្រួសារម្ចាស់ផ្ទះជាប់រវល់ធ្វើការនៅខាងក្រោយផ្ទះ ទើបគេឆក់ឱកាសទិញសាំងចាក់ដុតតែម្តង។ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ